ភ្នំពេញ៖ មនុស្ស៤នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារតែរថយន្តមួយគ្រឿងបើកបរយ៉ាងលឿនបានជ្រុលទៅបុកពេញទំហឹង ខណៈកំពងចតឈប់ទិញបារី បណ្តាលឲ្យរ៉ឺម៉កកងបីក្រឡាប់ផ្ងារកង់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ គេឃើញរ៉ឺម៉កកង់បីមួយគ្រឿង ដែលបើកបរពីរជើងទៅត្បូង ជិះគ្នា៤នាក់ លុះមកដល់ចំណុចកើតហេតុ អ្នកបើករ៉ឺម៉កកង់បី ឈប់រ៉ឺម៉កចូលទិញបារី ដោយអង្គុយនៅលើរ៉ឺម៉ក កំពុងរង់ចាំអ្នកលក់អាប់លុយ ភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកនិសាន់ណាវ៉ារ៉ា មិនចាំស្លាកលេខ បើកមកយ៉ាងលឿនក្នុងទិសដៅស្របគ្នា បានជ្រុលទៅបុករ៉ឺម៉ក់កង់បីពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងរងរបួសស្រាលបីនាក់ ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ ជនរងគ្រោះរងរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសាមុយឯកជនដឹកជនរងគ្រោះទៅព្យាបាលនៅពេទ្យកាល់ឡូម៉ែត រីឯរ៉ឺម៉កកង់បីត្រូវសមត្ថកិច្ចយកទៅរក្សាទុក្ខនៅអធិកាដ្ឋាននគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ៕ សុខាសែនជ័យ