ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​អគ្គនាយកដ្ឋាន​អន្ត​ប្រវេសន៍​ សហការ​ជាមួយ​មូលដ្ឋាន​ខណ្ឌ​៧​មក​រា​ ចុះ​ឆែកឆេរ​និង​ត្រួតពិនិត្យ​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៦២​នាក់​ រស់​និង​ធ្វើការ​គ្មាន​ច្បាប់​

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៦​ កម្លាំង​អគ្គនាយកដ្ឋាន​អន្ត​ប្រវេសន៍​ សហការ​ជាមួយ​មូលដ្ឋាន​ខណ្ឌ​៧​មក​រា​ ចុះ​ឆែកឆេរ​ និង​ត្រួតពិនិត្យ​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៦២​នាក់​ ដែល​រស់នៅ​និង​ធ្វើការ​គ្មាន​ច្បាប់​ ដែល​ស្ថិត​នៅ​ក្នុង​សំណង​មួយ​ប​កន្លែង​តាម​បណ្ដោយ​ ផ្លូវ​លេខ​១៣៤​ភូមិ​២​ក្រុម​១៤​ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

​ការ​ចុះ​ត្រួតពិនិត្យ​និង​ឆែកឆេ​នេះ​ ដឹង​នាំ​ដោយ​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​របស់​ លោក​ ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ ហៃ​សីឡា​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ អនុវត្តន៍​និ​តិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​កម្លាំង​មូលដ្ឋាន​ខណ្ឌ​៧​មក​រា​ ចុះ​មក​ត្រួតពិនិត្យ​និង​ឆែកឆេរ​ មក​រស់នៅ​និង​ធ្វើការ​ខុសច្បាប់​។​ ឃាត់ខ្លួន​មនុស្ស​៦២​នាក់​ ។​ ប​ច្ចុ​ប្បុ​ន​ជនជាតិ​វៀតណាម​ទាំងនេះ​ត្រូវ​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ដើម្បី​បន្ត​នីតិវិធី​ ៕​ ស​ រស្មី​

index7

index5

index

55


ចែករំលែក៖