ព័ត៌មានទាន់ហេតុការណ៍៖

​នគរបាល​ខណ្ឌចំការមន​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​

ចែករំលែក៖

​ភ្នំពេញ​:​ នៅ​វេលា​មោ​៉​ង​៨​យប់​ ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៦​ នគរបាល​ខណ្ឌចំការមន​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណី​ឆក់​កាបូបស្ពាយ​ មិន​សម្រេច​ កើតឡើង​ត្រង់​ចំណុច​ផ្លូវ​ 163​ កែង​ 456​ ភូមិ​ 2​ ក្រុម​ 8​ សង្កាត់​ ទួល​ទំពូង​1​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ សូ​ សុ​គ​ន្ធា​ ភេទ​ ស្រី​ អាយុ​ 23​ ឆ្នាំ​ ខ្មែរ​ មុខរបរ​ និស្សិត​ ស្នាក់​នៅផ្ទះ​លេខ​ 97​ ផ្លូវ​ 77​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​ឃាត់ខ្លួន​មានឈ្មោះ​ ដូច​ជា​ ៖​ 1-​ឈ្មោះ​ ភុ​ន​ ឡុ​ង​ឌី​ ភេទ​ ប្រុស​ អាយុ​ 23​ ឆ្នាំ​ ខ្មែរ​ មុខរបរ​ ជាងភ្លើង​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវ​ លំ​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ 2-​ឈ្មោះ​ ព្រាប​ វាសនា​ ភេទ​ ប្រុស​ អាយុ​ 17​ ឆ្នាំ​ ខ្មែរ​ មុខរបរ​ ជាងដែក​ ស្នាក់​នៅ​ភូមិ​ ដើម​សែង​ សង្កាត់​ច្បារ​អំពៅ​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​វត្ថុ​តាង​ដកហូត​ ៖​ ម៉ូតូ​ 01​ គ្រឿង​ ម៉ាក​ ហុងដា​ សេ​125​ ពណ៌​ ខ្មៅ​ ពាក់​ស្លាក​លេខ​ 1CN-5495​ ភ្នំពេញ​ (​ របស់​ជនសង្ស័យ​ )​ ។​

​បើ​តាម​ប្រភព​ពត៍​មាន​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​មា​៉​ក​ស្តុ​ប​ពី​តែឯង​មក​ដល់​កន្លែង​កើតហេតុ​ ស្រាប់តែ​លេខ​មុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ ម៉ាក​ ហុងដា​ សេ​125​ ពណ៌​ ខ្មៅ​ ពាក់​ស្លាក​លេខ​ 1CN-5495​ ភ្នំពេញ​ តាម​ពីក្រោយ​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូប​តែ​ម្ដង​ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ដួល​រលាត់​ដៃជើង​។​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច​ហើយ​នោះ​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​យក​កាបូប​ជន​រង​គ្រោះ​ជិះ​មូ​៉​តូ​បំរុង​រត់គេច​ តែ​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ​មក​ជួយ​អន្ដរាគមន៍​ទាន់​ពេលវេលា​ភ្លាមៗ​ នោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ក៏​មក​ទាន់​ ក៏​បាន​ព័ទ្ធ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ប​បាន​ទាំង​២​នាក់​ភ្លាមៗ​ផង​ដែរ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ រួម​នឹង​មូ​៉​តូ​ត្រូវ​បាន​នគរបាល​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ដើម្បី​សួរនាំ​និង​ចាត់ការ​តាម​នីតិវិធី​ ។​ ចំណែក​កាបូប​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយទៅ​ជន​រង​គ្រោះ​វិញ​ ៕​ ស​ រស្មី​

ses (4) copy

ses (3) copy

ses (2) copy

ses (1) copy


ចែករំលែក៖