ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា

ចែករំលែក៖

​ក្រុម​តន្ត្រី​អា​មេ​រិ​ក​ Matuto​ មក​សំដែង​នៅ​កម្ពុជា​

ស្ថានទូត​អា​មេ​រិ​ក​នៅ​រាជធានី​ភ្នំពេញ​មាន​សេចក្តី​រីករាយ​សូម​ជំរាប​ជូន​ទស្សនិកជន​ថា​ ក្រុម​តន្ត្រី​ នៅ​សហរដ្ឋអាមេរិក​ឈ្មោះ​ Matuto​ នឹង​មក​ប្រគំ​ជូន​សាធារណជន​កម្ពុជា​ដោយ​ឥត​គិតថ្លៃ​ ពី​ថ្ងៃ​ទី​ ១៩​ ដល់​ថ្ងៃ​ទី​ ២២​ ខែឧសភា​ ឆ្នាំ​ ២០១៦​។​ ក្រោម​ការ​រៀបចំ​ដោយ​ស្ថានទូត​អា​មេ​រិ​ក​ នៅ​រាជធានី​ភ្នំពេញ​ និង​ សហការ​ជាមួយ​អង្គការ​ អ​ម្រឹ​តា​សិល្បៈ​ និង​ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ក្រុម​តន្ត្រី​នេះ​ នឹង​ប្រគំ​នៅ​ខេត្ត​ ក្រចេះ​ ស្ទឹង​ត្រែង​ និង​ខេត្តកំពង់ចាម​ ហើយ​ចុង​ក្រោយ​ នៅ​រាជធានី​ភ្នំពេញ​។​ សិល្បករ​ខ្មែរ​និង​ជា​ DJ​ ពូ​ ឃ្លាំង​ នឹង​ចូលរួម​ជាមួយនឹង​ក្រុម​តន្ត្រី​ Matuto​ នៅ​ក្នុង​ការ​សំដែង​ជា​សាធារណៈ​ទាំងនេះ​។​ ក្រុម​តន្ត្រី​នេះ​នឹង​ មាន​ កម្មវិធី​ផង​ដែរ​ ក្នុង​ការ​ដើរ​សំដែង​ជូន​សិស្ស​វិទ្យាល័យ​ នៅ​ខេត្តស្ទឹងត្រែង​ អ្នកមាន​អាជីព​ខាង​តន្ត្រី​ និង​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ ហើយ​និង​កុមារ​ក្នុង​អង្គការ​ស្នាមញញឹម​នៃ​កុមារ​។​

​កម្មវិធី​ប្រគំ​តន្ត្រី​ដោយ​មិន​គិតថ្លៃ​
•​ ថ្ងៃ​ទី​ ១៩​ ខែឧសភា​ ម៉ោង​ ៧:០០​ យប់​ ប្រគំ​ជា​សាធារណៈ​នៅ​មន្ទីរ​វប្បធម៌​ខេត្តក្រចេះ​
•​ ថ្ងៃ​ទី​ ២០​ ខែឧសភា​ ម៉ោង​ ៧:០០​ យប់​ ប្រគំ​ជា​សាធារណៈ​នៅ​មន្ទីរ​វប្បធម៌​ខេត្តស្ទឹងត្រែង​
•​ ថ្ងៃ​ទី​ ២១​ ខែឧសភា​ ម៉ោង​ ៧:០០​ យប់​ ប្រគំ​ជា​សាធារណៈ​នៅ​ចន្លោះ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម​ និង​មន្ទីរ​គរុកោសល្យ​ខេត្ត​
•​ ថ្ងៃ​ទី​ ២២​ ខែឧសភា​ ម៉ោង​ ៧:០០​ យប់​ ប្រគំ​ជា​សាធារណៈ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (​សា​លម​ហោ​ស្រប​គ្មាន​ដំបូល​ នៃ​វិទ្យាស្ថាន​ភាសាបរទេស​ ក្រោយ​អាគារ​ CJCC)

Matuto(​ពាក្យ​ក្នុង​គ្រាមភាសា​របស់​មនុស្ស​នៅ​តំបន់​អា​មេ​រិ​ក​ខាងត្បូង​ ដែល​មាន​ន័យ​ថា​ “​កុមា​រា​ស្រុកស្រែ​”)​គឺជា​ការ​ប្រគំ​តន្ត្រី​តាម​បែប​ម្យ៉ាង​ មិន​ទៅ​តាម​បែប​របស់​មនុស្ស​នៅ​លោក​ខាងលិច​ ហើយ​ដែល​មានការ​ពេញ​និយម​ខ្លាំង​ នៅ​ទីក្រុង​ New​ York​ ហើយ​យក​លំនាំ​តាម​ប្រពៃណី​នៅ​តាម​ជនបទ​ នៅ​ទូ​ទាំង​ទ្វីបអាមេរិក​។​ ក្រុម​តន្ត្រី​នេះ​នឹង​ធ្វើ​ទស្សនកិច្ច​ និង​ការ​ប្រគំ​នៅ​ប្រទេស​កម្ពុជា​ ថៃ​ និង​ប្រទេស​ចិន​ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​តន្ត្រី​អា​មេ​រិ​ក​ នៅ​បរទេស​ ដែល​ឧបត្ថម្ភ​ដោយ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ហើយ​រៀបចំ​ដំណើរការ​ដោយ​សមាគម​ សំលេង​អា​មេ​រិ​ក​ (Association​ of​ American​ Voices)​។​
​ ​
​ចំពោះ​ព័ត៌មាន​បន្ថែម​ស្តី​ពី​ការ​ប្រគំ​ និង​កម្មវិធី​របស់​ក្រុម​តន្ត្រី​ Matuto​ នៅ​កម្ពុជា​ សូម​ទាក់ទង​ឈ្មោះ​ អ៊ិ​ន​ សំភីរ​ច​នី​ ប្រធាន​ស្តីទី​ នៃ​អង្គការ​អ​ម្រិ​តា​សិល្បៈ​ តាម​អ៊ី​ម៉េ​ល​rachny@amritaperformingarts.org​ ឬ​ហៅ​ទៅ​ទូរស័ព្ទ​លេខ​ ០១២​ ៦៨៧​ ៧៩១​ ៕

Untitled-1


ចែករំលែក៖