ព័ត៌មានទាន់ហេតុការណ៍៖

​នាំ​គ្នា​ពួន​សេព​គ្រឿងញៀន​ ឃើញ​កម្លាំង​បញ្ជាការ​ភូមិ​ល្បាត់​ស្មានថា​ គេ​ដេញចាប់​ នាំ​គ្នា​លោត​ចុះ​ទឹក​ លង់​ស្លាប់​ម្នាក់​

ចែករំលែក៖

​ប៉ោយ​ប៉ែ​តៈ​ បុរស​៤​នាក់​សង្ស័យ​នាំ​គ្នា​ពួន​សេព​គ្រឿងញៀន​ ឃើញ​បញ្ជាការ​ភូមិ​ដើរ​ល្បាត​ចំ​ ស្មានថា​ គេ​មក​ចាប់​ នាំ​គ្នា​លោតទឹក​អូរ​ព្រំដែន​លង់​ស្លាប់​ម្នាក់​ កាលពី​ម៉ោង​១​និង​៣៥​នាទី​រសៀល​ ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មាត់​អូរ​ព្រំដែន​កម្ពុជា​ ថៃ​ឋិត​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​សមត្ថកិច្ច​ប្រាប់​ថា​ សព​រង​គ្រោះ​មានឈ្មោះ​ យឿ​ន​ សា​វុ​ធ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ទីលំនៅ​នៅ​មិន​ប្រាកដ​ ។​ ចំណែក​បុរស​៣​នាក់​ទៀត​ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ ព្រោះ​សមត្ថកិច្ច​កំពុង​សួរនាំ​ ។​

​ប្រភព​បញ្ជាក់​ថា​ មុន​កើតហេតុ​ មាន​កម្លាំង​បញ្ជាការ​ភូមិ​បាន​ដើរ​ល្បាត​ទៅ​ចំណុច​កើតហេតុ​ ព្រោះ​ទីតាំង​នោះ​គី​ជា​កន្លែង​ព្រៃ​ងាយស្រួល​ក្មេង​ស្ទាវ​សេព​គ្រឿងញៀន​ និង​បទល្មើស​ឆ្លង​ដែន​ បានឃើញ​បុរស​៤​នាក់​កំពុង​លិ​ប​ ល​ ហាក់បីដូចជា​ភ័យ​ស្លន់ស្លោរ​ ពេល​កម្លាំង​បញ្ជា​ការពារ​ភូមិ​សួរនាំ​ពួក​គេ​បាន​ឆ្លើយ​ថា​ មាន​មនុស្ស​លង់ទឹក​ស្លាប់​ ពេ​នោះ​បញ្ជាការ​ភូមិ​បាន​ឧ្យ​ចុះ​រ៉ាវ​រក​ ក៏​ប្រទះ​ឃើញ​សាកសព​ស្លាប់​ក្នុង​ទឹកអូរ​ព្រំដែន​មែន​ ។​

​ក្រោយ​ពី​កម្លាំង​យក​សាកសព​ឡើង​លើ​ បាន​ពិនិត្យ​កន្លែង​កើតហេតុ​ គេ​ប្រទះ​ឃើញ​មាន​ដប​ និង​ទុ​យ​យោ​ដែល​ជា​ប្រដាប់​សេព​គ្រឿងញៀន​ និង​បាន​ឃាត់ខ្លួន​បុរស​៣​នាក់​ ដែល​ជា​បក្ខពួក​យក​មក​អធិការដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​សួរនាំ​ករណី​ខាងលើ​ ។​

​ពាក់​ពន្ធ​រឿងរ៉ាវ​ខាងលើ​នេះ​ លោកនាយ​រង​ប៉ុស្ដិ៍​ប៉ោយ​ប៉ែ​តមាស​ ម៉េ​ង​ហ៊ួ​ង​ បាន​ប្រាប់​ថា​ សាកសព​បុរស​រួប​នោះ​ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ និង​គ្រួ​ពេទ្យ​ប៉ោយ​ប៉ែ​ត​១​ ធ្វើ​កោសល្យវិច័យ​ រួចរាល់​ទៅ​លើ​ដងខ្លួន​ ដោយ​មិន​មាន​ស្លាកស្នាម​ពាក​ព​ន្ធ័​នឹង​អំពើ​ឃាត្តកម្ម​ឡើយ​ ដោយ​ពួក​គេ​នាំ​គ្នា​សម្ងំ​ពួន​សេព​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ​ ពេល​ឃើញ​កម្លាំង​បញ្ជា​ការពារ​ភូមិ​ ពួក​គេ​ស្មានថា​ ចាប់​ក៏​នាំ​គ្នា​លោតទឹក​អូរ​ព្រំដែន​ តែ​ចៃដន្យ​ ជន​រង​គ្រោះ​មិន​ចេះ​ហែល​ទឹក​ ទើប​លង់​ស្លាប់​ ព្រោះ​នៅ​ចំណុច​នោះ​ទឹកអូរ​ជ្រៅ​ ។​

​សព​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ក្នុង​វត្ត​បា​លិ​លេ​យ្យ​ រង់ចាំ​សាច់ញាតិ​មក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​ ៕​ វ​ណ្ណា​

ses (4) copy

ses (3) copy

ses (2)


ចែករំលែក៖