ព័ត៌មានទាន់ហេតុការណ៍៖

​ក្រុម​សិស្សសាលា​ ប្រុស​ ស្រី​៦​នាក់​គេច​ពី​ផ្ទះ​នៅ​ខេត្តកំពត​ មក​សម្ងំ​ដេក​ផ្ទះសំណាក់​ នៅ​ភ្នំពេញ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ក្មេង​សិស្សសាលា​ មួយ​ក្រុម​មាន​គ្នា​៦​នាក់​ ប្រុស​៤​នាក់​ ស្រី​២​នាក់​ អាយុ​ចាប់ពី​១៤​ទៅ​១៦​ឆ្នាំ​ នាំ​គ្នា​គេច​សាលា​ គេច​ផ្ទះ​ គេច​ពី​ឪពុក​ម្តាយ​ តាំងពី​ខេត្តកំពត​ មក​ពពាក់ពពូន​ សម្ងំ​ដេក​ក្នុងផ្ទះ​សំណាក់​ យុ​ី​ហោ​ រស្មី​មនោ​រម្យ​ នៅ​តាម​ផ្លូវ​បេតុង​ ភូមិ​កន្ទោក​ជើង​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ អស់​១​យប់​ ១​ថ្ងៃ​ត្រូវ​បាន​ឪពុក​ម្តាយ​តាម​ស្វែងរក​ ប្រទះ​ឃើញ​ប្តឹង​សមត្ថកិច្ច​ ទៅ​ចាប់​ឃាត់​ យក​ទៅ​សួរនាំ​ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ រសៀល​ថ្ងៃ​ទី​២៩​ ខែ​មិ​នា​ ឆ្នាំ​២០១៦​ ។​

​បើ​តាម​សម្តី​យុវ​សិស្ស​ទាំងនោះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ពួក​គេ​ ជា​សិស្ស​សាលារៀន​ថ្នាក់​ទី​៩​ នៅ​ អនុ​វិទ្យាល័យ​អង្គ​ជ័យ​ មាន​ទីលំនៅ​ ភូមិ​ភ្នំ​ត្រែ​ល​ ឃុំ​ភ្នំ​កុង​ ស្រុក​អង្គ​ជ័យ​ ខេត្តកំពត​ ។​

​បើ​តាម​សំដី​សាច់ញាតិ​ក្រុម​ក្មេង​ទាំងនោះ​ បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​ បាត់​ចេញពីផ្ទះ​តាំងពី​រសៀល​ ថ្ងៃ​ទី​២៨​ ខែ​មិ​នា​ ឆ្នាំ​២០១៦​ មក​ម្លេះ​ បន្ទាប់​ពី​ ទៅ​រៀន​បែរជា​គេច​សាលា​ គេច​ផ្ទះ​ រត់​មក​តាំងពី​ខេត្តកំពត​ ដឹង​តម្រុយ​គោលៗ​ ស្វែង​តាម​រក​ ក៏​ប្រទះ​ឃើញ​ នាំ​គ្នា​នៅ​ស​ង្ងំ​ដេក​ពពាក់ពពូន​ នៅ​ក្នុងផ្ទះ​សំណាក់​ រស្មី​ មនោ​រម្យ​ ទៅ​វិញ​ ។​

​ពួក​គេ​បាន​បបួល​គ្នា​ មក​ជួល​បន្ទប់​ផ្ទះសំណាក់​ រស្មី​មនោ​រម្យ​ ខាងលើ​ស្នាក់​នៅ​ តាំងពី​ល្ងាច​ថ្ងៃ​ទី​២៨​ ខែ​មិ​នា​ មក​ម្លេះ​ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៩​ នេះ​ ត្រូវ​បាន​ឪពុក​ម្តាយ​តាម​រក​ឃើញ​ ។​

​ប​ច្ចប្ប​ន្ន​ ក្រុម​ក្មេង​គេច​សាលា​ ទាំង​៦​នាក់​ត្រូវ​បាន​ អាណាព្យាបាល​ឲ្យ​នគរបាល​ប៉ុស្តិ៍​កន្ទោក​ជួយ​អន្តរាគមន៍​ ឃាត់ខ្លួន​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កន្ទោក​ ៕​ សុខា​សែន​ជ័យ​

image3 copy

image4 copy

image1 copy

image2


ចែករំលែក៖