ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ខណ្ឌ​៧​មក​រា​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​ខណ្ឌ​៧​មក​រា​ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ ។​

​ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០០​និង​៣០​នាទី​ រំលង​អា​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ត្រង់​ចំណុច​ផ្លូវ​ព្រះ​មុនី​វង្ស​ សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទី​១​ មានឈ្មោះ​ ហេង​ ភីរ​ ភេទ​ ប្រុស​ អាយុ​ ១៦​ ឆ្នាំ​ ខ្មែរ​ មុខរបរ​ និង​ទីលំនៅ​មិន​ពិតប្រាកដ​ ។​

​វត្ថុ​តាង​ដកហូត​ ៖​ ម្យ៉​៉ៅ​ក្រាម​ស​ថ្លា​ 01​ កញ្ចប់​តូច​ និង​ម៉ូ​តុ​ូ​ 01​ គ្រឿង​ ម៉ាក​សុ​៊​យ​សា​គី​ ឡែ​ត​ ពណ៌​ ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BZ.4398​ ។​

​បើ​តាម​សម្ដី​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​កំពង់​ល្បាត​ក្នុង​មូល​ដ្នា​ន​ ក៏​មក​ដល់​ចំណុច​ខាងលើ​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​មូ​៉​តូ​១​គ្រឿង​ម៉ាក​សុ​៊​យ​សា​គី​ ឡែ​ត​ ពណ៌​ ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1BZ.4398​ ដោយ​មានការ​សង្ស័យ​ក៏​ត្រូវ​កម្លាំង​ សមត្ថកិច្ច​ក៏​បាន​ ឃាត់ខ្លួន​ត្រួតពិនិត្យ​ និង​រក​ឃើញ​មាន​ថ្នាំ​ញៀន​ចំនួន​១​កញ្ចប់​តូច​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ម្នាក់​រួម​នឹង​ម៉ូតូ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​៧​មក​រា​ ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ដើម្បី​សួ​នាំ​ចាត់ការ​តាម​នីតិវិធី​ ៕​ ស​ រស្មី​

4

5


ចែករំលែក៖