ព័ត៌មានទាន់ហេតុការណ៍៖

​ម៉ូតូ​ហុងដា​ស្កូ​ប​ពី​បើកបរ​ដោយ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​បុក​ម៉ូតូ​វី​វ៉ា​កំពុង​ឆ្លងផ្លូវ​របួសធ្ងន់​

ចែករំលែក៖

​ភ្នំពេញ​៖​ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ មន្ទីរពេទ្យ​ដើម្បី​ សង្គ្រោះ​បន្ទាន់​ភ្លាមៗ​ ក្នុង​ខណៈ​ពេល​ដែល​គាត់​ កំពុង​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ ស្កូ​ប​ពី​១​គ្រឿង​ ក្នុង​ល្បឿន​យ៉ាង​លឿន​ ហើយ​មាន​បុរស​ម្នាក់​ ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​វី​វ៉ា​១​គ្រឿង​ ក្នុង​ល្បឿន​យ៉ាង​លឿន​ និង​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​ចរាចរ​ រួច​ឆ្លងផ្លូវ​ក៏​បាន​ ជ្រុល​ទៅ​បុក​គ្នា​យ៉ាង​ពេញទំហឹង​ បណ្ដាល​ឲ្យ​ដួល​ ទាំងអស់​គ្នា​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៤​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​លើ​កំណាត​ផ្លូវជាតិ​លេខ​៤​ ត្រង់​ចំណុច​ជិត​វិទ្យាល័យ​ ហ៊ុន​ សែន​ ជម្ពូ​វ័ន​ ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ​ មាន​ផ្ទៃពោះ​៤​ខែ​កន្លះ​ ជិះ​ម៉ូតូ​ម៉ាក​ហុង​ ដា​ ស្កូ​ប​ពី​១​គ្រឿង​ព​ណ៏​ស​ ពាក់​ស្លាក​លេខ​ 1BM-4223​ ចំណែក​ម៉ូតូ​១​គ្រឿង​ទៀត​ ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​វី​វ៉ា​ ពាក់​ស្លាក​លេខ​ កណ្ដាល​1G-5773​ អ្នកបើកបរ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ឡើយ​។​

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ ធ្វើ​ដំណើរ​ក្នុង​ទិស​ ដៅ​ពី​លិចទៅ​កើត​ ត្រឹមត្រូវ​តាម​ច្បាប់​ចរាចរ​ ចំណែក​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​វី​វ៉ា​ បាន​បើកបរ​ធ្វើ​ដំណើរ​ ក្នុង​ទិស​ ដៅ​ពី​កើត​ទៅ​លិច​ បញ្ច្រាស់ទិស​ចរាចរ​ និង​ក្នុង​ល្បឿន​ថែម​ទៀត​ ។​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ ម៉ូតូ​វី​វ៉ា​បាន​ឆ្លងផ្លូវ​ មិន​មើល​មុខក្រោយ​ បណ្ដាល​ឲ្យ​បុក​គ្នា​ពេញទំហឹង​បែប​នេះ​តែ​ម្ដង​។​

​ក្រោយ​ពេល​កើតហេតុ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​នគរ​បាន​ចរាចរណ៍​ធ្វើការ​វាស់​វែ​ងួ​ក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ​ ៕​ សុខា​សែន​ជ័យ​

ses (2) copy

ses (1) copy


ចែករំលែក៖