ព័ត៌មានទាន់ហេតុការណ៍៖

បច្ចេកវិទ្យាថ្មីច្នៃប្រឌិតស៊ីម៉ងត៍ព្រីន​ចេញដោយបច្ចេកវិទ្យា 3D

ចែករំលែក៖

ទីក្រុងបាងកក៖បច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដែលផលិតពីស៊ីម៉ងត៍ព្រីនចេញដោយ​បច្ចេកវិទ្យា3Dត្រូវបានក្រុមហ៊ុន អេស ស៊ី ជី​ (SCG) ដាក់បង្ហាញនៅក្នុងពិធីតាំងពិព័រណ៍​ស្ថាបត្យកម្មឆ្នាំ២០១៦ក្នុងប្រទេសថៃ និង​បង្ហាញពីសំណង់ដំបូងគេនៅអាស៊ាន។ ការដាក់បង្ហាញកាលពីដើមសប្តាហ៍នេះគឺ បានបង្ហាញពីភាពច្នៃប្រឌិតថ្មីជាមួយ​បច្ចេក​វិទ្យាសម្ភារសំណង់និងបច្ចេកវិទ្យាលើកកម្ពស់គុណភាពជីវិត នៅឯព្រឹត្តិការណ៍តាំងពិព័រណ៍ស្ថាបត្យកម្ម ឆ្នាំ២០១៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ ។

វាបានអភិវឌ្ឍឈានឡើងមួយកម្រិតទៀតរបស់ក្រុមហ៊ុន អេស ស៊ី ជី ជាមួយ​នឹង​ការបង្ហាញនូវ “SCG Y-BOX Pavilion, 21st C. Cave” ដែលជារចនាសម្ព័ន្ធសំណង់ដំបូងគេនៅតំបន់អាស៊ានដែល​ផលិតពីស៊ីម៉ងត៍ព្រីនចេញដោយ​បច្ចេក​វិទ្យា​3Dដែលមានកម្ពស់ខ្ពស់ជាងបីម៉ែត្រ ។ នៅក្នុងពិធីតាំងពិព័រណ៍នេះអ្នកទស្សនា​នឹង​បានឃើញផលិតផលបំពាក់ក្នុងគេហ​ដ្ឋាននិងបច្ចេកវិទ្យាលើកកម្ពស់គុណភាពជីវិតសម្រាប់មនុស្សចាស់ ការ៉ូទំនើបៗជា​មួយនឹងការរចនាលំដាប់ពិភពលោកនិង​ផលិតផលប្រកបដោយការច្នៃប្រឌិតជាច្រើនទៀត ដែលព្យាយាមបំពេញតម្រូវការរបស់អតិថិជនក្នុងការរស់នៅ ។ ពិធី​តាំង​ពិព័រណ៍ស្ថាបត្យកម្មឆ្នាំ២០១៦ ប្រចាំ​ប្រទេសថៃប្រារព្ធឡើងពីថ្ងៃទី២៦ ​ខែ​មេសា ដល់ថ្ងៃទី១ ខែឧសភា នៅសាល​តាំងពិព័រណ៍ Impact នៅតំបន់មួងថងថានី ទីក្រុងបាងកក ។

លោក Santi Ketsuwan នាយកផ្នែក​បច្ចេកវិទ្យានិងភាពច្នៃប្រឌិតនៃក្រុមហ៊ុន អេស ស៊ី ជី សម្ភារសំណង់បាននិយាយថា “ឆ្នាំនេះ ក្រុមហ៊ុន អេស ស៊ី ជី បង្ហាញជូនបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗសម្រាប់គេហដ្ឋាន និងការរស់នៅក្រោមពាក្យស្លោក ‘Discover Your Next by SCG EXPERIENCE’ (ស្វែងរកបទពិសោធន៍ អេស ស៊ី ជី បន្ទាប់របស់អ្នក) ដោយក្នុងនោះយើង​បង្ហាញការអភិវឌ្ឍឈានឡើងក្នុងបច្ចេក​វិទ្យា​ស៊ីម៉ងត៍ជាមួយនឹងការបោះពុម្ព 3D ។ យើងបានសហការជាមួយនឹងក្រុមស្ថាបត្យ កម្មឈានមុខគេក្នុងប្រទេសថៃ គឺក្រុម Super Machine Studio ជាក្រុមស្ថាបត្យកម្ម ដែល​មានការទទួលស្គាល់ទូទាំងពិភពលោកក្នុងការផលិត ‘SCG Y-BOX Pavilion, 21st C. Cave’ ដែលជារចនាសម្ព័ន្ធ​សំណង់ដំបូងគេនៅតំបន់អាស៊ានដែល​ផលិតពីស៊ីម៉ងត៍ព្រីនចេញដោយ​បច្ចេក​វិទ្យា3D ដែលមានកម្ពស់ខ្ពស់ជាងបីម៉ែត្រ។ រចនាសម្ព័ន្ធសំណង់នេះលេចចេញជា​រូប​​រាង​បានដោយការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា ​ពីរប្រភេទក្នុងការបោះពុម្ព3Dគឺការ បោះ​ពុម​្ព3Dជាស្រទាប់និងការបោះពុម្ព3D ដែល​ហៅថា extrusion printing ។ លទ្ធផល គឺជារចនាសម្ព័ន្ធសំណង់មួយដែល ហួសលើសពីព្រំដែននៃស្ថាបត្យកម្មទូទៅ ”។

លោក Anuwat Chalermchai នាយក ផ្នែកម៉ាកយីហោរបស់ក្រុមហ៊ុន អេស ស៊ី ជី សម្ភារសំណង់បានបន្ថែមថា “ផលិត ផលសម្ភារសំណង់ដែលមានដាក់តាំង បង្ហាញនៅក្នុងកម្មវិធីនេះសុទ្ធតែមានភាព ច្នៃប្រឌិតនិងការរចនាល្អអស្ចារ្យ ។ មិនត្រឹម តែប៉ុណ្ណោះផលិតផលទាំងនេះនឹងបំពេញសេចក្តីត្រូវការរបស់អតិថិជនជាច្រើននៅក្នុងតំបន់អាស៊ាន ។ ឧទាហរណ៍ន​ៃផលិត​ផលសំខាន់ៗរបស់យើងមានដូចជា SCG Smartwood Modeena ដែលជាបន្ទះឈើសិប្បនិមិត្តផលិតពីបច្ចេកវិទ្យាបោះពុម្ព 3D ដែលរំលេចនូវក្រឡាគួរឲ្យទាក់ទាញ​សម្រាប់គេហដ្ឋាន ចំណែក SCG Neustile X-Shield HeatBLOCK គឺជាផលិតផល​ក្បឿងបេតុងដែលរក្សាពណ៌ស្រស់​បាន​យូរ​អង្វែងនិងកាត់បន្ថយកម្តៅក្នុងផ្ទះ ហើយ SCG Cement Boards វិញគឺជាសន្លឹកបន្ទះ ដែលស្រស់ស្អាត រឹងមាំ និងអាចយកទៅប្រើប្រាស់បានច្រើនកាលៈទេសៈសម្រាប់ រំលេចនៅផ្ទៃខាងលើឬគ្របពីលើផ្ទៃស៊ី​ម៉ងត៍​ ទ​ទ​េ​” ។

លោកបន្តថាជាមួយនឹងការគិត​ពិចារណាទៅដល់សង្គមនាថ្ងៃអនាគត ដែលអាចសម្បូរជនចាស់ជរា ក្រុមហ៊ុន អេស ស៊ី ជី បានប្រើចំណេះដឹងនិង​ចំណេះធ្វើរបស់ខ្លួនដើម្បីអភិវឌ្ឍ “SCG Eldercare Solution” (ដំណោះស្រាយ អេស ស៊ី ជី សម្រាប់ជនចាស់ជរា) ដែល​ជាប្រភេទផលិតផលសម្ភារសំណង់​ដែលជួយការពារ​មនុស្សចាស់ក្នុងករណី​គាត់​ដួលតាម​រយៈបច្ចេកវិទ្យាសម្រួលការប៉ះទង្គិច ។ ផលិតផលទាំងនេះត្រូវបាន​តាំងបង្ហាញនៅក្នុងផ្នែក “Whole House Friendly Elderly Living Environment” (បរិយាកាស​រស់នៅសម្រាប់ជនចាស់ជរា) ដែលបង្ហាញ​ នូវជម្រើសផលិតផលបរិក្ខារ​និងការដំឡើង ត្រឹមត្រូវសម្រួលដល់មនុស្ស ចាស់ទាំងនៅ​ក្នុង​បន្ទប់ទឹក បន្ទប់គេង ជណ្តើរ​និងផ្លូវដើរ​នៅ​ខាងក្រៅផ្ទះព្រោះទីតាំងទាំងអស់នេះជាទីតាំងដែលមានហា​និភ័យជំពប់ជើង​ដួលខ្ពស់បំផុតសម្រាប់​មនុស្សចាស់ ។

នៅក្នុងកម្មវិធីនេះផងដែរការ៉ូថ្មម៉ាប​សប្បនិមិត្ត GEOLUXE ដែលរំលេច​ក្រឡា​ដូចថ្មម៉ាបពិតៗត្រូវបានតាំងបង្ហាញ ហើយផលិតផលសម្ភារបន្ទប់ទឹក Cotto ក៏បង្ហាញនូវឈុតបន្ទប់ទឹកដ៏ស្រស់ស្អាត​របស់ខ្លួនផងដែរ ។ ឈុតការរចនា ‘Pætch​work Collection’ របស់លោក Piero Lissoni ដែលជាអ្នករចនាម៉ូដដ៏ល្បី​របស់​អីុតាលីក៏បានតាំងបង្ហាញផងដែរ ដែល​ជាបណ្តុំនូវការរចនាម៉ូដដែលមើលទៅមាន​លក្ខណៈសាមញ្ញតែ​ពោរ​ពេញ​ដោយ​ប្រណិត ភាពនិងការច្នៃប្រឌិតខ្ពស់៕ វឌ្ឍនា

លោក Anuvat Chalermchai នាយកផ្នែកម៉ាកយីហោ ក្រុមហ៊ុន អេស ស៊ី ជី ស៊ីម៉ង់ត៍ និងសម្ភារៈសំណង់

IMG_0040

IMG_0051


ចែករំលែក៖