ព័ត៌មានទាន់ហេតុការណ៍៖

​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដដែលៗ​ ចុង​ក្រោយ​ប្រពន្ធ​សម្រេចចិត្ត​ប្តឹង​ដាក់គុក​

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មំ​ុៈ​ បុរស​ម្នាក់​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​គ្រួសារ​ ខណៈ​ក្រោយ​ពេល​ផឹក​ស្រវឹង​ហើយ​បាន​វាយ​ទាត់​ធាក់​ប្រពន្ធ​ជា​ញឹកញាប់​ និង​ដែលៗ​ ប៉ុន្តែ​ចុង​ក្រោយ​នេះ​ទ​ង្វើ​រ​របស់​គេ​ ប្រហែល​ស្ត្រី​ជា​ប្រពន្ធ​អត់ទ្រាំ​លែង​បាន​ក៏​សំរេចចិត្ត​ប្តឹង​ទៅ​សម្មត្ថកិច្ច​នគរបាល​មូលដ្ឋាន​ធ្វើ​រការ​ឃាត់ខ្លួន​ដើម្បី​កសាង​សំណំ​ុ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ម្តង​។​

​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មំ​ុ​ លោក​ ឡុ​ង​ សា​រិ​ន​ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៩​ ខែមីនា​ឆ្នាំ​២០១៦​ ចាប់ពី​ម៉ោង​ ៩​និង​00​ នាទី​ នៅ​ភូមិ​វាល​កណ្តៀង​ ឃុំ​ជប់​ ស្រុក​ត្បូងឃ្មុំ​ មាន​ជនល្មើស​ឈ្មោះ​ ទូច​ ធឿ​ន​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ នៅ​ភូមិ​_​ឃុំ​ខាងលើ​ បាន​ផឹកស្រា​ស្រវឹង​ហើយ​ធ្វើ​ សកម្មភាព​ ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​ និង​ វាយតប់​ទាត់​ធាក់​.​ ទៅ​លើ​ជន​រង​គ្រោះ​ ជា​ប្រពន្ធ​ ឈ្មោះ​ សឹ​ុ​ម​ សី​ុ​ណា​ អាយុ​ ៣៧​ឆ្នាំ​ នៅ​ភូមិ​ឃុំ​ជាមួយ​ ពីព្រោះ​តែ​ខឹង​និង​ប្រពន្ធ​មិន​ឲ្យ​លុយ​យក​ទៅ​ទិញ​ស្រា​ផឹក​បន្ត​ទៀត​ បណ្តាល​ឲ្យ​រង​របួស​គ្រាំគ្រា​ ឈឺចាប់​ក្នុង​ខ្លួន​ ព្រមទាំង​ឆេះ​ខូចខាត​ម៉ូតូ​ ម៉ាក​សេ​ ១០០​ កូរ៉េ​ ចំនួន​ ០១​គ្រឿង​។​

​លោក​ក៏​បាន​បញ្ជាក់​ថា​ ឈ្មោះ​នេះ​ បាន​ធ្វើ​សកម្មភាព​ប្រើ​អំពើ​ហិង្សា​ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ​ជា​ញឹកញាប់​ ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍​ជប់​ ក៍​ធ្លាប់​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ ច្រើន​លើក​ហើយ​ តែ​ឈ្មោះ​នេះ​ មិន​កែប្រែ​ ។​ ហើយ​ករណី​នេះ​ជន​រង​គ្រោះ​សម្រេចចិត្ត​ប្តឹង​ សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ បញ្ជូន​ទៅ​តុលាការ​ ផ្តន្ទាទោស​តាម​ច្បាប់​ ៕​ វណ្ណៈ​

33 copy

3 copy


ចែករំលែក៖