ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះគ្រាប់នៅខេត្តព្រៃវែងបណ្តាលឲ្យស្លាប់៣នាក់ តា ចៅប្រុស និងចៅស្រី

ចែករំលែក៖

ខេត្តព្រៃវែង៖ មនុស្ស៣នាក់ តា ចៅប្រុស និងចៅស្រី បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម តែមួយប៉ព្រិចភ្នែក ដោយសារតែករណីផ្ទុះគ្រាប់សល់ពីសម័យសង្គ្រាម ។

សេចក្តីរាយការណ៍បានឲ្យដឹងថា លោកតាអាយុ៧៣ឆ្នាំម្នាក់ បានរើសយកគ្រាប់ប្រភេទ១០៥មីល្លីម៉ែត្រ មកកល់ធ្វើទ្រនាប សម្រាប់ដំដែក ធ្វើស្នឹងគោ ប៉ុន្តែចៃដន្យ គ្រាប់នេះបានផ្ទុះឡើងបណ្តាលឲ្យស្លាប់៣នាក់ តា ចៅប្រុស និងចៅស្រី ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិជង្រុក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

មន្ត្រីសមត្ថកិច្ចបានប្រាប់ថា សពជនរងគ្រោះទី១.ឈ្មោះ ទេព ផល ភេទប្រុស អាយុ៧៣ឆ្នាំ ទី២. ឈ្មោះផល ណាវី ភេទស្រី អាយុ១២ឆ្នាំ (ត្រូវជាចៅ) និងទី៣.ឈ្មោះ ផល ដារ៉ា ភេទប្រុស អាយុ៩ឆ្នាំ(ត្រូវជាចៅ) ។

សមត្ថកិច្ចបន្តប្រាប់ទៀតថា ជនរងគ្រោះជាជីតាបានរងរបួសធ្លាយពោះវៀន ចេញមកក្រៅ និងចៅប្រុសត្រូវរបួសជាច្រើនកន្លែង រីឯចៅស្រីត្រវកញ្ចឹងក ស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត៕

es (1)


ចែករំលែក៖