ព័ត៌មានទាន់ហេតុការណ៍៖

​ក្រុម​ Abu​ Sayyaf​ ចាប់​នាវា​ដឹក​ធ្យូង​ឥណ្ឌូ​នេ​ស៊ី​ និង​នា​វឹក​១០​នាក់​

ចែករំលែក៖

​ក្រសួងការបរទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៩​ ខែមីនា​ ថា​ ពលរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ត្រូវ​បាន​ចាប់ខ្លួន​ធ្វើ​ជា​ចំណាប់ខ្មាំង​ ក្រោយ​ពេល​នាវា​ដឹក​ធ្យូង​ត្រូវ​បាន​ក្រុម​Abu​ Sayyaf​ ចាប់ខ្លួន​ស្ថិត​នៅ​តំបន់​សមុទ្រ​ ហ្វី​លី​ពី​ន​ ។​

​នាវា​សណ្តោង​ Brahma​ 12​ និង​សាឡា​ង​ Anand​ 12​ ធ្វើ​ដំណើរ​ពី​តំបន់​ Sungai​ Putting​ នៅ​Kalimantan​ កោះ​Borneo​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ឆ្ពោះទៅ​កាន់​Bantangas​ ភាគ​ខាងតប្បូង​ប្រទេស​ហ្វី​លី​ពី​ន​។​

​សារព័ត៌មាន​ AP​ បាន​ដកស្រង់​ការ​ប្រកាស​របស់​ក្រសួងការបរទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រកាស​ថា​ នាវា​សណ្តោង​ និង​ស្រឡាង​ ត្រូវ​ប្លន់​ ទទួល​បានការ​ហៅ​ទូរ​ស័​ទ្ទ​ទាមទារ​ប្រាក់​លោះ​ពី​ក្រុម​ឧទ្ទាម​អា​ប៊ូ​សេ​យ​យ៉ា​ហ្វ​ ។​

​គេ​មិនដឹង​ពិតប្រាកដ​ពី​ពេលវេលា​ ដែល​ត្រូវ​ចោរប្លន់​នោះ​ឡើយ​ ប៉ុន្តែ​អ្វី​ដែល​ចាប់​ បាន​ទំនាក់ទំនង​ជាមួយ​ម្ចាស់​នាវា​លើក​ទី​មួយ​នោះ​ គឺ​នៅ​ថ្ងៃ​ទី​២៦​ ខែមីនា​ ។​ ក្រសួងការបរទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រកាស​ថា​ អាទិភាព​ជាដំបូង​នោះ​គឺ​សុវត្ថិភាព​នា​វឹក​ទាំង​១០​នាក់​ ហើយ​ពេល​នេះ​ ក្រុមហ៊ុន​គ្រប់គ្រង​នាវា​បាន​ប្រកាស​ សង​ប្រាក់​គ្រួសារ​នា​វឹក​ដែល​បាន​ចាប់ខ្លួន​នោះ​ ។​

​ប៉ូលិស​ហ្វី​លី​ពី​ន​បាន​ឲ្យ​ដឹង​ថា​ នាវា​សណ្តោង​ Brahma​ 12​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ស្រុក​Languyan​ ខេត្ត​Tawi​ ភាក​ខាងត្បូង​ហ្វី​លី​ពី​ន​។​ ក្រសួងការបរទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រកាស​ថា​ ស្រ​ឡា​ដឹក​អ្នក​ធ្យូង​ប្រមាណ​៧០០០​តោន​ ស្ថិត​នៅ​ក្នុង​ដៃ​ក្រុម​ចាប់ជំរិត​ដដែល​ ។​

​ក្រុម​អា​ប៊ូ​សេ​យ៉ា​ហ្វ​ ត្រូវ​បាន​អា​មេ​រិ​ក​ និង​ហ្វី​លី​ពី​ន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ក្រុម​ភេរវកម្ម​ ដោយសារ​តែ​ក្រុម​នេះ​ បាន​វាយប្រហារ​ ចាប់ជំរិត​ទាមទារ​ ប្រាក់​លោះ​នៅ​តំបន់​ភាគ​ខាងត្បូង​ហ្វី​លី​ពី​ន​។​ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្រុម​ ខ្មាន់កាំភ្លើង​ខាងលើ​ បាន​ចុះ​ខ្សោយ​ដោយសារ​តែ​រង​ការ​វាយប្រហារ​ពី​ទាហាន​ហ្វី​លី​ពី​ន​ក្រោម​ការ​គាំទ្រ​ពី​អា​មេ​រិ​ក​ ។​

​ហេតុការណ៍​ចាប់ខ្លួន​ខាងលើ​ គឺជា​សកម្មភាព​ចាប់ជំរិត​ធំ​បំផុត​ ចាប់តាំងពី​ឆ្នាំ​២០០១​។​ កន្លង​មក​ ក្រុម​សន្តិសុខ​ហ្វី​លី​ពី​ន​ ក៏​បាន​ប្រកាស​ថា​ ក្រុម​អា​ប៊ូ​សេ​យ៉ា​ហ្វ​ បាន​ចាប់ជំរិត​ជនជាតិ​កា​ណា​ដា​ ២​នាក់​ និង​ជនជាតិ​ន័​រវេ​សម្នាក់​ ស្ត្រី​ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់​ នៅ​លើ​កោះ​ សា​ម៉ា​ល​ ភាគ​ខាងត្បូង​ហ្វី​លី​ពី​ន​ កាលពី​ចុងខែ​កញ្ញា​ ឆ្នាំ​២០១៥​ ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​កណ្តាល​ព្រឺ​ល​ លើ​កោះ​ជូ​ឡូ​ ជាទី​តាំង​គ្រប់គ្រង​របស់​ក្រុម​អា​ប៊ូ​សេ​យ៉ា​ហ្វ​ ៕​ ម៉ែ​វ​ សា​ធី​

ses


ចែករំលែក៖