ព័ត៌មានទាន់ហេតុការណ៍៖

​ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​២

ចែករំលែក៖

​ខេត្តកណ្ដាលៈ​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើតហេតុ​ ម្នាក់​ទៀត​រង​របួសធ្ងន់​ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង​ម៉ូតូ​បុក​ម៉ូតូ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២​ ត្រង់​ចំណុច​ន្លោះ​គីឡូម៉ែត្រ​លេខ​២៣-២៤​ ស្ថិត​ក្នុងភូមិ​ប៊ុ​ន​ណា​ ឃុំ​ព្រះពុទ្ធ​ ស្រុក​កណ្ដាលស្ទឹង​ ខេត្ដកណ្ដាល​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ ។​

​ក្រោយ​ពី​មាន​ហេតុ​ការ​ណ៏​កើតឡើង​ ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុ​ស្សី​ រាជធានី​ភ្នំពេញ​ ។​ ដោយឡែក​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ ចំណែកឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​កណ្ដាលស្ទឹង​ ធ្វើការ​វាស់វែង​ដកហូត​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​

​មន្ដ្រី​នគរបាល​ចរាចរណ៍​ស្រុក​កណ្ដាលស្ទឹង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ​ កែវ​ អន​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កណ្ដឹង​ធំ​ ឃុំ​កណ្ដឹង​ ស្រុក​បាទី​ ខេត្ដតាកែវ​ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ធន​សេ​១២៥​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CM-6681​ ។​ ចំណែកឯ​ជន​រង​គ្រោះ​រង​របួសធ្ងន់​មានឈ្មោះ​ សឹម​ វាសនា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ចក​ ឃុំ​ធា​យ​ ស្រុក​បាភ្នំ​ ខេត្ដព្រៃវែង​ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ូ​គី​ស្មាស់​ធន​សេ​១១០​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AE-8889​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ល្បឿន​លឿន​ ខណៈ​បើក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូ​ស្មាស់​ដែល​បើកបរ​ច្រាស់ទិស​គ្នា​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​និង​រង​របួស​តែ​ម្ដង​ ៕​ ស្អាង​ជ័យ​

ses (7)

ses (6)

ses (5)

ses (4)

ses (3)

ses (2)

ses (1)


ចែករំលែក៖