ព័ត៌មានទាន់ហេតុការណ៍៖

​ចៅហ្វាយស្រុក​ព្រៃ​នប់​ថ្លែង​ការពារ​ខ្លួន​ម្តង​ ពាក់ព័ន្ធ​ដី​ព្រៃ​លិច​ទឹក​ជាង​១០០០​ហិ​កតា​នៅ​ឃុំ​ទឹកថ្លា​

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ​៖​ អភិបាលស្រុក​ព្រៃ​នប់​ លោក​ ទិ​ត​ វុ​ទ្ធី​ បាន​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​២១​ ឧសភា​ ២០១៦​ ដើម្បី​ពន្យល់​បកស្រាយ​ ទៅ​លើ​រឿង​ដី​ព្រៃ​លិច​ទឹក​ចំនួន​ជាង​១០០០​ហិ​កតា​នៅ​ឃុំ​ទឹកថ្លា​ ដែល​កន្លង​មក​មានការ​លើក​ឡើង​ពី​មហាជន​និង​បណ្តាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​ថា​ មានការ​ឃុបឃិត​គ្នា​ពី​មន្ត្រី​ធ្វើ​ប្លង់​កម្មសិទ្ធិ​លើ​ដី​ព្រៃ​លិច​ទឹក​របស់​រដ្ឋ​ ។​

​ពេល​នេះ​លោក​ ទិ​ត្យ​ វុ​ទ្ធី​ អភិបាលស្រុក​ព្រៃ​នប់​បាន​ថ្លែងប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ការពារ​ខ្លួន​ម្តង​វិញ​ ដោយ​បញ្ជាក់​ថា​ ជំ​ុ​វិញ​ រឿង​នេះ​មិនមែន​ដូច​ការ​លើក​ឡើង​នោះ​ទេ​ ហើយ​ប្លង់​ទាំងអស់​ជា​លក្ខណៈ​ប្រព័ន្ធ​ ដែល​បាន​ចេញ​តាំងពី​ឆ្នាំ​២០០៦​មក​នោះ​ គឺ​ត្រឹមត្រូវ​តាម​ច្បាប់​អស់ហើយ​ ។​

​លោក​ទិ​ត​ វុ​ទ្ធី​បញ្ជាក់​ថា​ លោក​បាន​ចូល​មក​កាន់​តំណែង​ជា​អភិបាលស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ​នៅ​ឆ្នាំ​២០០៩​ ហើយ​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ដែល​មានការ​លើក​ឡើង​ថា​ ប៉ះ​លើ​ដី​ព្រៃ​លិច​ទឹក​នៅ​ឃុំ​ទឹកថ្លា​ស្រុក​ព្រៃ​នប់​ជាង​១០០០​ហិ​កតា​នេះ​ គឺ​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ​មិន​ស្ថិត​នៅ​ក្នុង​អាណត្តិ​ជា​អភិបាលស្រុក​របស់​លោក​ទេ​។​

​សុំ​បញ្ជាក់​ថា​ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះ​សីហ​នុ​ធ្លាប់​ធ្វើ​របាយការណ៍​មួយ​ជូន​ទៅ​ថ្នាក់លើ​របស់​ខ្លួន​ ដោយ​បញ្ជាក់​ពី​ដី​ព្រៃ​លិច​ទឹក​នៅ​ឃុំ​ទឹកថ្លា​ស្រុក​ព្រៃ​នប់​ចំនួន​១១០០​ហិ​កតា​ក្នុង​នោះ​កន្លែង​ខ្លះ​មាន​ដើម​កោង​កាង​កំពស់​រហូត​ដល់​ជិត​១០​ម៉ែត្រ​ផង​នោះ​ គឺជា​ដី​មាន​ប្លង់​កម្មសិទ្ធិ​ជា​លក្ខណៈ​ប្រ​ព​ន្ធ័​អស់ហើយ​ មិន​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​អង្គភាព​រដ្ឋបាល​ជលផល​ខេត្ត​ទៀត​ឡើយ​ និង​ថា​ការ​ឈូស​ឆាយ​ផ្សេងៗ​ដែល​មានការ​រិះគន់​កន្លង​មក​លើ​ដី​ព្រៃ​លិច​ទឹក​នេះ​ ដោយសារ​តែ​ភាគី​ក្រុមហ៊ុន​ពាក់​ព​ន្ធ័​មាន​ឯកសារ​ប្លង់​ដី​ស្របច្បាប់​។​

​ពាក់​ព​ន្ធ័​និង​ករណី​ដី​ព្រៃ​ជាង​១០០​ហិ​កតា​នោះ​មន្ត្រី​ជំនាញ​បាន​និយាយ​យ៉ាង​ខ្លី​ថា​ ទុក​ឲ្យ​ថ្នាក់លើ​សម្រេច​ចុះ​ តែ​សុំ​អាជ្ញាធរ​ស្រុក​ព្រៃ​នប់​កុំ​និយាយ​ថា​ស្របច្បាប់​ បើ​ស្របច្បាប់​មិនកើត​មានរឿង​បែប​នេះ​ទេ​ ។​

​ទោះជា​យ៉ាងនេះ​ក្តី​ ពលរដ្ឋ​នៅ​ឃុំ​ទឹកថ្លា​ស្រុក​ព្រៃ​នប់​បាន​និយាយ​ថា​ ពេល​ណា​ អស់​ព្រៃកោងកាង​ ពួក​គាត់​និង​បញ្ចប់​មុខរបរ​នេសាទ​សមុទ្រ​ហើយ​ ព្រោះ​ម​ឆ្ឆា​ជាតិ​ ក្តាម​;​ខ្យង​;​បង្គា​;​ត្រី​គ្រប់​ប្រភេទ​ត្រូវ​បាត់បង់​ហើយ​ ហេតុនេះ​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​មេត្តា​ពិចារណា​ចំពោះ​រឿង​នេះ​។​

​ប្រភព​ដដែល​បាន​បន្ត​រថា​ ដើមចម​នៃ​ ការ​បំផ្លាញ​ព្រៃកោងកាង​ និង​អចលនៈទ្រព្យ​របស់​រដ្ឋ​កន្លង​មក​ក៏​ដូច​បច្ចុប្បន្ន​ គឺ​កើតឡើង​ដោយសារ​ តែ​អំពើ​ឃុបឃិត​គ្នា​រវាង​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ជំនាញ​ សុរិយោដី​ ទាំងអស់​ ៕​ ឆ្លាម​ សមុទ្រ​

ses (4)

ses (3)

ses (2)

ses (1)

ses (1)


ចែករំលែក៖