ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ជិះ​ម៉ូតូ​ម្នាក់ឯង​ដួល​បោក​ក្បាល​ស្លាប់​

ចែករំលែក៖

​ខេត្តពោធិ៍សាត់​៖​ បុរស​ម្នាក់​បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ម៉ាក​ស៊ុ​យ​សឺ​គី​ស្មាស​ រី​វ៉ូ​ ពណ៌​ក្រហម​ ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ​ 1AB-8563​ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ (​ម្នាក់ឯង​)​ បាន​ដួល​បោក​ផ្ទប់​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ១​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៥​ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​ ១៧៣.១៧៤​ ស្ថិត​ក្នុងភូមិ​តាកែវ​លើ​ ឃុំ​ត្នោត​ជុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ មាឃ​ សុ​ន​ ភេទ​ប្រុស​ អាយុ​ ៤៨​ឆ្នាំ​ រស់នៅ​ភូមិ​សែន​ពេន​ ឃុំ​ត្នោត​ជុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​

​ប្រភព​ពី​សមត្ថកិច្ច​បន្ត​ថា​ តាម​សាក្សី​នានា​ជុំវិញ​កន្លែង​កើតហេតុ​ គេ​មិន​បាន​ដឹក​ច្បាស់​ទេ​ថា​ គាត់​មាន​ប៉ះពា​អ្វី​ស្រាប់តែ​ឮ​សម្លេង​ដួល​ប្រាវ​តែ​ម្ដង​ គ្រានោះ​ប្រជាពលរដ្ឋ​បាន​រត់​មក​ចោមរោម​មើលឃើញ​គាត់​នៅ​ដង្ហើមចង្រិត​ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​តេ​រក​រថយន្ត​ ឬ​ម៉ូតូ​ដើម្បី​បញ្ជូន​គាត់​មក​មន្ទីរ​ស្រាប់តែ​គាត់​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ នៅ​ពេល​ដែល​សមត្ថកិច្ច​មក​ដល់​ក៏​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ដើម្បី​ទទួលយក​សព​ទៅ​ចាត់ចែង​តាម​ប្រពៃណី​ រួម​ទាំង​វត្ថុ​តាង​ម៉ូតូ​ផង​ដែរ​ ៕​ ប៉ឹម​ ពិន​

ses (2) copy

ses (1)


ចែករំលែក៖