ព័ត៌មានទាន់ហេតុការណ៍៖

​មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ម្នាក់​ ជិះ​ម៉ូតូ​ប៉ះ​ជាមួយ​ម៉ូតូ​ជ្រុល​ទៅ​បុក​ពីក្រោយ​កុងតឺន័រ​ឈប់​ចត​រង​របួសធ្ងន់​

ចែករំលែក៖

​ភ្នំពេញ​:​ បុរស​ជា​មន្ត្រី​នគរបាល​ ផ្នែក​សេនាធិការ​ នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​ម្នាក់​ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ដោយសា​េ​ជិះ​ម៉ូតូ​វ៉ា​ម៉ូតូ​ MSX​ មួយ​គ្រឿង​ហើយ​បាន​ប៉ះ​ ក៏​រ៉េ​ចង្កូត​ទៅ​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ដែល​ឈប់​ចត​លើ​ផ្លូវ​បណ្តាលរ​ងរ​បួសរ​យាស់​ក្រោម​ចង្ការ​ធ្ងន់ធ្ងរ​ ។​

​ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ វេ​ង​ ស្រេង​ មុខ​រោងចក្រ​តំឡើង​ម៉ូតូ​ក្រុមហ៊ុន​ ហុង​ ដារ​ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ។​

​មន្ត្រី​នគរបាល​រង​គ្រោះ​ ឈ្មោះ​ វិ​រះ​ អាយុ​ ជាង​៣០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ហើយ​ម៉ូតូ​ម៉ាក​ហុងដារ​ស្កុប​ពី​ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ 1AC-1956​ ជា​អំណោយ​របស់​លោក​ យឹ​ម​ សា​រ៉ា​ន់​អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ​ អោយ​ជិះ​បំរើ​ការងារ​ ពីព្រោះ​ជន​រង​គ្រោះ​មាន​ជីវភាព​ខ្វះខាត​។​

​បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ មន្ត្រី​នគរបាល​ ជិះ​ម៉ូតូ​ម៉ាក​ហុងដារ​ស្កុប​ពី​តាម​បណ្តោយ​ផ្លូវ​ វេ​ង​ ស្រេង​ ទិស​ដៅ​ពី​លិចទៅ​កើត​ ស្រប​ជាមួយ​ម៉ូតូ​MSX​ព​ណ៍​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1DG​ 7045​ ជិះ​ដោយ​បុរស​២​នាក់​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ជន​រង​គ្រោះ​បាន​វ៉ា​ម៉ូតូ​ MSX​ តែ​បាន​ទៅ​ប៉ះ​ដៃចង្កូត​ហើយ​ម៉ូតូ​ជន​រង​គ្រោះ​បាន​ រ៉េ​ទៅ​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ដែល​ឈប់​ចត​តាម​បណ្តោយ​ផ្លូវ​ បណ្តាល​អោយ​បុក​ពេញទំហឹង​សន្លប់​និង​ រង​របួសរ​យាស់​ក្រោម​ចង្ការ​ហូរ​ឈាម​ធ្ងន់ធ្ងរ​ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​រង​ការ​ខូ​ត​ខាត​ខាង​មុខ​ទាំងស្រុង​ រីឯ​បុរស​២​នាក់​ដែល​ជិះ​ម៉ូតូ​ MSX​ រង​របួសស្រាល​ ។​

​ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​មន្ទីរពេទ្យ​បង្អែក​ពោធិ​ចិន​តុង​ ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ​ ៕​ សុខា​សែន​ជ័យ​

ses (2) copy

ses (1) copy


ចែករំលែក៖