ព័ត៌មានទាន់ហេតុការណ៍៖

​នារី​ជនជាតិ​ចិន​បើករថយន្ត​បញ្ច្រាស់​ផ្លូវ​ជ្រុល​បុក​ម៉ូតូ​ស្កូ​ប​ពី​បណ្តាល​ឲ្យ​នារី​ម្នាក់​រង​របួសធ្ងន់​

ចែករំលែក៖

​ភ្នំពេញ​៖​ នារី​ម្នាក់​បាន​រង​របួសធ្ងន់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹង​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ បន្ទាប់​ពី​រួប​នាង​ជិះ​ម៉ូតូ​ស្កូ​ប​ពី​មួយ​គ្រឿង​ហើយ​ត្រូវ​រថយន្ត​ឡិច​សីស​៣៣០​បើកបរ​ដោយ​នារី​ជនជាតិ​ចិន​ម្នាក់​និង​បុរស​ម្នាក់​ទៀត​រួម​ដំណើរ​ជាមួយ​បាន​បើក​បញ្ច្រាស់​ផ្លូវ​ជ្រុល​បុក​និង​គៀប​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៩​ ខែមីនា​ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ហុងដា​ តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ភូមិ​ក្បាលដំរី​ សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​គេ​បាន​

​ឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី​ ព​ណ៍​ស​ ពាក់​ស្លាក​លេខ​កណ្តាល​1P​ 4964​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុ​ស្សី​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ខ​ណះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ RX​ 330​ ព​ណ៍​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT​ 2628​ បើកបរ​ដោយ​នារី​ជា​ជនជាតិ​ចិន​និង​មាន​បុរស​ជនជាតិ​ចិន​រួម​ដំណើរ​ជាមួយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ឡើង​មក​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ូ​បត់​ឆ្វេង​ទៅ​ជើង​ទាំង​បញ្ច្រាស់​ផ្លូវ​ហើយ​ក៏​ជ្រុល​ទៅ​បុក​និង​ម៉ូតូ​គៀប​ជាប់​ធ្វើ​អោយ​ម្ចាស់​ម៉ូតូ​រង​របួសធ្ងន់​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ បន្ទាប់​មក​មាន​បុរស​ម្នាក់​ជា​ជនជាតិ​ខ្មែរ​បាន​មក​អន្តរាគមន៍​រារាំង​មិន​អោយ​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ថត​ ក្រោយមក​ស​ត្ថ​កិច្ច​បាន​ឃាត់​ទាំង​ម្ចាស់​រថយន្ត​និង​បុរស​ដែល​មក​អន្តរា​គន៍​រួម​ទាំង​រថយន្ត​និង​ម៉ូតូ​យក​ទៅ​អធិដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រង​ចាំ​ដោះស្រាយ​តាម​ច្បាប់​ ៕​ សុខា​សែន​ជ័យ​

ses acopy

ses copy


ចែករំលែក៖