ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​មនុស្ស​២​នាក់​ ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បាន​បង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ ស្រី​២​នាក់​ ដែល​ជា​មុខសញ្ញា​ចាស់​ពាក់​ព័​ន្ឋ​ករណី​គ្រឿងញៀន​ រហូត​ឈាន​ដល់​ការ​ផ្ទុះអាវុធ​បាញ់​សំដៅ​ទៅ​រថយន្ត​ជនសង្ស័យ​ជា​ច្រើន​គ្រាប់​ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ កាលពី​វេលា​ម៉ោង​៨​នឹង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ភូមិ​សាច់​អាំង​២​ តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៤​ កែង​នឹង​ផ្លូវ​លេខ​២០៥​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ ខណ្ឌចំការមន​។​

​ប្រភព​ពត៍​មាន​ជុំវិញ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គឺ​គេ​បាន​ឍើ​ញ​ជនសង្ស័យ​ខាងលើ​រួម​និង​នារី​ម្នាក់​បាន​ជិះ​រថយន្ត​ឡិច​សុ​ី​ស​RX300​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2M​ 4860​ បាន​ជិះ​មក​ឈប់​លើ​ចិញ្ចើម​ផ្លូវ​កន្លែង​កើតហេតុ​ រួច​ក៏​នាំ​គ្នា​ចូល​ក្នុង​ភោជនីយដ្ឋាន​ភូមិ​សាច់​អាំង​២​ ហើយ​នៅ​វេលា​ម៉ោង​កើតហេតុ​ក៏​នាំ​គ្នា​ចេញ​មក​វិញ​ ហើយ​ចូល​ក្នុង​រថយន្ត​រៀបនឹង​បើក​ចេញ​ ភ្លាមៗ​នោះ​ស្រាប់តែ​មាន​សមត្ថកិច្ច​ជា​ច្រើន​នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ដក​កាំភ្លើង​ភ្ជង់​អោយ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​។​ ប្រភព​បន្ត​ថា​ ឃើញ​ដូច្នេះ​ជនសង្ស័យ​មិន​ព្រម​ចុះ​ពីលើ​រថយន្ត​ និង​ថែម​ទាំង​បើករថយន្ត​បំណង​គេចខ្លួន​ ពេល​នោះ​សមត្ថកិច្ច​ក៏​សម្រេចចិត្ត​បាញ់​ជា​ច្រើន​គ្រាប់​សំដៅ​រថយន្ត​របស់​ជន​ស​ង្ស៏​យ​ជា​ច្រើន​គ្រាប់​ដើម្បី​អន្តរាគមន៍​ ទើប​ឃាត់​បាន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​ និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​មួយ​ចំនួន​នៅ​ក្នុង​រថយន្ត​ផង​ដែរ​។​

​កិច្ច​ប្រតិបត្តិ​ការណ៍​បាញ់​បង្ក្រាប​ពាក់​ព័​ន្ឋ​ករណី​គ្រឿងញៀន​ខាងលើ​នេះ​ ទំនង​ជនសង្ស័យ​ជា​មុខសញ្ញា​ពាក់​ព័​ន្ឋ​ករណី​គ្រឿងញៀន​ដ៏​ធំ​ ហើយ​ត្រូវ​បាន​កម្លាំង​មន្ទីរ​គ្រឿងញៀន​ធ្វើការ​សើ​ុ​ប​អង្កេត​ជា​យូរ​ និង​ច្បាស់លាស់​ ទើប​ឈាន​ដល់​ការ​បង្ក្រាប​គួរ​អោយ​ភ្ញាក់ផ្អើល​ដូច្នេះ​។​

​ក្រោយមក​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​ រួម​និង​វត្ថុ​តាង​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ ៕​ ជី​ម​ ភា​រ៉ា​ ដង្កោ​

sse (1) copy

sse (2) copy


ចែករំលែក៖