ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ស្លាប់​លើ​គ្រែ​ក្រោមផ្ទះ​សង្ស័យ​ខ្យល់គរ​

ចែករំលែក៖

​ខេត្តពោធិ៍សាត់​៖​ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​គ្រែ​ក្រោមផ្ទះ​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ស្មានថា​ ករណី​ឃាតកម្ម​ ។​

​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​ ៦​និង​៣០​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​លើ​គ្រែ​ក្រោមផ្ទះ​ជន​រង​ ស្ថិត​ក្នុងភូមិ​ទួល​ម្កាក់​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ ។​

​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ព្រំ​ សុ​ន​ ភេទ​ប្រុស​ អាយុ​ ៤៥​ឆ្នាំ​ រស់នៅ​ភូមិ​.​សង្កាត់​ខាងលើ​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់​។​ ប្រភព​បន្ត​ថា​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ទៅ​ដល់​លំនៅ​ដ្ឋា​ន​ជន​រង​គ្រោះ​ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ ខណៈ​ក្រុម​គ្រួសារ​មិន​អស់ចិត្ត​ខ្លាច​មាន​ករណី​អំពើ​ឃាតកម្ម​ ព្រោះ​គាត់​ដេក​នៅ​លើ​គ្រែ​ក្រោមផ្ទះ​តែ​ម្នាក់ឯង​ ។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា​ បន្ទាប់​ពី​ធ្វើការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ ឃើញ​ថា​ករណី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កក់​សម្គាល់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នោះ​ឡើយ​ ជន​រង​គ្រោះ​ស្លាប់​អាច​បណ្ដាល​មក​ពី​ខ្យល់គរ​ ហើយ​ក៏​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​តាម​ប្រពៃណី​ ៕​ ប៉ឹម​ ពិន​

ses (1)

ses (2)


ចែករំលែក៖