ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​ជំនាញ​នឹង​ចុះ​ស៊ើបអង្កេត​មន្ទីរសម្ភព​សោភា​បន្ទាប់​ពី​មាន​ទារក​ម្នាក់​ស្លាប់​

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រោយ​ពី​មាន​ទារក​ម្នាក់​បាន​ស្លាប់​ក្នុង​មន្ទីរសម្ភព​សោភា​ហ្គោ​ល​បាន​១​ថ្ងៃ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ លោក​ សុខ​ សុគន្ធ​ បាន​និយាយ​ថា​ គណៈ​ កម្ម​ការ​ចម្រុះ​មួយ​នឹង​ចុះ​ស៊ើបអង្កេត​ ករណី​នេះ​ប្រសិនបើ​មាន​ពាក្យបណ្តឹង​។​

​លោក​ សុខ​ គន្ធ​ បាន​ប្រាប់​កាសែត​ក្នុងស្រុក​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​ ២០១៦​ថា​ “​ប្រសិនបើ​មាន​ពាក្យបណ្ដឹង​ខាងយើង​នឹង​ចុះ​ពិនិត្យ​តែបើ​គ្មាន​ពាក្យ​ បណ្ដឹង​យើង​មិន​ចុះ​ពិនិត្យ​ទេ​ដោយសារ​ មន្ទីរសម្ភព​សោភា​ម្ចាស់​គ្លីនិក​ជា​រដ្ឋលេខាធិការ​នៅ​ក្រសួងសុខាភិបាល​ឈ្មោះ​ តាន់​ វួ​ច​ឆេ​ង​ និង​ជា​ដន្លង​លោក​ ហេង​ តៃ​គ្រី​”​។​

​បើ​តាម​មន្ត្រី​ក្រសួងសុខាភិបាល​បាន​ ឲ្យ​ដឹង​ថា​ ចាប់ពី​ពេល​នេះ​តទៅ​ក្រសួង​សុខា​ ភិ​បាល​នឹង​មាន​ចំណាត់ការ​តឹងរ៉ឹង​ទៅ​លើ​គ្លីនិក​ឯកជន​មួយ​ចំនួន​ដែល​មិន​បាន​អនុ​ វត្ត​តាម​ច្បាប់​ដូច​ជា​ការ​ចរាចរ​រថយន្ត​ សង្គ្រោះ​មិន​ពាក់​ស្លាក​លេខ​ត្រឹមត្រូវ​មិន​មាន​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​សង្គ្រោះ​អ្នក​ ជំងឺ​រួម​នឹង​គ្លីនិក​ខ្លះ​មាន​បញ្ហា​ជាដើម​ ។​

​យោង​ទៅ​តាម​ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ Veasna​ Good​ បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​២២​ ខែឧសភា​បាន​សរសេរ​ថា​ “​មន្ទីរសម្ភព​សោភា​ហ្គោ​ល​ធ្វើ​ឲ្យ​កូន​ខ្ញុំ​ស្លាប់​ខ្ញុំ​បាន​មើលថែ​កូន​តែ​មួយ​ថ្ងៃមួយ​យប់​សោះ​កូនប្រុស​របស់ខ្ញុំ​ក៏​ស្លាប់​ចោល​ខ្ញុំ​បាត់​”​ ។​ រីឯ​ស្ត្រី​ជា​ម្ដាយ​ក៏​បាន​បញ្ចេញ​វី​ដេ​អូ​ឃ្លី​ប​ខ្លី​មួយ​ បន្ថែម​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែឧសភា​ នេះ​ថា​ “​រឿង​ហួស​អស់ហើយ​ទោះបី​ខ្ញុំ​ប្តឹង​ក៏​ជីវិត​កូន​ខ្ញុំ​មិន​វិល​ត្រឡប់​មក​វិញ​ដែរ​សូម​បងប្អូន​យក​ខ្ញុំ​ជា​គំរូ​កុំ​ទុកចិត្ត​អ្នក​ណា​ក្រៅពី​ខ្លួនឯង​”​។​

​ហេតុតែ​ភាព​អាឡោះអាល័យ​ស្រណោះ​ចំពោះ​កូន​របស់​ខ្លួន​ដែល​បាន​ឱប​នឹង​ទ្រូង​មិន​ដល់​មួ​យស​ប្ដា​ហ៍​ផង​នោះ​កូន​ដែល​គួរ​ឲ្យ​ស្រឡាញ់​ដែល​មាន​រូបរាង​ទ្រលុកទ្រលន់​ក៏​បាន​ឃ្លាតឆ្ងាយ​ពី​ម្ដាយ​របស់​ខ្លួន​ក្នុង​ពេល​តែ​មួយ​នាទី​ ព្រោះតែ​ភាព​ធ្វេសប្រហែស​ របស់​ពេទ្យ​នៅ​ឯ​មន្ទីរសម្ភព​សោភា​ ។​

​ស្ត្រី​ជា​ម្តាយ​ទារក​ដែល​ស្លាប់​ដែល​មាន​សម្បុរ​ស្រអែម​បាន​រៀបរាប់​ដោយ​អួល​ដើម​ ក​លាយឡំ​នឹង​ទឹកភ្នែក​ហូរ​ចុះ​មក​ដោយ​មិន​ ដឹងខ្លួន​ និង​បន្សល់​នូវ​ការ​ឈឺចាប់​ក្នុង​ ក្រអៅបេះដូង​ ព្រោះតែ​ភ័ក្ត្រ​កូន​បាន​ឃ្លាតឆ្ងាយ​ពី​ម្ដាយ​ក្រោយ​ពី​ម្ដាយ​ខំ​ពរ​ពោះ​អស់​ រយៈពេល​៩​ខែ​១០​ថ្ងៃ​តែ​ចុង​ក្រោយ​មច្ចុរាជ​ក៏​បាន​ពង្រាត់​កូន​ពី​ដើមទ្រូង​ម្ដាយ​ ដោយ​ មិន​ទាន់​ទាំង​បានឃើញ​ពន្លឺព្រះអាទិត្យ​ ស្រួលបួល​ផង​ ។​ គាត់​និយាយ​ថា​“​នេះ​ហើយ​ ជំនាញ​គ្រូពេទ្យ​សម្ភព​សោភា​ដែល​បាន​ សម្លាប់​កូន​របស់ខ្ញុំ​ព្រោះតែ​មិន​មាន​ជំនាញ​ ច្បាស់លាស់​ដែល​បំបៅ​ទឹកដោះគោ​កូន​ របស់ខ្ញុំ​មិន​បាន​មើល​ឲ្យ​ដិត​ដល់​បណ្ដាល​ ឲ្យ​ឈ្លក់​ស្លាប់​ ។​”​ នេះ​ជា​សម្ដី​របស់​ស្ត្រី​រង​គ្រោះជា​ម្ដាយ​វ័យ​៣១​ឆ្នាំ​ ។​

​ឪពុក​ទារក​រង​គ្រោះ​ ត្រូវ​បាន​គេ​ប្រាប់​ថា​ ឈ្មោះ​ ពៅ​ ពុត​ អាយុ​៣២​ឆ្នាំ​ មានមុខ​របរ​ លក់​ថ្នាំ​ពណ៌​ នៅ​ផ្លូវ​លេខ​២១៨​ សង្កាត់​ ទឹកល្អក់​៣​ ខណ្ឌទួលគោក​។​ លោក​ ពៅ​ ពុត​ បាន​រៀបរាប់​ទាំង​អារម្មណ៍​ក្តុកក្តួល​នៅ​ថ្ងៃ​ទី​២៣​ ខែឧសភា​ឆ្នាំ​២០១៦​ថា​ កាលពី​ ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៦​ ភរិយា​របស់​ គាត់​មាន​ទម្ងន់​គ្រប់​ខែ​ត្រូវ​ឆ្លងទន្លេ​ហើយ​ គាត់​ក៏​បាន​ដឹក​ទៅ​ឆ្លងទន្លេ​នៅ​សម្ភព​សោភា​ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧​មក​រា​។​

​បុរស​ជា​ឪពុក​រូប​នេះ​បញ្ជាក់​ថា​ កូន​ របស់​លោក​បាន​កើតមក​ជាមួយ​សុខភាព​ ល្អ​ធម្មតា​ប៉ុន្តែ​ក្រោយ​កើត​បាន​៣​ថ្ងៃ​ ស្រាប់តែ​គិលានុបដ្ឋាយិកា​ម្នាក់​បាន​បំបៅ​ទឹ​ដោះ​ គោ​បណ្តាល​ឲ្យ​ឈ្លក់​ខ្លាំង​ហើយ​ មិន​ព្រម​ បញ្ឈប់​ទៀត​ទើប​ធ្វើ​ឲ្យ​ទារក​ខ្សោយ​សុខ​ ភាព​ទន់​ទៅៗ​រួច​ក៏​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី​សង្គ្រោះ​ ។​ បន្ទាប់​ពី​សង្គ្រោះ​បាន​បន្តិច​កូន​របស់​គាត់​ក៏​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​ ។​

​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​ទារក​រង​គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​អះអាង​ពី​ការ​ស្លាប់​របស់​ទារ​កថា​ បណ្តាល​មក​ពី​ឈ្លក់​ ទឹកដោះគោ​ជ្រាប​ដល់​សួត​បុក​ទៅ​ដល់​បេះដូង​ធ្វើ​ឲ្យ​ឈាម​ដើរ​បញ្ច្រាស​ហើយ​ក៏​ស្លាប់​តែ​ម្តង​ ។​

​បើ​តាម​ឪពុក​ទារក​បាន​ឲ្យ​ដឹង​ទៀត​ថា​ការ​សម្រាលកូន​នៅ​សម្ភព​សោភា​ហ្គោ​ល​លោក​ត្រូវ​ចំណាយ​ថ្លៃ​សម្រាល​និង​ស្នាក់​នៅ​៥​យប់​៥​ថ្ងៃ​ចំនួន​៨០០​ដុល្លារ​ ។​ លោក​ ពៅ​ ពុត​ បាន​បញ្ជាក់​ថា​ ការ​ធ្វេសប្រហែស​របស់​គិលានុបដ្ឋាយិកា​នៅ​ក្នុង​មន្ទីរសម្ភព​ជា​កំហុសឆ្គង​មួយ​ដ៏​ធ្ងន់​ណាស់​ទៅ​ហើយ​ដែល​មន្ទីរសម្ភព​នេះ​គួរតែ​ព្យាយាម​ជួយ​ សង្គ្រោះ​ដល់​កូន​របស់​លោក​តែ​មន្ទីរសម្ភព​បែរជា​ទារ​លុយ​១០០​ដុល្លារ​សម្រាប់​ការ​ដឹក​ទារក​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ថែម​ទៀត​ ។​ លោក​បាន​សម្តែង​ការ​ខកចិត្ត​ យ៉ាង​ខ្លាំង​ចំពោះ​កាយវិការ​របស់​មន្ទីរ​ «​សម្ភព​សោភា​ហ្គោ​ល​»​ ៕​ ហេង​ ន​រិ​ន្ទ្រ​

ses


ចែករំលែក៖