ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ស្អុយរលួយ​កំបុត​ កជើង​ទាំង​ពីរ​ និង​ដាច់​ម្រាមដៃ​ សង្ស័យ​ជា​អំពើ​ឃា​ដ​កម្ម​នៅ​ក្រុង​បា​វិត​

ចែករំលែក៖

​ខេត្តស្វាយរៀងៈ​ មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ ចោមរោម​មើល​ និង​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ ខណៈ​ដែល​រូប​គាត់​បាន​ទៅ​ដក​ផ្សិត​ប្រទះ​ឃើញ​មនុស្ស​ដេក​ស្លាប់​នៅ​ក្នុង​ចំការ​ប្រេងខ្យល់​ ធំក្លិន​អសោច​ មើល​មុខ​លែង​យល់​ទៅ​ហើយ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ភូមិ​ទួល​អំពិល​ សង្កាត់​ច្រក​ម្ទេស​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ ។​

​លោក​គឹ​ម​ ឡៃ​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បានអោយ​ដឹង​ថា​ ក្រោយ​ពី​មាន​សេចក្ដីរាយការណ៍​ របស់​ប្រជាពលរដ្ឋ​ថា​ ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ស្លាប់​ ក្នុង​ចំការ​ប្រេងខ្យល់​នៅ​ភូមិ​ទួល​អំពិល​ សង្កាត់​ច្រក​ម្ទេស​ ក្រុង​បា​វិត​

​សមត្ថកិច្ច​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ វរៈសេនីយ៍ឯក​ កុយ​ សុភាព​ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ នគរបាល​ខេត្តស្វាយរៀង​ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ គង់​ ច័ន្ទ​ខេ​ម​រិ​ទ្ធ​ ព្រះ​អាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា​ សាកសព​ភេទ​ប្រុស​ អាយុ​ ជាង​40​ឆ្នាំ​ កំពស់​ 1.75​ម៉ែត្រ​ មិន​ស្គាល់​អត្តសញ្ញាណ​ ដេក​ស្លាប់​ មាន​សភាព​ស្អុយរលួយ​ ស្វិត​ទៅ​វិញ​ គ្មាន​សំលៀក​បំពាក់​ កំបុត​ កជើង​ទាំង​ពីរ​ និង​ដាច់​ម្រាម​កូនដៃ​ខាងស្តាំ​មួយ​ ។​

​ប្រភព​បន្ត​ថា​ សាកសព​នេះ​អាច​ស្លាប់​ប្រមាណ​ជាង​២០​ថ្ងៃ​មក​ហើយ​ ដោយ​មុខ​សព​មើល​លែង​ស្គាល់​ទៅ​ហើយ​ ។​ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៤​ ខែឧសភា​ សមត្ថកិច្ច​ ធ្វើ​កំណត់ហេតុ​ និង​ស៊ើបអង្កេត​ដើម្បី​កំណត់​បទល្មើស​ ដោយ​មិន​ហ៊ាន​សន្ធិ​ដ្ឋា​ន​ថា​ ជា​អំពើ​ ឃា​ដ​កម្ម​នោះ​ទេ​ ។​

​ បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​កប់​បណ្តោះអាសន្ន​នៅ​ក្នុង​ចំកា​ប្រេងខ្យល់​ ហើយ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជន​រង​គ្រោះ​ផង​ដែរ​ ៕​ យឹ​ម​ សុ​ថា​ន​

ses (1) copy

ses (2) copy


ចែករំលែក៖