ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​វិកល​ច​រិ​ក​រត់​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​រង​របួសធ្ងន់​២​នាក់​ នៅ​ព្រៃ​ឆ្លាក់​

ចែករំលែក៖

​ខេត្តស្វាយរៀងៈ​ ស្ត្រី​វិកល​ច​រិ​កម្នា​ក់បាន​រង​របួស​បែកក្បាល​ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង​ ខណៈ​ដែល​រត់​ឆ្លងផ្លូវ​មិន​ប្រ​យ​ត្ន័​ ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ បុក​យ៉ាង​ពេញទំហឹង​រង​របួសធ្ងន់​ដូច​គ្នា​ កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៦​ លើ​ផ្លូវ​លេខ​៣១៥​ ស្ថិត​ក្នុងភូមិ​សាលាស្រុក​ចាស់​ សង្កាត់​ព្រៃ​ឆ្លាក់​ ក្រុង​ស្វាយ​រៀង​ ។​

​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​បានអោយ​ដឹង​ថា​ បុរស​បើកបរ​ម៉ូតូ​ ដែល​រង​របួសធ្ងន់​មានឈ្មោះ​ ព្រាប​ ភិ​រម្យ​ អាយុ​២៨​ឆ្នាំ​ មុខរបរ​ កម្មករ​ រស់នៅ​ភូមិ​សួន​ថ្មី​ សង្កាត់​ព្រៃ​ឆ្លាក់​ ក្រុង​ស្វាយ​រៀង​ ខណៈ​ជិះ​ម៉ូតូ​ម៉ាក​ ស្មាស់​ ពណ៌​ខ្មៅ​ ស្លាក​លេខ​ ស្វាយ​រៀង​ 1A​ 7975​ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង​ ។​ រីឯ​ស្ត្រី​វិកល​ច​រិ​ក​ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ​ ។​

​តាម​សាក្សី​បាន​ប្រាប់​ថា​ មុន​ពេល​កើតហេតុ​ មាន​ស្ត្រី​វិកល​ច​រិ​កម្នា​ក់បាន​ដើរ​រេរា​តាម​ផ្លូវ​ ហើយ​ក៏​បាន​រត់​ឆ្លងថ្នល់​ បន្ទាប់​មក​ ស្រាប់តែ​មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ដោយ​យប់​ងងឹត​ផង​ ក៏​បុក​យ៉ាង​ពេញទំហឹង​បណ្ដាល​អោយ​មនុស្ស​ និង​ម៉ូតូ​ខ្ទាត​ពេញ​ផ្លូវ​ប្រមាណ​ជិត​១០​ម៉ែត្រ​ សន្លប់​ស្ដូកស្ដឹង​តែ​ម្ដង​ ។​

​ក្រោយ​កើតហេតុ​ ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ មក​អន្តរាគមន៍​យក​ភាគី​ទាំង​សងខាង​ មក​កាន់​មន្ទីរពេទ្យ​ខេត្ត​ និង​វាស់វែង​ អូស​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​ ដើម្បី​ដោះស្រាយ​នា​ពេល​ក្រោយ​ ៕​ យឹ​ម​ សុ​ថា​ន​

ses (3)

ses (2) copy

ses (1) copy


ចែករំលែក៖