ព័ត៌មានទាន់ហេតុការណ៍៖

​ក្រុម​ចោរ​ប្រដាប់​អាវុធ​ប្លន់​យក​ទ្រព្យសម្បត្តិ​អ្នកលក់​ត្រី​អស់​ជាង​៦​ពាន់​ដុល្លារ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​

ចែករំលែក៖

​ខេត្តសៀមរាប​៖​ អាជីវករ​លក់​ត្រី​នៅ​ស្រុក​ក្រឡាញ់​ ត្រូវ​បាន​ក្រុម​ចោរ​មួយ​ក្រុម​មាន​គ្នា​៣​នាក់​ ដែល​ប្រើ​កាំភ្លើង​ AK២​ដើម​ បាន​បាញ់​គម្រាម​១​គ្រាប់​ទៅ​លើ​ជន​រង​គ្រោះ​ រួច​យក​គ្រឿងអលង្ការ​ និង​លុយ​សរុប​ ជាង​៦​ពាន់​ដុល្លារ​ ទៅ​ដោយ​សុ​វត្ថ​ភាព​ ប៉ុន្តែ​គ្មាន​អ្នក​រង​របួស​ក្នុង​ហេតុ​ការ​នោះ​ទេ​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​ ២៣​ ខែឧសភា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​ច្រាំង​ ឃុំ​ ក្រឡាញ់​ ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ទោ​ចាន់​ សា​រ៉េ​ន​ អធិការ​នគរបាល​ស្រុក​ក្រឡាញ់​បាន​ឲ្យ​ដឹង​ថា​ តាម​ការ​សាកសួរ​ចម្លើយ​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ក្រុម​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ ស្លៀកពាក់​ ស៊ី​វិល​១​នាក់​ ស្លៀកពាក់​ខោអាវ​ទាហាន​ ០២​នាក់​ ប្រដាប់​ដោយ​កាំភ្លើង​AK​ ២​ដើម​ បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​ ឈ្មោះ​ ពរ​ រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​នៅ​ ភូមិ​ត្រពាំង​ច្រាំង​ ឃុំ​ ក្រឡាញ់​ ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប​ ។​

​លោក​ អធិការ​បាន​បន្ត​ទៀត​ថា​ ក្នុង​អំពើ​ប្លន់​នេះ​ ជនល្មើស​បាន​បាញ់​មួយ​គ្រាប់​គម្រាម​ជន​រង​គ្រោះ​ តែ​មិន​បណ្តាល​ឱ្យ​រង​របួស​ទេ​ រួច​ហើយ​ប្លន់​យក​លុយ​អស់​ជាង​៦​ពាន់​ដុល្លា​គេចខ្លួន​ដោយ​សុវត្ថិភាព​។​

​លោក​បាន​បញ្ជាក់​បន្ថែម​ថា​ ចំពោះ​ទ្រព្យសម្បត្តិ​ដែល​ក្រុម​ចោរប្លន់​ពី​ជន​រង​គ្រោះ​មាន​ ខ្សែដៃ​មាស​៥​ជី​ ខ្សែ​ក​មាស​១​តម្លឹង​ ប្រាក់​ថៃ​៥​ម៉ឺន​បាត​ ប្រាក់​ដុល្លារ​៥០០​ដុល្លារ​ប្រាក់​រៀល​៦​លាន​រៀល​ ដែល​សរុប​ទាំងអស់​ជាង​៦​ពាន់​ដុល្លារ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ បន្ទាប់​ពី​ធ្វើ​ក្រុម​ចោរ​បាន​សកម្មភាព​រួច​ពួក​គេ​បាន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។​

​ចំណែក​លោក​អធិការ​នគរបាល​ស្រុក​ក្រឡាញ់​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ពេល​នេះ​កម្លាំង​របស់​អធិការ​និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ខេត្តសៀមរាប​កំពុង​ ដុតដៃដុតជើង​ស្វែងរក​មុខសញ្ញា​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឱ្យ​ខាន​តែ​បាន​សូម​បងប្អូន​ជឿជាក់​លើ​សមត្ថកិច្ច​ខេត្តសៀមរាប​ទៅ​ ។​

​គួរ​បញ្ជាក់​ថា​ កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ក៍បាន​ចូល​បាញ់​ប្លន់​ ផ្ទះ​អ្នកលក់​ចាប់ហួយ​នៅ​ស្រុក​ពួក​ និង​យក​លុយ​អស់​ច្រើន​សន្ធឹក​ស​ន្ទា​ប់​ផង​ដែរ​ ព្រមទាំង​បាញ់​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​របួស​ផង​ដែរ​ ប៉ុន្ដែ​មក​ដល់់​ពេល​នេះ​ មិន​ទាន់​មាន​តម្រុយ​ពី​ក្រុម​ចោរ​ទាំងនោះ​នៅឡើយ​ទេ​ ៕​ ជា​និរន្ដរ៍​

srp (4) copy

srp (3) copy

srp (2) copy

srp (1) copy


ចែករំលែក៖