ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់​ចរាចរណ៍​៖​ តាម​ច្បាប់​អ្នកចម្រៀង​ខេ​ម​ត្រូវ​តែ​មានទោស​

ចែករំលែក៖

​ភ្នំពេញ​៖​ អ្នកចម្រៀង​ឈ្មោះ​ខេ​ម​ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ ឲ្យ​បុរស​ម្នាក់​ស្លាប់​កាលពី​ស​ប្តា​ហ៍​មុន​ នោះ​នៅ​តែ​ព្យាយាម​គេចវេះ​មិន​ទទួល​ ខុស​ត្រូវ​ដោយ​សំអាង​ថា​ ខ្លួន​មិនមែន​ ជា​អ្នក​បង្កហេតុ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ នោះ​ទេ​ ។​ ប៉ុន្តែ​ យ៉ាងណា​ក៏​ដោយ​តាម​ច្បាប់​ខេ​ម​មិន​អាច​ គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ឡើយ​ ហើយ​ ប្រសិនបើ​នៅ​តែ​ព្យាយាម​គេចវេះ​ទៀត​ នោះ​អាច​ប្រឈម​នឹង​ការ​ចាប់​ដាក់​ពន្ធ​នា​ គារ​ទៀត​ផង​ ។​

​ករណី​ឈ្មោះ​ខេ​ម​ អ្នកចម្រៀង​ប្រចាំ​ ផលិតកម្ម​ថោ​ន​ ដែល​ព្យាយាម​គេចវេះ​ពី​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​កំពុង​ក្លាយជា​ប្រធានបទ​យ៉ាង​ក្តៅ​គគុក​នៅ​គ្រា​ដែល​ជន​នេះ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ ឲ្យ​បុរស​ម្នាក់​ស្លាប់​ ហើយ​រត់គេច​មិន​ទទួល​ ខុស​ត្រូវ​ ឬ​មិន​ចេញ​មុខ​មក​ប្រឈម​ចំពោះ​ ផ្លូវច្បាប់​ ។​

​មាត្រា​៨៥​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​បាន​ចែង​យ៉ាង​ច្បាស់​អំពី​ទោសទណ្ឌ​ ចំពោះ​ជន​ទាំងឡាយ​ណា​បើកបរ​ដោយ​ ធ្វេសប្រហែស​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​។​

​មាត្រា​៨៥​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ ចែង​ថា​ ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស​ ខ្ជីខ្ជា​មិន​ប្រុង​ប្រយ័ត្ន​ ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​ច្បាប់​បញ្ញត្តិ​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ តម្រូវ​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១៥​លាន​រៀល​ និង​អាច​ផ្តន្ទាទោស​ដោយ​ទោស​ បន្ថែម​មួយ​ ឬ​ច្រើន​ដូច​មាន​ចែង​ក្នុង​មាត្រា​ ៥៣​ (​ប្រភេទ​នៃ​ទោស​បន្ថែម​ )​ នៃ​ក្រម​ ព្រហ្មទណ្ឌ​ ។​

​មាត្រា​៨៥​ដដែល​ចែង​បន្ត​ថា​ អំពើ​ល្មើស​ ខាងលើ​នេះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២៥​លាន​រៀល​កាលបើ​អំពើ​នេះ​បាន​ប្រព្រឹត្ត​ ចំណុច​ “​ឃ​”​ រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​ក្នុង​គោលបំណង​គេច​ វេះ​ពី​ការ​ទទួលខុសត្រូវ​ ។​

​ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ គ្រួសារ​ជន​រង​គ្រោះ​បាន​ទាមទារ​សំណង​ចំនួន​២៥.០០០​ ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ដក​ពាក្យបណ្ដឹង​ ។​ ប៉ុន្តែ​តម្លៃ​នេះ​ភាគី​លោក​ ខេ​ម​ ពុំ​ទាន់​យល់​ ព្រម​នៅឡើយ​ទេ​ ព្រោះ​លោក​អះអាង​ថា​ លោក​ពុំ​មែន​ជា​អ្នក​ខុស​ឡើយ​ ។​ បញ្ហា​នេះ​ ត្រូវ​បាន​អ្នក​ច្បាប់​អះអាង​ថា​ ទោះបី​ការ​សង​ សំណង​បាន​បញ្ចប់​បណ្តឹងរដ្ឋប្បវេណី​ក៏​ដោយ​ តែ​បណ្តឹងអាជ្ញា​ពោល​គឺ​បទល្មើស​ព្រហ្មទណ្ឌ​បុក​មនុស្ស​ស្លាប់​ពុំ​អាច​បញ្ចប់​បាន​ទេ​ ។​

​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​ម៉ាក​RANGE​ ROVER​ ពាក់​ ស្លាក​លេខ​ 2X-9987​ ជាមួយនឹង​រថយន្ត​ ម៉ាក​ Celica​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំ​ ពេញ​2M-5575​ នៅ​ចំណុច​មុខ​ឃ្លាំង​ស្ថានីយ​ ប្រេងឥន្ធនៈ​សូ​គី​ម៉ិច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុង​សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ ឫស្សី​កែវ​បាន​អះអាង​ប្រាប់​អ្នក​យក​ព័​ត៌​ មាន​នគរវត្ត​ថា​ អ្នកចម្រៀង​ខេ​ម​របស់​ ផលិតកម្ម​ថោ​ន​គឺជា​អ្នកបើកបរ​រថយន្ត​ RANGE​ ROVER​ និង​ស្ថិត​នៅ​ក្នុង​ហេតុ​ ការណ៍​គ្រោះថ្នាក់​នេះ​ ហើយ​បាន​រត់គេច​ ខ្លួន​ជាមួយ​ស្ត្រី​ម្នាក់​ក្រោយ​ពី​កើតហេតុ​ ៕​ ហេង​ ន​រិ​ន្ទ្រ​

der

1

23

dcs

de

dew

drwe


ចែករំលែក៖