ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ​១​គ្រឿង​បើក​បុក​ម៉ូតូ​FZ​ ចំ​ពេញទំហឹង​បណ្ដាល​ឱ្យ​នារី​ម្នាក់​រង​របួសធ្ងន់​

ចែករំលែក៖

​​ភ្នំពេញ​ ៖​ នារី​ម្នាក់​ ជិះ​ម៉ូតូ​ធុន​ធំ​មួយ​គ្រឿង ​ធ្វើ​ដំណើរ​តាម​ផ្លូវ ត្រូវ​រថយន្ដ​មួយ​គ្រឿង​បោះពួយ​លឿន​ មក​ពីក្រោយ​បុក​ចំ​ពេញទំហឹង​ បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ ចំណែក​រថយន្ដ​បង្ក​បើក​គេច​បាត់​ ដែល​ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ២ ​រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ ក្បែរ​កា​រិ​ល័យ​នគរបាល​ពន្លត់​អគ្គិភ័យ​ តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦០​កែង​ ស្ថិត​ ក្នុង​សង្កាត់​បឹង​កេងកង​៣​ ខណ្ឌចំការមន​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ នារី​ម្នាក់​ជិះ​ម៉ូតូ​ធុន​ធំ​១​គ្រឿង​ម៉ាក​FZ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១CF-៥៩១២​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ ផ្លូវ​៣៦០​ ទិស​ដៅ​ពី​លិចទៅ​កើត​ ស្រាប់​ តែ​មក​ដល់​ចំណុច​កើតហេតុ​ក៏​មាន​រថយន្ដ​ មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បើក​យ៉ាង​លឿន​ មក​ពីក្រោយ​ស្រប​ទិស​គ្នា​ ក៏​បុក​ចំ​ម៉ូតូ​ ពេញទំហឹង​បណ្ដាល​ឱ្យ​ដួល​បោក​និង​ថ្នល់​ រង​របួស​បែក​មុខ​ចេញ​ឈាម​សន្លប់​ស្ដូកស្ដឹង​ចំណែក​រថយន្ដ​បង្ក​បាន​បន្ថែម​ល្បឿន​ ទៅ​មុខ​គេចខ្លួន​បាត់​ស្រមោល​ ។​

​បន្ទាប់​ពី​កើតហេតុ​រថយន្ដ​សា​មុ​យ​ បាន​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​រង់ចាំ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មក​ទទួលយក​វិញ​ ៕ ​ ​ក​.​ស្រី​មុំ​

Heng-norin-003


ចែករំលែក៖