ព័ត៌មានទាន់ហេតុការណ៍៖

​មក​ពី​ផឹក​ហៅ​ប្រពន្ធ​មិន​ឆ្លើយ​ទាញ​ចបជីក​វាយ​ប្អូនថ្លៃ​និង​ប្រពន្ធ​របួសធ្ងន់​

ចែករំលែក៖

​ខេត្តពោធិ៍សាត់​៖​ បុរស​ម្នាក់​ត្រូវ​បាន​ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍​ សាត់​ចាប់​ញាត់​ទ្រុង​ដែក​ បន្ទាប់​ពី​បុរស​ រូប​នេះ​មក​ពី​ផឹកស្រា​ស្រវឹង​ស្រឿងៗ​ ទាញ​ចបជីក​ដែក​យក​មក​វាយ​ប្រពន្ធ​និង​ប្អូនថ្លៃ​បណ្ដាល​ ឲ្យ​រង​របួស​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ភូមិ​-​សង្កាត់​រលាប​ ក្រុង​-​ខេត្ត​ពោធិ៍​ សាត់​។​

​ជនសង្ស័យ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ​ ធឿ​ន​ សុខ​ចាន់​ អាយុ​២៦​ឆ្នាំ​ ជា​កសិករ​ រស់នៅ​ភូមិ​-​សង្កាត់​ កើតហេតុ​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​ប្រាប់​ថា​ ការ​ ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ស្ត្រី​ម្នាក់​ឈ្មោះ​នៅ​ ធឿ​ន​ អាយុ​៥៨​ឆ្នាំ​ រស់នៅ​ភូមិ​-​សង្កាត់​ រលាប​ ក្រុង​-​ខេត្តពោធិ៍សាត់​ ត្រូវជា​ម្ដាយ​ ក្មេក​ជនសង្ស័យ​។​ សមត្ថកិច្ច​ប្រាប់​បន្ត​ថា​ នៅ​ក្នុង​ពាក្យបណ្ដឹង​ម្ដាយក្មេក​នោះ​បាន​ រៀបរាប់​ថា​ កាលពី​វេលា​ម៉ោង​ប្រមាណ​ ជាង​១០​យប់​ថ្ងៃ​ទី​២២​ ខែឧសភា​។​ មុន​ពេល​ កើតហេតុ​មួយ​ថ្ងៃ​កូនប្រសារ​រូប​នេះ​បាន​មក​ពី​ផឹកស៊ី​នៅផ្ទះ​បងប្អូន​ក្នុងភូមិ​ជាមួយ​គ្នា​ ហើយ​ស្រែក​ឡូឡា​រករឿង​ រួច​ទាញ​យក​ ចបជីក​ដែក​ប្រវែង​ប្រមាណ​១​ម៉ែត្រ​វាយ​ កូនប្រុស​របស់​គាត់​ឈ្មោះ​ យែ​ម​ សុខ​លី​ អាយុ​២០​ឆ្នាំ​ រស់នៅ​ក្នុង​បន្ទុកគ្រួសារ​ដែល​ត្រូវជា​ប្អូនថ្លៃ​ជនសង្ស័យ​ចំនួន​៥​ចបជីក​ ដែក​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​។​ នៅ​ពេល​ ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ​ យែ​ម​ លី​ន​ អាយុ​ ៣០​ឆ្នាំ​ ចូល​ទៅ​ឃាត់​កុំ​ឲ្យ​វាយ​ប្អូន​ស្រាប់តែ​វាយ​ប្រពន្ធ​២​ចបជីក​ថែម​ទៀត​ទាំង​នាង​កំពុង​មាន​ផ្ទៃពោះ​៧​ខែ​ផង​។​ នៅ​ក្នុង​ពាក្យ​ បណ្ដឹង​ម្ដាយក្មេក​ដដែល​នោះ​បាន​ទាមទារ​ឲ្យ​កូនប្រសា​រូប​នេះ​សងជំងឺចិត្ត​ចំនួន​៣​ ពាន់​ដុល្លារ​អា​មេ​រិ​ក​ និង​សុំ​ឲ្យ​សមត្ថកិច្ច​ ចាត់ការ​តាម​នីតិវិធី​។​ សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ករណី​នេះ​សមត្ថកិច្ច​កំពុង​បន្ត​សាកសួរ​ជនសង្ស័យ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ ពោធិ៍សាត់​នៅឡើយ​ ទោះ​យ៉ាងណា​សមត្ថ​ នឹង​កិច្ច​បញ្ជូន​ជនសង្ស័យ​បន្ត​ទៅ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ នគរបាល​ចាត់ការ​បន្ត​តាម​ច្បាប់​។​

​ជនសង្ស័យ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា​ រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​នៅ​ ក្នុង​បណ្តឹង​ម្តាយក្មេក​ប្តឹង​ចោទប្រកាន់​នោះ​មែន​ ប៉ុន្តែ​វា​មិន​ដល់​ថ្នាក់​ធ្ងន់ធ្ងរ​យក​ចបជីក​វាយ​នោះ​ទេ​ គ្រាន់តែ​យកដៃ​ជើង​វាយ​បន្តិច​ បន្តួច​ប៉ុណ្ណោះ​។​

​ជនសង្ស័យ​បាន​បន្ត​ថា​ កាលពីមុន​ថ្ងៃ​ កើតហេតុ​បី​ខែ​គេ​បាន​ឈ្លោះប្រកែក​ជា​ មួយ​នឹង​ប្អូនថ្លៃ​ស្រី​ ព្រោះ​រឿង​ប្រពន្ធ​របស់​ ខ្លួន​យក​អា​គុយ​មក​ចាប់​អំ​ពូ​ល​បំភ្លឺ​ហូប​ បាយ​ ហើយ​ មិន​បាន​យក​ទៅ​ទុកដាក់​វិញ​។​ ចាប់ពី​ពេល​នោះ​មក​នៅ​ក្នុង​ក្រុម​គ្រួសារ​ មានការ​អន់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​មិន​និយាយ​ស្តី​រកគ្នា​ បើ​ទោះជា​ខ្លួន​ខំ​និយាយ​ស្តី​រក​មុន​ក៏​ដោយ​ខ្លួន​ដើរ​តែ​ផឹកស៊ី​យប់​ ព្រលប់​។​

​ជនសង្ស័យ​បន្ត​ថា​ អ្វី​ដែល​ម្តាយក្មេក​ ប្តឹង​ទារ​សងជំងឺចិត្ត​ចំនួន​៣​ពាន់​ដុល្លារ​នោះ​ គឺ​បំណង​ចង់​ឲ្យ​ខ្លួន​ជាប់គុក​តែ​ប៉​ណ្ណោះ​ ព្រោះ​ម្តាយក្មេក​ក៏​ដឹង​ដែរ​ថា​ រូបគេ​(​កូន​ ប្រសា​)​ គ្មាន​លុយ​សង​នោះ​ទេ​ ៕​ ប៉ឹម​ ពិន​

Untitled-1


ចែករំលែក៖