ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់​១​ របួសធ្ងន់​ស្រាល​៣​នាក់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​បរិបូរណ៍​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​ ៖​ មនុស្ស​ម្នាក់​បាន​ប៉ើង​ខ្ទាត​ចេញពី​រថយន្ត​កៀប​ជាប់​ដើមឈើ​បណ្តាល​អោយ​សា្ល​ប់​ និង​ ៣​នាក់​ទៀត​បាន​រង​របួសធ្ងន់​ និង​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ចំនួន​២​ករណី​ផ្សេង​គ្នា​នៅ​ស្រុក​បរិបូរណ៍​ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទី​១​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទាប​ភ្លឺ​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​តាម​ផ្លូវជាតិ​លេខ​៥​ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ ឃុំ​ផ្សារ​ ស្រុក​បរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បណ្តាល​មក​ពី​ រថយន្ត​ ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ អត់​ស្លាក​លេខ​បាន​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ នៅ​ពេល​ដល់​ចំណុច​កើតហេតុ​ អ្នកបើកបរ​ងោក​ ហើយ​រេ​ចង្កូត​ទៅ​ដើមឈើ​ បណ្តាល​អោយ​កម្មករ​ម្នាក់​ឈ្មោះ​វឿ​ន​ សំ​អា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ រស់នៅ​ភូមិ​ជើង​ខ្លា​ ឃុំ​ពន្លៃ​ ស្រុក​បរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​ ដែល​ជិះ​នៅ​លើ​រថយន្ត​នេះ​បាន​ប៉ើង​ផ្លោង​ទៅ​បោក​និង​ដើមឈើ​កៀប​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ចំណែកឯ​អ្នកបើកបរ​ឈ្មោះ​សែន​សុ​ជាតិ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាលដំរី​ ឃុំ​ត្រពាំង​ចាន់​ ស្រុក​បរិបូរណ៍​ រង​របួសធ្ងន់​ ។​

​ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​ទី​២​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​អូ​រំចេក​ ឃុំ​ចក​ ស្រុក​បរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​ បណ្តាល​អោយ​បុរស​២​នាក់​រង​របួសធ្ងន់​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​ចំនួន​២​គ្រឿង​បើក​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ ហើយ​នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ដោយ​គេច​នឹង​ឧបសគ្គ​បាន​ជ្រុល​បុក​គ្នា​ពេញ​មួយ​ទំហឹង​តែ​ម្តង​ ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​បរិបូរណ៍​ ប៉ុន្តែ​ដោយសា​ ស្ថានភាព​ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់​ ក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ ជន​រង​គ្រោះ​នៅ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​នោះ​ទេ​ ៕​ ច​ន្ថា​

se (7)

se (6)

se (5)

se (4)

se (3)

se (2)

se (1)

se (8)


ចែករំលែក៖