ព័ត៌មានទាន់ហេតុការណ៍៖

​ប្រពន្ធ​មិន​នៅ​ លប​លួច​ចូល​ទៅ​ចាប់​ច្របាច់​ថើប​ប្រពន្ធ​គេ​ ស្រែក​ប្តឹង​ បូ​៉​លិ​ស​ចាប់ខ្លួន​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ បន្ទាប់​ពី​ប្រពន្ធ​មិន​នៅ​បន្ទប់​ហើយ​បាន​ឆ្លៀតឱកាស​លប​លួច​ចូល​ទៅ​ បន្ទប់​នៅ​ជិតខាង​ បោស​អង្អែល​ថើប​ញក់ញី​ ប្រពន្ធ​គេ​ ស្រែក​ ផ្អើល​ តែ​ម្តង​។​

​ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៩​ ខែ​មិ​នា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​បន្ទប់​ជួល​ លេខ​១២​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​បុរស​ដែល​ត្រូវ​នារី​រង​គ្រោះ​ចោទប្រកាន់​មានឈ្មោះ​ ផ​ន​ សេរី​រ័​ត្ន​ អាយុ​២៣​ឆ្នាំ​ មុខរប​ធ្វើការ​ក្រុម​ហុ​៊​ន​ថ្នាំពេទ្យ​ PPM​ មានស្រុក​កំណើត​ ឃុំ​ស្រ​ង៉ែ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ និង​មាន​ប្រពន្ធ​ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១០​ ។​ ចំណែក​ នារី​ រង​គ្រោះ​ ឈ្មោះ​ ពៅ​ ច​ន្ធូ​ អាយុ​២០​ឆ្នាំ​ មុខរបរ​កម្ម​ការ​នី​រោងចក្រ​ ស្នាក់​នៅ​បន្ទប់​លេខ​១២​ ជិត​គ្នា​ មានស្រុក​កំណើត​ស្រុក​បុរី​ជលសារ​ ខេត្តតាកែវ​ ។​

​តាម​ការ​រៀបរាប់​ស្ត្រី​រង​គ្រោះ​ នៅ​កន្លែង​កើតហេតុ​ ចំពោះ​មុខ​បូ​៉​លី​សបាន​ឲ្យ​ដឹង​ថា​ បុ​រ​ដ​ដៃដល់​ខាងលើ​ បាន​ធ្វើ​សកម្មភាព​ ចូល​ទៅ​ក្នុង​បន្ទប់​លួ​ម​លោម​ចំនួន​៣​ដង​មក​ហើយ​ តែ​កន្លង​មក​ នាង​ បាន​ហាម​ ប្រាប់​ហើយ​ដែរ​ កុំ​ឲ្យ​លេង​ដៃដល់​បែប​នេះ​ មនុស្ស​ សុទ្ធតែ​ មាន​ប្តី​ ប្រពន្ធ​ រៀងខ្លួន​ដូច​គ្នា​ ហើយ​ស្នាក់​នៅ​ក្បែរ​ខាង​គ្នា​ មក​ដល់​ថ្ងៃនេះ​ ខណៈ​ ដែល​ ប្រពន្ធ​របស់​ បុរស​ដៃដល់​ជាប់រវល់​ទៅ​ធ្វើ​ការងារ​ ចំណែក​ ប្តី​នាង​ក៏​ទៅ​ធ្វើ​ការងារ​ដូច​គ្នា​ នៅ​វេលា​ខាងលើ​ ខណៈ​ដែល​នាង​ ដេក​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់ឯង​ ស្រាប់តែ​ បុរស​ល្មើ​សរូប​នេះ​ លបចូល​តាម​ទ្វារ​ក្រោយ​ ហើយ​មក​ខ្ទប់ទ្វារ​ពីមុខ​ ធ្វើ​សកម្មភាព​ ចាប់​ច្របាច់​សុដន​ និង​ចាប់​ ថើប​ផ្ញុច​ ច្រមុះ​ ញួ​ក​ញី​ ពេល​នោះ​ហើយ​ នាង​បាន​ស្រែក​ផ្អើល​ឆោឡោ​ ដល់​អ្នក​ជិតខាង​ មក​ជួយ​អន្តរាគមន៍​ និង​ប្តឹង​បូ​៉​លី​ស​ចាប់​ឃាត់ខ្លួន​តែ​ម្តង​ ។​

​ជនសង្ស័យ​ បន្ទាប់​ពី​ ភ្ញាក់ផ្អើល​ ហើយ​ត្រូវ​បា​នប​នគរបាល​ឃាត់​នាំ​ បុរស​ជា​ជនសង្ស័យ​ ទៅ​ធ្វើក​សរ​សាកសួរ​ នៅ​បុ​៉​ស្តិ៍​ចោម​ចៅ​ បន្ទាប់​ពី​ ស្ត្រី​រង​គ្រោះ​ប្តឹង​ ។​

​ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​សងខាង​បាន​បញ្ចប់រឿង​ត្រឹម​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ចំនួន​ទឹកប្រាក់​១៨០០​ដូ​ល្លារ​ព្រោះ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​៕​ សុខា​ សែន​ជ័យ​

w3w (1) copy

w3w (2) copy


ចែករំលែក៖