ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ “​វិទ្យាល័យ​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ អម្ពវ័ន​ជំនីក​”

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​ ៣០​ ខែ​ មីនា​ នេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ “​វិទ្យាល័យ​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ អម្ពវ័ន​ជំនីក​”​ មួយ​ខ្នង​ កម្ពស់​ ៣​ជាន់​ ស្មើ​ ២៤​បន្ទប់​ និង​ស្ពាន​មួយ​ខ្សែ​ប្រវែង​ ១៨០​ម៉ែត្រ​ នៅ​ក្នុង​ឃុំ​ជំនីក​ ស្រុក​ក្រូចឆ្មា​ ខេត្ត​ត្បូងឃ្មុំ​ ។​

​មក​ដល់​ពេល​នេះ​ ខេត្ត​ត្បូងឃ្មុំ​ ដែល​ជា​ខេត្ត​ទើប​បំបែក​ចេញពី​ខេត្តកំពង់ចាម​នោះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ បាន​ផ្តល់​អំណោយ​អគា​សិក្សា​ចំនួន​ ២៩៧​ខ្នង​ ស្មើ​១៤៣០​ បន្ទប់​ រួម​ទាំង​ផ្លូវ​ ស្ពាន​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត​។​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា​ ការ​បង្កើត​វិទ្យាល័យ​និង​ស​មិ​ទ្ឋ​ផល​ផ្សេងៗ​នៅ​ទី​នេះ​គឺ​មិនមែន​ដោយសារ​តែ​ សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ រៀនទី​នេះ​ និង​មានស្រុក​កំណើត​នៅ​ទី​នេះ​ ឬ​ដោយសារ​សម្តេច​ទាំង​ទ្វេ​មាន​អនុ​ស្សាវ​រី​យ៌​នៅ​ទី​នេះនោះ​ទេ​ គឺ​សម្តេច​តេ​ជោ​ បាន​សង​សង់​អាគារ​សិក្សា​ស្ទើរ​គ្រប់​ទីកន្លែង​ ដែល​ជា​តម្រូវការ​ចាំបាច់​នៃ​ការ​អប់រំ​ដល់​កុលបុត្រ​ កុលធីតា​ខ្មែរ​គ្រប់​ជំនាន់​បាន​សិក្សា​រៀនសូត្រ​ កុំអោយ​ពួក​គេ​អភ័ព្វ​ដូច​សម្តេច​ពី​មុន​។​

​នៅ​ទី​នេះ​ពី​មុន​ គឺ​មាន​តែ​វិទ្យាល័យ​តែ​មួយ​គត់​ តែ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ មាន​ស្ទើរ​គ្រប់កន្លែង​ ហើយ​នេះ​ជា​ការ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ចំពោះ​វិ​យ័​អប់រំ​តាម​ទី​ជនបទ​ ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​។​ ទន្ទឹម​នឹង​នេះ​ សម្តេច​តេ​ជោ​ បាន​គិតគូរ​តម្លើង​ប្រាក់ខែ​គ្រូបង្រៀន​ដល់​ ២០០​ ដុល្លារ​ និង​ នៅ​ឆ្នាំ​២០១៨​ នឹង​ឡើង​ដល់​ ២៥០​ ដុល្លារ​ ហើយ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ គឺ​សម្តេច​តេ​ជោ​នឹង​បន្ថែម​ជូន​៥​ម៉ឺន​រៀល​ ក្នុង​ម្នាក់ៗ​ដល់​លោកគ្រូ​អ្នកគ្រូ​ និង​មន្ត្រីរាជការ​យើង​ផង​ដែរ​។​

​សម្តេច​តេ​ជោ​ បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ត្រូវ​តែ​ខិតខំ​សិក្សា​រៀនសូត្រ​ ព្រោះ​បច្ចុប្បន្ន​នេះ​សាលារៀន​គឺ​ស្ថិត​នៅ​ជិត​ផ្ទះ​យើង​ហើយ​មិន​ដូច​ពី​មុន​នោះ​ទេ​។​ ហើយ​ត្រូវ​តែ​ចៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​ និង​ល្បែង​អបាយមុខ​ផ្សេងៗ​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ ក៏​បាន​ផ្តល់​អំណោយ​ ជូន​ដល់​លោកយាយ​ លោកតា​ និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​រួម​ទាំង​ផ្តល់​ម៉ាស៊ីន​ 10​ Computers,​ 2​ Printer,​ 1Copy​ machine,​ និង​ម៉ាស៊ីនដេរ​ចំនួន​ ៥០​ គ្រឿង​ ដល់​សិស្សានុសិស្ស​ នៃ​វិទ្យាល័យ​នេះ​ និង​ចុងបញ្ចប់​បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ “​ វិទ្យាល័យ​ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ អម្ពវ័ន​ជំនី​”​ ចាប់ពី​ពេល​នេះ​តទៅ​ ៕

1

23

2

5

re

34

t6

t5

r5


ចែករំលែក៖