ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន៖ ថ្ងៃនេះ ខ្ញុំ និងភរិយា សម្ពោធដាក់ឱ្យប្រើប្រាស់ អាគារសិក្សា វិទ្យាល័យជាទីតាំងសាលាដែលភរិយាខ្ញុំធ្លាប់រៀនមុនសង្គ្រាមឆ្នាំ១៩៧០

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកយ៉ាងដូច្នេះថា៖

«ថ្ងៃនេះខ្ញុំ និងភរិយាបានមកសម្ពោធដាក់ឱ្យប្រើប្រាស់នូវអាគារសិក្សានៃវិទ្យាល័យដែល ជាទីតាំងសាលាដែលភរិយាខ្ញុំធ្លាប់រៀនមុនសង្គ្រាមឆ្នាំ១៩៧០។ ជាមួយគ្នានេះ ក៏សម្ពោធ ដាក់ឱ្យប្រើប្រាស់នូវស្ពានបេតុងឆ្លងព្រែកដែលនៅមិនឆ្ងាយពីវិទ្យាល័យផងដែរ។ ពិតជារីករាយដែលបានជួបមិត្តភ័ក្តិចាស់ៗ និងរំលឹកអនុស្សាវរីយ៍ពេលខ្ញុំ និងភរិយាបាន ជួបគ្នាដំបូងកាលពីនៅក្រមុំកម្លោះ។ នេះជាសមិទ្ឋផលថ្មីលើដីចាស់ដែលនឹងផ្តល់ផលប្រយោជន៌សំរាប់ប្រជាជន ពិសេសកុមារ និងយុវជន» ៕

1

2

5

4


ចែករំលែក៖