ព័ត៌មានទាន់ហេតុការណ៍៖

​ឃាត់ខ្លួន​ក្មេង​ទំនើង​សង្ស័យ​ញៀន​ថ្នាំ​៥​នាក់​ក្រោយ​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​ ដេញ​កាប់​ជន​រង​គ្រោះ​ឲ្យ​រង​របួស​ដោយ​គ្មាន​មូលហេតុ​

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មំ​ុៈ​ លោក​វរសេនីយ៍​ ឡុ​ង​ សា​រិ​ន​ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មំ​ុ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ ថ្ងៃ​ទី​ ២៩​ ខែមីនា​ ២០១៦​ នៅ​លើ​ថ្នល់ជាតិ​លេខ​៧​ ចំណុច​មុខ​រោង​ម៉ា​សី​ុ​ន​កិនស្រូវ​ក្រុមហ៊ុន​នី​កូ​លី​ន​ ក្នុងភូមិ​សាស្ត្រ​ភូមិ​វាល​កណ្តៀង​ ឃុំ​ជប់​ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​ មាន​ក្រុម​ក្មេង​ទំនើង​ ញៀន​ថ្នាំ​ ចំនួន​ 0៥​នាក់​ ជិះ​ម៉ូតូ​ 0២​ គ្រឿង​ប្រើ​ដាវ​ 0២​ដើម​ ធ្វើ​សកម្ម​ ភាព​ដេញ​កាប់​យុវជន​ម្នាក់​ ឈ្មោះ​ អឿ​ន​ ដា​រ៉ូ​ ភេទ​ប្រុស​ អាយុ​ ១៦​ឆ្នាំ​ នៅ​ភូមិ​ជប់​ក្រៅ​ ឃុំ​ជប់​ ស្រុក​ត្បូងឃ្មុំ​ ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ ដោយ​គ្មាន​មូលហេតុ​ និង​បាន​បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ 0៥​ ស​.​ម​។​

​លោក​អធិការរង​រូប​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ថា​ ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ សមត្ថកិច្ច​នគរបាល​ស្រុក​និង​ប៉ុស្តិ៍​ជប់​ បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ ជន​ដៃដល់​ បាន​ចំនួន​ 0២​នាក់​ ទី​១​ ឈ្មោះ​ ស៊ា​ម​ ភា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ពោន​ ឃុំ​មង់​រៀវ​ ស្រុក​ត្បូងឃ្មុំ​ ទី​២​ ឈ្មោះ​ ផៃ​ សុខ​ម៉េ​ង​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ សួង​លិច​ សង្កាត់​សួង​ ក្រុង​ សួង​ ក្នុង​នោះ​សម្មត្ថកិច្ច​ដកហូត​បាន​ ដាវ​ចំនួន​ ០២​ ដើម​។​ ដោយឡែក​ជនល្មើស​ 0៣​ នាក់​ទៀត​ សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​ ហើយ​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន​ ។​

​លោក​បន្ត​ថា​ ករណី​នេះ​ ជនល្មើស​ដែល​ចាប់​បាន​ សមត្ថកិច្ច​ នគរបាល​ស្រុក​ត្បូងឃ្មុំ​ កំពុង​សាកសួរ​កសាង​សំណុំរឿង​ តាម​នីតិវិធី​ បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​ វណ្ណៈ​

ses (2) copy

ses (1) copy


ចែករំលែក៖