ព័ត៌មានទាន់ហេតុការណ៍៖

ចិន​បន្ទន់​ឥរិយា​បទ​ ក្រោយ​ដូ​ណា​ល​ ត្រាំ​ គំរាម​ដំឡើង​ពន្ធ​នាំ​ចូល​៤៥​ភាគរយ​

ចែករំលែក៖

​មហាសេដ្ឋី​ដូ​ណា​ល​ ត្រាំ​ ដែល​ជា​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​ក​ មក​ពី​គណបក្ស​សាធារណរដ្ឋ​ បាន​បញ្ជាក់​ថា​ អា​មេ​រិ​ក​ នឹង​តម្លើង​ពន្ធ​នាំ​ចូល​ពី​ចិន​៤៥​ភាគរយ​ ប្រសិនបើ​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​នោះ​ ។​

​ចិន​កំពុង​តែ​ព្យាយាម​ស្វែងរក​ឱកាស​ដើម្បី​ដោះស្រាយ​វិបត្តិ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ជាមួយ​អា​មេ​រិ​ក​ ក្រោយ​ពេល​លោក​ត្រាំ​ ប្រកាស​ថា​ នឹង​យក​ព័ន្ធ​នាំ​ចូល​ដល់​ទៅ​៤៥​ភាគរយ​នោះ​ ។​

​រដ្ឋលេខាធិការ​ក្រសួង​ហិរញ្ញវត្ថុ​ចិន​ លោក​ Zhu​ Goangyao​ បាន​បញ្ជាក់​ថា​ ចិន​នឹង​ស្វែងរក​ ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ជាមួយ​អា​មេ​រិ​ក​ នៅ​ក្នុង​កិច្ចប្រជុំ​សេដ្ឋកិច្ច​ និង​យុទ្ធសាស្ត្រ​ដែល​ត្រូវធ្វើ​ឡើង​នៅ​ខែមិថុនា​ខាង​មុខ​។​

​អ្វី​ដែល​ចិន​ចង់បាន​នា​ពេល​នេះ​ គឺ​ធ្វើ​យ៉ាងណា​ដើម្បី​កែតម្រូវ​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​អា​មេ​រិ​ក​ ដោយសារ​តែ​បក្ខ​ភាព​ប្រធានាធិបតី​អា​មេ​រិ​ក​អាណា​ត្តិ​ក្រោយ​មាន​គោលនយោបាយ​ប្រឆាំង​ចិន​។​

​បច្ចុប្បន្ន​អា​មេ​រិ​ក​គឺជា​ទីផ្សា​នាំ​ចូល​ធំ​លំ​ចាក់​ទី​ពី​របស់​ចិន​ ។​ ប៉ុន្តែ​តម្លៃ​ចរាចរណ៍​ថយ​ចុះ​៨,៩​ភាគរយ​ នៅ​ក្នុង​ត្រីមាស​ឆ្នាំ​២០១៦​ ចំណែក​ទំនិញ​នាំ​ចូល​ពី​អា​មេ​រិ​ក​ក៏​ថយ​ចុះ​ ១៣,៥​ភាគរយ​ផង​ដែរ​។​

​លោក​ត្រាំ​ គឺជា​បេក្ខភាព​តែ​មួយ​គត់​របស់​គណបក្ស​សាធារណរដ្ឋ​ បើ​ទោះបី​ សមាជិក​ក្នុង​បក្ស​ជា​ច្រើន​មិន​ពេញចិត្ត​រូប​លោក​ក្តី​ ។​ លោក​ត្រាំ​មាន​គោលនយោបាយ​ហ្មឹ​ង​ម៉ាត​ជាមួយ​ប្រទេស​ ដែល​អា​មេ​រិ​ក​ចាត់​ទុក​ថា​ជាស​ត្រូវ​ដូច​ជា​ចិន​និង​រុ​ស្ស៊ី​ជាដើម​។​

​កន្លង​មក​ប្រធានាធិបតី​អា​មេ​រិ​ក​បា​រ៉ា​ក់​ អូ​ម៉ា​ម៉ា​ បាន​បញ្ជាក់​ថា​ “​ខ្ញុំ​គិត​ថា​ លោក​ដូ​ណា​ល់​ ត្រាំ​ក៏​ដូច​ជា​គណបក្ស​សាធារណរដ្ឋ​មាន​សមត្ថភាព​ដែរ​ឬទេ​ក្នុង​ការ​កាន់​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​”​។​

​លោក​អូ​បា​ម៉ា​ បញ្ជាក់​ទៀត​ថា​ ប្រ​សិន​ បើ​លោក​ដូ​ណា​ល់​ ត្រាំ​ក្លាយជា​បេក្ខភាព​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ​នោះ​ប្រាកដជា​បរាជ័យ​មិន​ខាន​ឡើយ​ហើយ​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ងាយស្រួល​។​

​នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ​ដែល​ប្រធានាធិបតី​អូ​បា​ម៉ា​បាន​រិះគន់​ដល់​បេក្ខភាព​ប្រធានាធិបតី​ដូ​ណា​ល់​ ត្រាំ​ ។​ពេល​កន្លង​មក​ថ្មីៗ​ប្រធានាធិបតី​អូ​បា​ម៉ា​បាន​និយាយ​លេងសើច​ថា​”​មាន​គេ​និយាយ​ថា​លោក​ដូ​ណា​ល់​ ត្រាំ​គ្មាន​បទ​ពិសោធន៍​ស្តី​ពី​គោលនយោបាយ​ការ​បរទេស​ពេល​លោក​ក្លាយជា​ប្រធានាធិបតី​”​។​

​ប៉ុន្តែ​ពេល​នេះ​មាន​តែ​លោក​ ដូ​ណា​ល់​ ត្រាំ​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​មាន​សំឡេង​គាំទ្រ​ខ្ពស់​សម្រាប់​គណបក្ស​សាធារណរដ្ឋ​ក្នុង​ការ​ក្លាយជា​បេក្ខភាព​ប្រធានាធិបតី​ដើម្បី​ប្រកួតប្រជែង​នា​ពេល​ខាង​មុខ​។​

​បើ​និយាយ​ពី​គោលនយោបាយ​ដឹកនាំ​ប្រទេស​លោក​ដូ​ណា​ល់​ ត្រាំ​ពិតជា​មានបទពិសោធន៍​តិច​ជាង​លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ដោយ​លោកស្រី​ធ្លាប់​ជា​ភរិយា​ប្រធានាធិបតី​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​របស់​អា​មេ​រិ​ក​។​ប៉ុន្តែ​បើ​និយាយ​ពី​គោលនយោបាយ​សេដ្ឋកិច្ច​ក៏​លោកស្រី​មិន​ប្រាកដ​ថា​ចាញ់​លោក​ដូ​ណា​ល់​ត្រាំ​នោះ​ដែរ​ ។​បើ​ទោះបី​យ៉ាងណា​ក្តី​ពេលវេលា​សម្រេច​ចុង​ក្រោយ​គឺ​ស្ថិត​នៅ​លើ​ពលរដ្ឋ​អា​មេ​រិ​ក​ជា​អ្នក​ជ្រើសរើស​ផ្ទាល់​នា​ខែវិច្ឆិកា​ខាង​មុខ​។​

​នៅ​ខាង​បក្ស​សាធារណរដ្ឋ​វិញ​ លោក​ ដូ​ណា​ល់​ ត្រាំ​កំពុង​មាន​មោទនភាព​យ៉ាង​ខ្លាំង​នឹង​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​នៅ​យប់​ម្សិលមិញ​ដែល​អនុញ្ញាត​ឱ្យ​លោក​នាំមុខ​ខ្លាំង​ជាង​គូប្រជែង​ទាំង​ពីរ​របស់​បក្ស​។​ថ្វីបើ​មិន​ទាន់​ប្រមូល​សំឡេង​គ្រប់គ្រាន់​សម្រាប់​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​មែន​ប៉ុន្តែ​គ្មាន​គូប្រជែង​ណា​ម្នាក់​ឬ​សម្ព័ន្ធ​គូប្រជែង​ណា​អាច​ធ្វើ​ឱ្យ​លោក​ ដូ​ណា​ល់​ត្រាំ​ ព្រួយបារម្ភ​ឡើយ​។​

​នៅ​មាន​រដ្ឋ​ចំនួន​១៥​ទៀត​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​នៅ​ចន្លោះ​ខែឧសភា​និង​ខែមិថុនា​។​ ដូច្នេះ​ លោក​ ដូ​ណា​ល់​ ត្រាំ​នៅ​ពេល​នេះ​មាន​លទ្ធភាព​អាច​ប្រមូល​ការ​គាំទ្រ​ដើម្បី​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​បាន​។​ប៉ុន្តែ​គូប្រជែង​ក្នុង​បក្ស​កំពុង​ប្រឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ផ្ចាញ់​។​យុទ្ធនាការ​បោះ​ឆ្នោត​ក្នុង​បក្ស​សាធារណរដ្ឋ​ត្រូវ​បន្ត​តានតឹង​ខ្លាំង​ដដែល​នៅ​ស​ប្តា​ហ៍​ខាង​មុខ​ ៕​ ម៉ែ​វ​ សា​ធី​

trump-reuters-1024_EEGJ


ចែករំលែក៖