ព័ត៌មានទាន់ហេតុការណ៍៖

​ស្ត្រី​ម្នាក់​ហាម​ប្តី​កុំ​ឲ្យ​ផឹកស្រា​មិន​ស្តាប់​ លេបថ្នាំ​ប៉ុនប៉ង​សម្លាប់​ខ្លួន​

ចែករំលែក៖

​ខេត្ត​ប៉ៃលិន​៖​ ស្ត្រី​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​ ដើម្បី​សង្គ្រោះ​បន្ទាន់​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ បន្ទាប់​ពី​បាន​ផឹកថ្នាំ​អស់​២​បន្ទះ​ប៉ុនប៉ង​សម្លាប់​ខ្លួន​ ដោយសារ​តែ​ខឹង​ប្តឹ​មិន​ស្តាប់​តាម​ការ​ហាម​មិន​ឲ្យ​ផឹកស្រា​នោះ​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ វេលា​ម៉ោង​ ១៩​និ​៣៥​នាទី​ ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ភូមិ​កូនភ្នំ​ សង្កាត់​អូរ​តា​វ៉ៅ​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​

​សមត្ថកិច្ច​នគរបាល​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ស្រ៊ុ​ន​ ឃ​ន​ អាយុ​៣៩​ឆ្នាំ​ មុខរបរ​ធ្វើ​ចំការ​ រស់នៅ​ភូមិ​ដីក្រហម​ សង្កាត់​អូរ​តា​វ៉ៅ​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ។​ ដោយសារ​ ខឹង​ប្ដី​មិន​ស្តាប់​តាម​ការ​ហាម​មិន​ឱ្យ​ផឹកស្រា​ ក៏​លេបថ្នាំ​អស់​២​បន្ទះ​ស្មើ​២០​គ្រាប់​ប៉ុនប៉ង​សម្លាប់​ខ្លួន​ ៕​ ស​ សា​រ៉េ​ត​

ses (1) copy

ses (2)


ចែករំលែក៖