ព័ត៌មានទាន់ហេតុការណ៍៖

​ត្រាក់ទ័រ​ដឹក​ដើម​ដំឡូង​បាំង​ភ្នែក​បុក​ ម៉ូតូ​របួសធ្ងន់​២​នាក់​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ មនុស្ស​ស្រី​-​ប្រុស​ ២​នាក់​ បាន​រង​របួសធ្ងន់​ ខណៈ​ពួក​ គេ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ នៅ​តាម​ដងផ្លូវ​សុខៗ​ ក៏​ស្រាប់តែ​មាន​ត្រាក់ទ័រ​មួយ​គ្រឿង​ ដឹក​ ដើម​ដំឡូង​ពេញ​ពីមុខ​បាន​បើក​មក​បុក​ នឹង​ម៉ូតូ​នោះ​ចំ​ពីក្រោយ​ យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​ដេក​ពេញ​ផ្លូវ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រឹក​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​លើ​ជួរ​ ភ្នំ​ត្រងោល​ ស្ថិត​ក្នុងភូមិ​-​ឃុំ​ភ្នំព្រឹក​ ស្រុក​ភ្នំព្រឹក​ ខេត្ត​ បាត់ដំបង​ ដែល​បង្ក​ឡើង​ដោយ​ត្រាក់ទ័រ​ មួយ​គ្រឿង​ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ ទៅ​ត្បូង​។​

​ប្រភព​បាន​បន្ត​ថា​ ជន​រង​គ្រោះ​ទាំង​ ២​នាក់​មានឈ្មោះ​ ហ៊ី​ម​ ស៊ី​ម​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ និង​ ឈ្មោះ​ បុ​យ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ ខាងលើ​។​

​បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​។​ ចំណែក​ត្រាក់ទ័រ​ និង​ ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ឌ្រី​ម​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1P-0868​ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំព្រឹក​ រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​ ៕​ សហការី​


ចែករំលែក៖