ព័ត៌មានទាន់ហេតុការណ៍៖

​នាង​ក្រមុំ​លង់ខ្លួន​ជាមួយ​បុរស​ម្នាក់​រហូត​មាន​ផ្ទៃពោះ​៣​ខែ​ ហើយ​ លួច​ទៅ​រៀប​ការ​ស្រី​ថ្មី​នោះ​ ខាង​ប្រុស​ប្តឹង​បក​នាង​ពី​បទ​បរិហារកេរ្តិ៍​វិញ​

ចែករំលែក៖

​ប៉ោយ​ប៉ែ​ត​៖​ ស្នេហា​រវាង​នាង​ក្រមុំ​ម្នាក់​ និង​បុរស​ម្នាក់​ ជា​អ្នក​នាំ​គ្រឿ​សំណង់​ពី​ប្រទេស​ថៃ​មក​លក់​ក្រុង​ប៉ោយ​ប៉ែ​ត​ ដែល​ស្ត្រី​ម្នាក់​មាន​ ផ្ទៃពោះ​៣​ខែ​ ចោទ​ថា​ បុរស​នោះ​ទៅ​រៀប​ការ​ជាមួយ​ស្រី​ថ្មី​ នៅ​ខេត្តបន្ទាយមានជ័យ​ គ្រា​ដែល​ម្ដាយ​របស់​នាំ​កូន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ បែរ​ខាង​ប្រុស​ដាក់​បណ្តឹង​ នៅ​អធិការ​នគរបាល​ក្រុង​ពី​បទ​បរិហា​កេរ្តិ៍​ទៅ​វិញ​ ។​

​គួរ​បញ្ជាក់​ថា​ ក្រោយ​ពី​បុរស​ដែល​ជាប់ចោទ​ឈ្មោះ​ យ៉ាំ​ ធូ​ឈី​ង​ អាយុ​២៧​ឆ្នាំ​ ជា​បុគ្គលិក​ក្រុមហ៊ុន​លក់​គ្រឿងសំណង់​ក្នុងភូមិ​ផ្សារ​កណ្ដាល​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​លួច​ទៅ​រៀប​ការ​ជាមួយ​ស្រី​ផ្សេង​ នៅ​ក្រុង​សិរី​សោភ័ណ​កាលពី​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​ ២០១៦​ ហើយដោយ​មានការ​សុំ​អង្វរ​ពី​បុរស​ខាងលើ​ ថា​ ចាំ​រៀប​ការ​រួច​ចាំ​ដោះស្រាយ​គ្នា​ក្រោយ​ ទើប​ខាង​ស្រី​យល់ព្រម​ មិន​អុកឡុក​ ពី​ធី​មង្គលការ​តែ​រង់ចាំ​មិនឃើញ​បុរស​នោះ​មក​ធ្វើការ​ដោះស្រាយ​តាម​ការ​ សន្យា​ មក​ដល់​ថ្ងៃ​ទី​១៩​ ខែ​ឆ្នាំ​ ដដែល​ ម្តាយ​នារី​រង​គ្រោះ​បាន​រត់​មក​ដាក់​ពាក្យបណ្តឹង​ នៅ​ក្នុង​ស្នាក់​ការ​សន្តិសុខ​ ៥៦៨​ ឲ្យ​ជួយ​រក​យុត្តិធម៌​ និង​បាន​ផ្តល់​បទ​សម្ភាស៍​ ជាមួយ​សារព័ត៌មាន​ទូរ​ទស្ស​ និង​កាសែត​ ទម្លាយ​អា​ថ​កំបាំង​រឿងអាស្រូវ​កូនស្រី​ ដែល​ត្រូវ​បាន​បុរស​កំហូច​នោះ​ឆក់​យក​ព្រហ្មចារី​ រហូត​នាង​មាន​ផ្ទៃពោះ​៣​ខែ​ ហើយ​បោក​បញ្ចោ​ត​ថា​រៀប​ការ​ជាមួយ​ដោយ​ខាង​ស្រី​ខំ​ទៅ​កក់​ភ្នួ​ង​ ម្ហូប​ និង​ភ្លេង​ និង​គ្រឿង​សំអាងការ​ជាដើម​ បែរជា​បុរស​នោះ​ទៅ​លួច​រៀប​ការ​ជាមួយ​ស្រី​ផ្សេង​តែ​ម្តង​ ។​ តែ​ក្រោយមក​ ស្រាប់តែ​បុរស​នោះ​បែ​ប្តឹង​បក​នៅ​នារី​រង​គ្រោះ​ និង​ម្តាយ​ថា​បាន​បរិហា​កេរ្តិ៍​ ថា​កាត់ត​រូបភាព​នៅ​អធិការ​នគរបាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ។​

​ទោះជា​យ៉ាងណា​លោក​ ណុ​ប​ សា​វុ​ធ​ មន្ត្រី​យុត្តិធម៌​ នៃ​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា​ បុរស​នោះ​បាន​ដាក់​ពាក្យបណ្តឹង​ឈ្មោះ​ យឿ​ន​ លី​ណា​ អាយុ​៤៧​ឆ្នាំ​ និង​កូនស្រី​ឈ្មោះ​ សាន​ ដា​ណែ​ត​ អាយុ​២៣​ឆ្នាំ​ នៅ​អធិការ​នគរបាល​ក្រុង​ពី​បទ​បរិហា​កេរ្តិ៍​។​ដោយ​បុរស​នោះ​បដិសេធ​ថា​ មិន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ស្ត្រី​ឈ្មោះ​ សាន​ ដា​ណែ​ត​ រឿង​កូន​ក្នុង​ផ្ទៃ​៣​ខែ​នោះ​ទេ​ ។​

​នគរបាល​រូប​នេះ​បន្ត​ថា​ ក្នុង​បណ្តឹង​បុរស​ខាងលើ​មិន​បាន​ រៀបរាប់​បញ្ចូល​ពី​រឿង​រូបថត​ដែល​មាន​រូប​ខ្លួន​ និង​ស្ត្រី​ឈ្មោះ​ សាន​ ដា​ណែ​ត​ ថត​ឈុត​អាពាហ៍ពិពាហ៍​ ដែល​គេ​យក​ទៅ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​ ឬ​បង្ហោះ​តាម​ ប្រព័ន្ធ​ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ទេ​ ប៉ុន្តែ​លោក​ថា​ បុរស​នេះ​បាន​បដិសេធ​ថា​ជា​រូប​មិន​ពិត​ ឬ​រូបថត​ដែល​យក​ទៅ​កាត់ត​ ទើប​ខ្លួន​កើត​ទុក​មិន​សុខចិត្ត​ដាក់​ពាក្យបណ្តឹង​ពី​បទ​បរិហា​កេរ្តិ៍​យ៉ាង​ដូច្នេះ​ ។​ ទើប​នគរបាល​ធ្វើការ​កោះហៅ​ ភាគី​២​នាក់​ម្តាយកូន​បាន​ចូល​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​២៣​ ឧសភា​ ឆ្នាំ​២០១៦​ ដើម្បី​បំភ្លឺ​ ជុំវិញ​ការ​ចោត​ប្រកាន់​របស់​ភាគី​ដើម​ចោត​ ។​ តែ​ភាគី​នារី​រង​គ្រោះ​ បាន​បំភ្លឺ​ដូច​ការ​បកស្រាយ​តាម​ព័ត៌មាន​នា​កន្លង​មក​ដដែល​។​

​ទោះជា​យ៉ាងណា​ពេល​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ ហើយ​គេ​ហ្នឹង​រង់ចាំ​មើល​ថា​តើ​រឿងរ៉ាវ​នេះ​តើ​ភាគី​ខាង​ណា​ ដែល​ទទួល​បាន​យុត្តិធម៌​ ៕​ វ​ណ្ណា​

sd (3) copy

sd (1) copy


ចែករំលែក៖