ព័ត៌មានទាន់ហេតុការណ៍៖

​ជិះ​ម៉ូតូ​ពី​ស្រុក​អង្គស្នួល​មក​ចាញ់បោក​សង្សារ​មិត្តភក្តិ​នៅ​ភ្នំពេញ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ នារី​ពីរ​នាក់​ខំ​ជិះ​ម៉ូតូ​តាំងពី​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ស្កាត់​មក​ជួប​សង្សារ​នៅ​ភ្នំពេញ​ ទីបំផុត​ត្រូវ​សង្សារ​របស់​មិត្តភក្តិ​ បោក​យក​ម៉ូតូ​ទៅ​បាត់​ បាន​ត្រឹមតែ​អង្គុយ​ស្រក់​ទឹកភ្នែក​ និង​ដាក់​ពា​ក្រ​បណ្តឹង​អោយ​ប៉ូលិស​ជួយ​តែ​ប៉ុណ្ណោះ​ ។​

​ករណី​ឆបោក​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ២០​និង​២៥​នាទី​ ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ក្នុង​ក្លឹ​ប​ប្លូ​ហ្សូ​ន​ ផ្លូវ​១៩៨៦​ ស្ថិត​ក្នុងភូមិ​ពោងពាយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​

​នារី​រង​គ្រោះ​មានឈ្មោះ​ សាត​ សុ​ខន​ (​ហៅ​)​ពៅ​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​កម្មការិនី​រោងចក្រ​ ស្នាក់​នៅ​ក្នុងភូមិ​ត្រ​យឹ​ង​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​ មានស្រុក​កំណើត​ក្នុងភូមិ​ត្រពាំង​រាំង​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ស្កូ​ពី​ ព​ណ៍​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BR​ 1109​ ចំណែក​ ម្នាក់​ទៀត​មានឈ្មោះ​ឆាយ​ ស៊ីនួន​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ មុខរបរ​នៅផ្ទះ​លក់​ចាបហួយ​ ស្នាក់​នៅ​ម្ដុំ​ផ្សារ​ថ្នល់ទទឹង​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​ ត្រូវជា​សង្សារ​របស់​បុរស​ជា​ជន​ឆបោក​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ រូប​នាង​កំពុង​តែ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ ស្រាប់តែ​ មាន​មិត្តភក្ដិ​ ស៊ីនួន​ បាន​ទូរ​សព្ទ័​មក​បបួល​នាង​ទៅ​ដើរ​លេង​ជាមួយនឹង​សង្សារ​គេ​នៅ​ឯ​ភ្នំពេញ​ ក្រោយ​ពេល​ចេញពី​ធ្វើការ​មក​ ពួក​គេ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្គួ​ប​ពី​ ព​ណ៍​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BR​ 1109​ ដោយ​ធ្វើ​ដំណើរ​ពី​ផ្ទះ​តាំងពី​ស្រុក​អង្គស្នួល​មក​មក​ជួប​ សង្សារ​របស់​នាង​ស៊ីនួន​នៅ​មុខ​សាកលវិទ្យាល័យ​ IU​ ហើយ​ក្រោយមក​អ្នក​ទាំង​បី​ បាន​អង្គុយ​ញាំ​អី​នៅ​ម្ដុំ​នោះ​ រួច​ក៏​បបួល​គ្នា​ចូល​ក្នុង​ក្លឹ​ប​ប្លូ​ហ្យូ​ន​ ដើម្បី​រាំ​លេង​ ។​ ពេល​ចូល​បាន​សន្ទុះ​ ស្រាប់តែ​ជនសង្ស័យ​ដែល​ជា​អ្នក​ឆបោក​បាន​ធ្វើ​ជា​ចូល​បន្ទប់ទឹក​ហើយ​ក៏​ចេញ​មក​វិញ​ ពេល​នោះ​នារី​រង​គ្រោះ​ ក៍​នាំ​គ្នា​ ចូល​ក្នុង​បន្ទប់ទឹក​ម្តង​ លុះ​ចេញ​មក​វិញ​ ស្រាប់តែ​មិនឃើញ​ជន​ឆបោក​ទេ​ ។​

​ពេល​នោះ​នារី​ឈ្មោះ​ស៊ីនួន​បាន​ទូរ​សព្ទ័​សួរ​ហើយ​បុរស​ជា​សង្សារ​ ជា​ជន​ឆបោក​បាន​ប្រាប់​នាង​ថា​ បង​ខ្ចី​ម៉ូតូ​យក​លុយ​ទៅ​អោយ​គេ​ក្បែរ​នេះ​ទេ​ បន្តិចទៀត​ មក​វិញ​ហើយ​ ដោយ​ចាំ​យួរ​ពេក​ នារី​រង​គ្រោះ​ទាំង​ពីរ​នាក់​ ក៏​ទូរ​សព្ទ័​ទៅ​ម្តងទៀត​ ស្រាប់តែ​ខ​ល​លែង​ចូល​ (​បិទ​ទូរ​សព្ទ័​)​ រហូត​ទើប​ដឹង​ថា​ ចាញ់បោក​សង្សារ​ ។​ ក៍​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាលរ​ដ្ឋា​បាល​ភ្នំពេញ​ថ្មី​ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ឆបោក​ម្នាក់​នោះ​យក​មក​ដាក់ទោស​តាម​នីតិវិធី​៕​ តុង​ សីហា​

ses (1)

ses (2)


ចែករំលែក៖