ព័ត៌មានទាន់ហេតុការណ៍៖

​កប៉ាល់​ដឹក​ប្រេង​ បុក​ផែ​នៅ​ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហ​នុ​ ស្លាប់​ម្នាក់​

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ​៖​ មាន​កប៉ាល់​ប្រេង​មួយ​គ្រឿង​ បាន​បុក​ផែ​ប្រេង​មួយ​កន្លែង​នៅ​តំបន់​ផែ​ប្រេង​ រោងចក្រ​ប្រេងកាត​ ក្នុងស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហ​នុ​ កាលពី​វេលា​ម៉ោងជាង​៤​ល្ងាច​ ថ្ងៃ​២៩​ ខែមីនា​ ឆ្នាំ​២០១៦​ ក្នុង​ពេល​ដែល​កប៉ាល់​នេះ​កំពុង​ចូល​ចត​ ដើម្បី​ផ្ទេរ​ដាក់​ប្រេង​ ។​

​មន្ត្រី​នគរបាល​ច្រក​ទ្វារ​កំពង់​ផែ​មួយ​រូប​ថ្លែង​ថា​ ផែ​ប្រេង​ប្រមាណ​ជាង​១០០​ម៉ែត្រ​បាន​បាក់​ ហើយ​ មាន​កម្មករ​ម្នាក់​ដែល​នៅ​ក្ន​ង​បន្ទប់​បច្ចេកទេស​លើ​ផែ​បាន​ស្លាប់​ ក្រោយ​បន្ទប់​បច្ចេកទេស​នោះ​ធ្លាក់​កប់​ចូល​ក្នុង​ទឹកសមុទ្រ​ រីឯ​កម្មករ​ខ្លះ​ទៀត​ដែល​ជា​អ្នកបំរើ​ការ​លើ​ផែ​ ពេល​កប៉ាល់​ចូល​បាន​រួច​ផុត​ពី​សេចក្តីស្លាប់​ ក្រោយ​ការ​ជួយ​សង្គ្រោះ​ភ្លាមៗ​ ពី​អ្នក​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​។​

​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​នាំ​អោយ​កើតហេតុ​ការណ៍​មិន​ធ្លាប់​មាន​នេះ​ ថា​បណ្តាល​មក​ពី​អ្វី​នៅឡើយ​។​

​ទាក់ទង​ដល់​រឿង​នេះ​ អភិបាលខេត្ត​ព្រះ​សីហ​នុ​ លោក​យន្ត​ មីន​ មាន​ប្រសាសន៍​ថា​ លោក​កំពុង​រង់ចាំ​ការ​ស៊ើបអង្កេត​របស់​មន្ត្រី​ពាក់ព័ន្ធ​នានា​ ដើម្បី​រកហេតុ​ផល​ថា​ មូលហេតុ​អ្វី​ដែល​នាំ​ ឲ្យ​មាន​ហេតុការណ៍​នេះ​កើតឡើង​ ៕​ ឆ្លាម​ សមុទ្រ​

3

2

1


ចែករំលែក៖