ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិ​ស្វែងរក​ជំនួយ​មនុស្សធម៌​ក្រោយ​វិបត្តិ​ជា​ច្រើន​បាន​កើតឡើង​នៅ​លើ​ពិភពលោក​

ចែករំលែក៖

​ប​ច្ចុ​ប្ប​មនុស្សជាតិ​កំពុង​ប្រឈម​នឹង​គ្រោះ​ទុ​រ្ភិ​ក​ អត់ឃ្លាន​ គ្រោះ​ធម្មជាតិ​ ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់​សិប​លាន​នាក់​ កំពុង​ស្រែក​ទ្រ​ហ៊ោ​យ​សុំ​ជំនួយ​ ហើយ​ខ្លះ​ក៏​ដាច់​ពោះ​ស្លាប់​ ដោយ​អត់​អាហារ​ ដូច​ជា​ពលរដ្ឋ​ដែល​ប្រឈម​នឹង​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី​ជាដើម​ ។​

​កត្តា​ទាំងនោះ​ហើយ​បានជា​អង្គការសហប្រជាជាតិ​បើក​ឲ្យ​មាន​ ការ​ជួយ​ជំ​គ្នា​ រវាង​ម្ចាស់​ជំនួយ​ អង្គការក្រៅរដ្ឋាភិបាល​ ជិត​៦​ពាន់​នាក់​ មក​ពី​៨០​ប្រទេស​ ត្រូវ​ជួបជុំ​គ្នា​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ូល​ប្រទេស​ទួ​រ​គី​នៅ​ថ្ងៃ​ចន្ទ​ ជា​លើក​ទី​មួយ​ ក្នុង​ជំនួប​កំពូល​មនុស្សធម៌​ពិភពលោក​។​ វាគ្មិន​ទាំងអស់​មាន​ពេល​ពីរ​ថ្ងៃ​សម្រាប់​ពិគ្រោះ​យោបល់​គ្នា​ចង់​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​មនុស្សធម៌​ ដើម្បី​ឱ្យ​ដំណើរការ​ផ្តល់​ជំនួយ​មនុស្សធម៌​មាន​ប្រសិទ្ធិ​ភាព​។​ ប៉ុន្តែ​អង្គការក្រៅរដ្ឋាភិបាល​ និង​មនុស្សធម៌​ខ្លះ​ មាន​ជា​អាទិ៍​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ បដិសេធ​មិន​ចូលរួម​ទេ​ ព្រោះ​យល់​ថា​ ជំនួប​កំពូល​មនុស្សធម៌​លើក​ដំបូង​បង្អស់​នេះ​នឹង​មាន​ត្រឹមតែ​ពាក្យ​ ។​

​ពិភពលោក​សព្វថ្ងៃ​បាន​នឹង​កំពុង​ជួប​វិបត្តិ​ធ្ងន់​ខ្លាំង​ និង​ច្រើន​ឡើងៗ​ព្រមទាំង​មាន​ទ្រង់ទ្រាយ​ធំ​ទៀត​ រហូត​ដល់​អង្គការសហប្រជាជាតិ​បាន​ផ្តល់​ចំណាត់​ថា្ន​ក់ថា​ជា​វិបត្តិ​កំរិត​បី​ ។​ វិបត្តិ​មនុស្សធម៌​នេះ​បង្ក​ឡើង​ដោយ​មូលហេតុ​ពីរ​យ៉ាង​ ៖​ ជម្លោះ​ឬ​សង្គ្រាមស៊ីវិល​ (​ស៊ី​រី​ អ៊ី​រ៉ា​ក់​ ស៊ូ​ដង់​ខាងត្បូង​ និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​)​ និង​ការ​ឡើងក​ម្តៅ​អាកាសធាតុ​ ។​

​នៅ​ចំពោះ​មុខ​សម្រែក​មនុស្សធម៌​របស់​ ពលរដ្ឋ​ប្រមាណ​៦០​លាន​នាក់​ ដែល​ត្រូវ​បង្ខំចិត្ត​ធ្វើ​បំ​លាស់​ទី​ និង​១២៥​លាន​នាក់​កំពុង​រង់ចាំ​ជំនួយ​រដ្ឋ​ អង្គការក្រៅរដ្ឋាភិបាល​ ក្រុមហ៊ុន​យល់​ថា​ប្រព័ន្ធ​ផ្តល់​ជំនួយ​មនុស្សធម៌​បច្ចុប្បន្ន​ចាស់​គំ​រិល​ពេក​ហើយ​និង​ត្រូវ​តែ​គិតគូរ​ធ្វើ​កំណែទម្រង់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ភាព​បន្ទាន់​មនុស្សធម៌​បាន​ ។​

​អង្គការ​ប្រជាជាតិ​ដែល​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ប្រឹងប្រែង​ខ្លាំង​តាម​រយៈ​ប្រសា​ន៍​របស់​លោក​ បាន​គី​មូ​ន​ ចង់​ប្រែក្លាយ​ជំនួប​កំពូល​នេះ​ជា​ចំណុច​ចាប់ផ្តើម​ចរន្ត​មួយ​ខ្សែ​នៃ​ការ​បញ្ចេញ​សកម្មភាព​និង​ប្តេជ្ញា​ចិត្ត​ជាក់ស្តែង​ជួយ​ប្រទេស​រង​គ្រោះ​ឱ្យ​ប្រឈម​តទល់​នឹង​វិបត្តិ​ -​កំណត់​វិធីសាស្ត្រ​ថ្មី​សម្រាប់​ចាត់ចែង​ការ​ធ្វើ​បន្លាស់​ទី​ដោយ​បង្ខំ​ -​និង​ធានា​បាន​នូវ​ប្រភព​ហិរញ្ញវត្ថុ​ដ៏​មាន​លំនឹង​មួយ​សម្រាប់​ចាត់ចែង​វិបត្តិ​។​

​សូមកុំ​ភ្លេច​ថា​ នៅ​ក្នុង​ចំណាត់ការ​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​ត្រូវ​មាន​អ្នកចូលរួម​ច្រើន​មិនមែន​តែ​អង្គការក្រៅរដ្ឋាភិបាល​ម្នាក់ឯង​ឬ​រដ្ឋ​-​រដ្ឋាភិបាល​មួយ​ធ្វើ​កើត​ទេ​។​ ដូច្នេះ​ការ​មក​ជួបជុំ​គ្នា​ដោយ​ចំពោះ​មាន​ទាំង​អង្គការក្រៅរដ្ឋាភិបាល​ ប្រមុខរដ្ឋ​-​រដ្ឋាភិបាល​ជួប​ទល់មុខ​គ្នា​ គឺជា​ឱកាស​ដ៏​ប្រពៃ​សម្រាប់​ផ្ចង់​ការ​ពិភាក្សា​គ្នា​បង្ហាញ​ទស្សនៈវិស័យ​នយោបាយ​ និង​ការ​ប្តេជ្ញា​ចិត្ត​ដោះស្រាយ​ដោយ​ឆ្កឹះ​ឱ្យ​ដល់​ឬ​ស​គល់​នៃ​បញ្ហា​។​

​គេ​សង្ឃឹមថា​ ជំនួប​កំពូល​នេះ​នឹង​មាន​សក្តានុពល​ខ្លាំង​ផ្តល់​សន្ទុះ​ឱ្យ​មាន​ចលនា​មនុស្សធម៌​ដ៏​ធំ​មួយ​មិន​ធ្លាប់​មាន​ដែល​មានការ​ព្រមព្រៀង​អន្តរជាតិ​ ៕​ ម៉ែ​វ​ សា​ធី​

ggdfg

635955Ban_Charter


ចែករំលែក៖