ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េ​ខាងជើង​បដិសេធ​សំណើ​ពិភាក្សា​របស់​លោក​ដូ​ណា​ល​ ត្រាំ​

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​២៣​ ខែឧសភា​ រដ្ឋ​ទូក​កូរ៉េ​ខាងជើង​ ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ បាន​បដិសេធ​ សំណើ​ពិភាក្សា​ជាមួយ​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​ក​ ដូ​ណា​ល​ ត្រាំ​ ។​

​រដ្ឋ​ទូត​កូរ៉េ​ខាងជើង​ លោក​ So​ Se​ pyong​ បាន​បញ្ជាក់​ថា​ សំណើ​ពិភាក្សា​របស់​ លោក​ ត្រាំ​ ក្រោយ​ពេញ​ជាប់​ឆ្នោត​ប្រធានាធិបតី​គឺជា​ ការ​ឃោសនា​ សម្រាប់​ខ្លួន​លោក​តែ​ប៉ុណ្ណោះ​ មិន​អាច​យក​ជា​ការ​ឡើយ​ ហើយ​កូរ៉េ​ខាងជើង​ ក៏​មិន​ពិភាក្សា​ជាមួយ​លោក​ដែរ​ ។​

​កាលពី​ស​ប្តា​ហ៍​កន្លង​មក​ លោក​ត្រាំ​បាន​ប្រកាស​ថា​ នឹង​ពិភាក្សា​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​ គី​ម​ ជុង​អ៊ុ​ន​ ស្តី​ពី​កម្មវិធី​បរមាណូ​ ។​

​លោក​ So​ Se​ Pyong​ បញ្ជាក់​ថា​ «​ការ​ពិភាក្សា​ ឬ​មិន​នោះ​ អាស្រ័យ​ទៅ​លើ​មេដឹកនាំ​របស់ខ្ញុំ​ តែ​ប៉ុណ្ណោះ​ ចំណែក​សំដី​របស់​លោក​ត្រាំ​ គ្មាន​ន័យ​ឡើយ​ គ្មាន​ភាព​ស្មោះត្រង​»​ ។​

​លោក​បន្ត​ទៀត​ថា​ ទីក្រុង​ព្យុ​ង​យ៉ាង​ នឹង​វិល​ត្រឡប់​មក​ពិ​ភក្សា​៦​ភាគី​បញ្ចប់​កម្មវិធី​បរមាណូ​ ។​ ចិន​ និង​រុ​ស្ស៊ី​ឯកភាព​ទៅ​លើ​ទស្សនៈ​ខាងលើ​របស់​ទីក្រុង​ព្យុ​ង​យ៉ាង​ តែ​អា​មេ​រិ​ក​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​មិន​ឯកភាព​ ។​

​នៅ​ថ្ងៃ​ទី​១៨​ ខែឧសភា​ លោក​ដូ​ណា​ល​ ត្រាំ​ បាន​ប្រកាស​ថា​ បើ​លោក​ជាប់​ឆ្នោត​ កិច្ច​ពិភាក្សា​នោះ​ នឹង​ត្រូវធ្វើ​ឡើង​ ហើយ​វិបត្តិ​នឹង​ត្រូវ​បញ្ចប់​ ។​ ទន្ទឹម​នឹង​នោះ​ លោក​ក៏​បាន​បញ្ជាក់​ថា​ លោក​នឹង​ ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ចិន​ ដើម្បី​ឲ្យ​ទប់ស្កាត់​បញ្ហា​នៅ​កូរ៉េ​ខាងជើង​ ។​

​នេះ​ជា​លើក​ទី​មួយ​ ដែល​លោក​ ត្រាំ​ បង្ហាញ​ទស្សនៈ​ចង់​ពិភាក្សា​ជាមួយ​មេដឹកនាំ​ គី​ម​ ជុង​អ៊ុ​ន​ ចាប់តាំងពី​ពេល​បោះ​ឆ្នោត​ជ្រើសរើស​បេក្ខភាព​រហូត​មក​ទល់​ពេល​នេះ​ ។​ កន្លង​មក​លោក​ ក៏​ធ្លាប់​បាន​ថ្កោលទោស​ និង​លើក​សរសេរ​ផង​ដែរ​ ថា​មេដឹកនាំ​គី​ម​ ជុង​អ៊ុ​ន​ ជា​បុគ្គល​ មាន​សមត្ថភាព​ ហ៊ាន​ប្រឈម​នឹង​អា​មេ​រិ​កដោយ​បើក​ជំហរ​ ។​

​ចំណែក​ទី​ព្រឹក្សា​សន្តិសុខ​របស់​បេក្ខភាព​ប្រធានាធិបតី​លោក​ ស្រី​ គ្លី​ន​តុ​ន​ លោក​ Jake​ Jullivan​ បាន​បញ្ជាក់​ថា​ នឹង​សហការ​ជាមួយ​ចិន​ ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​កូរ៉េ​ខាងជើង​ គឺជា​អាទិភាព​ដំបូង​បង្អស់​ ប្រសិនបើ​លោកស្រី​ជាប់​ជា​ប្រធានាធិបតី​នៅ​ពេល​ខាង​មុខ​ ។​

​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​ Asia​ Society​ លោក​ Jake​ Sullivan​ បញ្ជាក់​ថា​ អា​មេ​រិ​ក​ ចិន​ នឹង​សហការ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ចប់វិបត្តិ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ ពិសេស​គឺ​កម្មវិធី​បរមាណូ​តែ​ម្តង​ ។​

​ក្រៅពី​នេះ​ លោក​ Jake​ ក៏​បាន​លើក​ឡើង​ពី​កិច្ចព្រមព្រៀង​ដែល​ ទទួល​បាន​ជោគជ័យ​រវាង​អី​រ៉​ង​និង​ប្រទេស​ ៥​បូក​១​ ហើយ​កិច្ចព្រមព្រៀង​នោះ​ជួយ​ឲ្យ​លុយ​ចោល​ទណ្ឌកម្ម​ទាំងឡាយ​ទៅ​លើ​អី​រ៉​ង​ ។​ នៅ​ពេល​នេះ​កូរ៉េ​ខាងជើង​ក៏​ដូច​គ្នា​នោះ​ដែរ​ សហគមន៍​អន្តរជាតិ​នឹង​លុប​ចោល​ទណ្ឌកម្ម​ នៅ​ពេល​ដែល​កូរ៉េ​ខាងជើង​ព្រមព្រៀង​ទៅ​លើ​កម្មវិធី​បរមាណូ​នោះ​ ។​

​លោក​ Jake​ ក៏​ធ្លាប់​បាន​ចូលរួម​ពិភាក្សា​ជាមួយ​អី​រ៉​ង​ ក្នុង​នាំ​ជាទី​ព្រឹក្សា​ជានខ្ពស់​របស់រ​ដ្ឋា​ភី​បាល​អា​មេ​រិ​ក​។​

​សកម្មភាព​របស់​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​ក​ ទាំង​ពីរ​រូប​គឺ​មាន​ទស្សនកិច្ច​ចង់​បញ្ចប់វិបត្តិ​ជាមួយ​កូរ៉េ​ខាងជើង​ដូច​គ្នា​។​ កន្លង​មក​ បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល​ត្រាំ​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ប្រសិនបើ​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​នោះ​លោក​នឹង​ពិភាក្សា​ជាមួយ​មេដឹកនាំ​គី​ម​ជុង​អ៊ុ​ន​ដើម្បី​បញ្ចប់វិបត្តិ​បរមាណូ​ ៕​ ម៉ែ​វ​ សា​ធី​

Trieu_Tien_infonet9


ចែករំលែក៖