ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​២​នាក់​ ត្រូវ​ជន​រង​គ្រោះ​ដេញ​តាម​ចាប់​បាន​ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​

ចែករំលែក៖

​ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង​ បន្ទាប់​ពី​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ បាន​សម្រេច​ហើយ​ព្យាយាម​ជិះ​រត់គេច​ខ្លួន​តែ​ត្រូវ​ជន​រង​គ្រោះ​បើក​ម៉ូតូ​ដេញ​តាម​ចាប់​ជនសង្ស័យ​បាន​ហើយ​ យក​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង​ ។​

​ករណី​ឃាត់ខ្លួន​ចោរឆក់​ទូរស័ព្ទ​ដៃ​ខាងលើ​នេះ​ បាន​កើត​ឡើ​ត​កាលពី​ម៉ោង​១០​និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មិ​នា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​៧​មក​រា​ មុខ​ផ្ទះ​៥០៨​ ផ្លូវ​៥៩៨​ សង្កាត់​ទឹកល្អក់​១​ ខណ្ឌទួលគោក​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ញ៉ុ​ង​ សិរី​វ​ឌ្ឍ​នា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ បុគ្គលិក​ក្រុមហ៊ុន​ ស្នាក់​នៅផ្ទះ​២០៨​ ផ្លូវ​៥៨០​ សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ ជិះ​ម៉ូតូ​Today​ ពណ៌​លឿង​ ស្លាក​លេខ​ភ្នំពេញ​1DD-4821​ បាន​ធ្វើ​ដំណើរ​ពី​ផ្លូវ​កម្ពុជា​ក្រោម​បត់​ស្តាំ​ឡើង​ទៅ​ផ្លូវ​៥៩៨​បាន​ឈប់​ក្នុង​បំណង​និយាយ​ទូរស័ព្ទ​ទៅ​អ្នក​រួមការ​ងារ​ស្រាប់តែ​លិចមុខ​ជនសង្ស័យ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​សេ​១២៥​ពណ៌​ខ្មៅ​ ស្លាក​លេខ​បាត់ដំបង​1H-4316​ឆក់​ទូរស័ព្ទ​iphone6​ពី​ជន​រង​គ្រោះ​ហើយ​រត់ឡើង​ម៉ូតូ​ដើម្បី​ធ្វើការ​គេចខ្លួន​ក៏​ត្រូវ​ជនរ​គ្រោះ​លោត​ទៅ​ចាប់​ប្រគល់​ជូន​នរ​គ​បាល​ប៉ុ​ស្ត៏​ទឹកល្អក់​១​ ។​

​ចំណែកឯ​ជនសង្ស័យ​ឈ្មោះ​ សម្បត្តិ​ វិសាល​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​លេខ​៩​បេ​ ផ្លូវ​២៥៣​ ភូមិ​៧​ ក្រុម​២​ សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​និង​ឈ្មោះ​ គឹ​ម​ វី​ ហៅ​ ឈុ​ន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ជួល​ ផ្លូវ​២៤៧​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួ​ក​គោក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តា​នីតិវិធី​ ៕​ ស​ ដា​រ៉ា​

sew


ចែករំលែក៖