ព័ត៌មានទាន់ហេតុការណ៍៖

សារ​ទី​២​ដ៏​រំជួលចិត្ត​ ចំ​ពេល​ដែល​ម្ចាស់​គ្លីនិក​ ឃឹម​ រ៉ា​នី​ ស្រែ​កថា​អយុត្តិធម៌​

ចែករំលែក៖

​ភ្នំពេញ​៖​ បន្ទាប់​ពី​ស្វាមី​បាន​ស្លាប់​បាត់បង់​ជីវិត​រួច​មក​គេ​សង្កេត​ឃើញ​ស្ត្រី​ជា​ភរិយា​ បាន​បង្ហោះ​អត្ថបទ​ដ៏​រំជួលចិត្ត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ អាណិតអាសូរ​ពួក​គេ​ទាំង​២​យ៉ាង​ខ្លាំង​ ព្រោះ​ពួក​គេ​ទាំង​២​ទើបនឹង​រៀប​ការ​មិន​ទាន់​ បាន​១​ខែ​ផង​ស្រាប់តែ​ជួប​រឿង​អកុសល​បែប​នេះ​។

​ជា​បន្ត​ភរិយា​របស់​ជន​ងរ​ង​គ្រោះ​បាន​ បង្ហោះ​អត្ថបទ​មួយទៀត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឲ្យ​អ្នក​អាន​រំជួលចិត្ត​យ៉ាង​ខ្លាំង​ស្ទើរតែ​ស្រក់​ទឹកភ្នែក​គ្រប់​គ្នា​ ។​ អត្ថបទ​នោះ​បាន​សរសេរ​ថា​៖

Happy​ 1​ month​ anniversary​ without​ u!

​ថ្ងៃនេះ​ខែ​មុន​យើង​នៅ​ក្នុង​រោងការ​ពណ៌​ ស្វាយ​ហើយ​ក៏​ជា​ថ្ងៃ​ទី​១​យើង​មក​នៅផ្ទះ​ថ្មី​នេះ​បងខំ​រក​លុយ​ដើម្បី​បាន​ផ្ទះ​នេះ​ទុក​ឲ្យ​គ្រួសារ​យើង​ តែ​ពេល​នេះ​បង​បែរជា​ទៅ​ រស់នៅ​ក្នុងផ្ទះ​ឈើ​តូច​ចង្អៀត​ងងឹត​ហើយ​ ហប់​ទៀត​គ្មាន​ម៉ា​សុ​ី​ន​ត្រជាក់​ចឹ​ង​បង​ពិបាក​នៅ​ហើយ​មើលទៅ​ ។​ រោង​ពណ៌​ស្វាយ​ដ៏​ ស្រស់​ស្អាត​ប្រែជា​ពណ៌​ខ្មៅ​ស​ហើយ​អូន​បែរ​ ជា​បើកភ្នែក​មក​គ្មាន​បង​ ។​

​បើ​ពេល​នេះ​បង​នៅ​យើង​ប្រាកដជា​កំពុង​ញា​ុំ​គុយទាវ​ហើយ​កំពុង​មើល​ម៉ោង​បញ្ចាំង​ កុន​នៅ​TK​ អូន​ប្រាកដជា​មើល​មុខ​បង​ ហើយ​និយាយ​ថា​ តា​បុ​ិ​ Guang​ ឃ្លាន​ មើល​កុន​ទៀត​ហើយៗ​បង​ប្រហែល​តប​ វិញ​ថា​ ដឹង​នោះ​ដឹង​ ទៅ​មើល​ Early​ bird​ movie​ ចេញ​មក​វិញ​ល្មម​មក​ស្ថានីយ​បិទ​ បញ្ជី​ហើយ​យើង​ទៅរ​កអី​ញុ​ាំ​ ថ្ងៃ​តិច​ចាំ​ ទៅ​លេង​ផ្ទះ​យើង​ដេក​លេង​ដល់​ល្ងាច​ទៅ​ បាយ​ហើយ​ ហឹ​ហឹ​ ទៅ​រ៉ូ​មែន​ទិច​នៅ​ Le​ Moon​ មិន​ខាន​ ។​

​ផ្ទះ​នេះ​បង​ឧស្សាហ៍​នាំ​អូន​មក​មើល​តាំង​ ពី​កំពុង​សង់​ ហើយ​ប្រាប់​អូន​ថា​ ផ្ទះ​យើង​ ប៉ុណ្ណឹង​អូន​ស្រលាញ់​អត់​?​ ចាំ​នាំ​អូន​ទៅ​ ទិញ​តុទូ​សម្អាង​អូន​ស្រលាញ់​មួយ​ណា​ មើលទៅ​ ។​ តាំងពី​ចូល​មក​យើង​មិនសូវ​ បាន​នៅទេ​ សូ​ម្បី​ទូរទស្សន៍​ក៏​យើង​មិន​ទាន់​បាន​បើក​មើល​ (​បង​ថា​ចាំ​កាត់​បន្ថយ​មើល​ កុន​ព្រោះ​អូន​រអ៊ូ​ថា​ មើល​ញាប់​ពេក​ធុញ​ ហើយ​ស្តាយ​លុយ​ទៀត​ យក​ពេល​នៅ​ ស្ថានីយ​ឬ​សម្អាតផ្ទះ​ខ្លះទៅ​កុំ​ឲ្យ​ម៉ាក់​ថា​ឲ្យ​។​ បង​ថា​បង​ធ្វើការ​ហត់​ហើយ​បង​ចង់​មាន​ ពេល​ Enjoy​ life​ បង​ចូល​ចិត្ត​មើល​កុន​ (My​ favorite​ )​ ពេល​ខ្លះ​បង​ខ្លាច​អូន​ថា​ឲ្យ​ បង​សុខចិត្ត​ទៅ​មើល​ម្នាក់ឯង​ ហើយ​មុន​ ការ​ឌឺ​អូន​ថា​ ចាំ​មើល​ការ​ហើយ​លែង​នាំ​ា​ទៅ​ មើល​កុន​ហើយ​ដេក​យាម​ផ្ទះ​ទៅ​ ហើយ​ អូន​ប្រហែល​ថា​អត់​ជឿ​ បង​មិន​ទុក​អូន​ យាម​ផ្ទះ​ទេ​ ព្រោះ​បង​មិន​ចេះ​នៅផ្ទះ​១​ កន្លែង​ហើយ​ទោះ​បង​ទៅ​ណា​ក៏​មិន​ទុក​ អូន​ចោល​ដែរ​ ។​ ភ្លាម​នោះ​ប្រហែលជា​បង​ មក​ឱប​អូន​ ហើយ​ថា​ ប្រពន្ធ​បង​ពូកែ​ ណាស់​ដឹង​ទាំងអស់​។​ ទូទឹកកក​បាន​ត្រឹម​ ដាក់​ទឹក​ផឹក​ ម៉ាស៊ីនបោកខោអាវ​បោក​បាន​ម្តង​គត់​ហើយ​បង​មិន​ទាន់​ទាំង​បាន​ស្លៀក​ខោអាវ​ដែល​ទើប​បោក​ចេញពី​ម៉ាស៊ីន​នោះ​ទៀត​ ។​

​អ្វី​ដែល​បង​កសាង​បង​ខំប្រឹង​ បង​មិន​ ទាន់​បាន​សោយសុខ​ផង​ ។​ យើង​ចង់ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​ក្រៅ​ក៏​ទៅ​មិនកើត​ ព្រោះ​ បង​បារម្ភ​ពី​ស្ថានីយ​ មិន​ហ៊ាន​ទៅ​ណា​យូរ​ឬ​ ឆ្ងាយ​ទេ​ ។​ បាន​ត្រឹម​គិត​ថា​ គួរ​ទៅ​ណា​ ចាំ​មើល​ពេល​ស្ថានីយ​ដើរ​ស្រួល​ បង​នាំ​អូន​ ទៅ​ភ្លាម​ ។​ យ៉ាង​ហោច​ណាស់​ក៏​បង​បាន​ នាំ​អូន​ទៅ​ honeymoon​ នៅ​ Try​ Palace​ រួច​ហើយ​វា​គ្រប់គ្រាន់​ហើយ​ យើង​មិនបាច់​ ទៅ​ក្រៅ​អី​ទេ​ទុក​លុយ​រកស៊ី​ទៅ​។​ បង​ថា​ចាំ​ រកបាន​ស្ថានីយ​២-៣​អាយុ​ខ្ទង់​សែសិប​ យើង​បាន​ដេកស៊ី​ស្រួល​ហើយ​ណ​ស់​អូន​ សំលាញ់​ យើង​រក​មនុស្ស​មើល​ហើយ​ ដើរ​លេង​ម្តង​ ។​ បង​រៀប​គម្រោង​អស់ហើយ​ អូន​មិនបាច់​ហត់​គិត​ទេ​ បង​ចូល​ចិត្ត​ឲ្យ​អូន​ សម្រេចចិត្ត​ ព្រោះ​ធម្មតា​អូន​ម៉េច​ក៏​បាន​ តាមតែ​បង​ ។​

​ពី​មុន​ពេល​ធ្វើ​អី្វ​មួយ​អូន​ឲ្យ​បង​សម្រេច​ឲ្យ​ទាំងអស់​តិច​ទៀត​នឹង​មានរឿង​ច្រើន​ត្រូវ​ប្រឈម​ ចុះ​នរណា​ឲ្យ​យោបល់​ នរណា​ សម្រេច​ឲ្យ​អូន​ទៀត​?​ នរណា​នៅ​ឲ្យ​ កម្លាំងចិត្ត​អូន​?​ បង​នៅ​ទីណា​បង​?​ ឮ​អូន​ ហៅ​អត់​តា​ប៉ិ​ Guang?​ តោះ​ទៅ​ទិញ​សំបុត្រ​ កុន​តិច​អត់​បាន​មើល​…..​។​

​គួរ​បញ្ជាក់​ថា​ មន្ត្រី​ជំនាញ​របស់​មន្ទីរ​ សុខាភិបាល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​ ឧសភា​ ឆ្នាំ​២០១៦​ បាន​ចុះ​បិទ​មន្ទីរ​សម្រាក​ ព្យាបាល​ ឃឹម​ រ៉ា​នី​ នៅ​សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ក្រោយ​ពី​មាន​ករណី​ស្លាប់​ អ្នកជំងឺ​ម្នាក់​កាលពី​ថ្ងៃអាទិត្យ​និង​ក្រោយ​ក្រសួងសុខាភិបាល​បាន​សម្រេច​ប្រកាស​បិទ​គ្លីនិក​មួយ​នេះ​ ។​

​ក្នុង​សេចក្តីសម្រេច​មួយ​ចុះ​ថ្ងៃ​ទី​២៣​ ខែឧសភា​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ បាន​សម្រេច​ បិទ​ មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​ឯកជន​ ឈ្មោះ​ ឃឹម​ រ៉ា​នី​ ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ​១៤​ ផ្លូវ​៣១៥​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ ដោយ​មូលហេតុ​ថា​មន្ទីរពេទ្យ​នេះ​ បង្ក​ឲ្យ​ មាន​បញ្ហា​ជា​ច្រើន​លើក​ច្រើន​សា​ ដោយ​មិន​ គោរព​ទៅ​តាម​កិច្ចសន្យា​របស់​ខ្លួន​ពេល​ដាក់​ ពាក្យ​ស្នើ​សុំ​បើក​មន្ទីរ​សម្រាក​ព្យាបាល​ ឃឹម​ រ៉ា​នី​ និង​មិន​គោរព​តាម​ការ​ណែនាំ​របស់​ ក្រសួងសុខាភិបាល​។​ បើ​តាម​សេចក្តីសម្រេច​ ក្រសួង​បាន​ទុកជា​មោឃៈ​នូវ​លិខិតអនុញ្ញាត​ របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃ​ទី​១១​ ខែ​ កញ្ញា​ ឆ្នាំ​២០១៤​។​

​សេចក្តីសម្រេច​របស់​ក្រសួង​សុខា​ភិ​ បាល​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​បុរស​ម្នាក់​ អាយុ​ ២៨​ឆ្នាំ​ ឈ្មោះ​ឡាំ​ តៅ​គង់​ បាន​ស្លាប់​ក្រោយ​ ចូល​ទៅ​ព្យាបាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ ឃឹម​ រ៉ា​នី​ កាលពី​យប់​ថ្ងៃអាទិត្យ​ ។​

​មន្ត្រី​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​រាជធានី​បាន​ចុះ​អនុវត្ត​សេចក្តីសម្រេច​របស់​ ក្រសួង​ ។​ ហ្វេ​ស​ប៊ុ​ក​របស់​មន្ទីរ​សុខាភិបាល​ បាន​បញ្ជាក់​ថា​ មន្ទីរ​សុខាភិបាល​រាជធានី​ នឹង​ចាត់វិធានការ​បែប​នេះ​ចំពោះ​គ្លីនិក​ឯកជន​ទាំងឡាយ​ណា​ដែល​ពុំ​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​និង​អនុវត្ត​ផ្ទុយ​ពី​លក្ខខណ្ឌ​បច្ចេកទេស​និង​ច្បាប់​សុខាភិបាល​ដែល​បាន​ កំណត់​។​ ទន្ទឹម​នឹង​នោះ​ផង​ដែរ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​កសាង​សំណុំរឿង​សេវា​សុខាភិបាល​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ តាម​ច្បាប់​ ។​

​បើ​តាម​កំណត់ហេតុ​របស់​លេខាធិការដ្ឋាន​លុប​បំបាត់​ឱសថ​ក្លែងក្លាយ​ និង​សេវា​ សុខាភិបាល​ គ្រូពេទ្យ​នៃ​គ្លីនិក​ ឃឹម​ រ៉ា​នី​ បាន​ ចាក់​ថ្នាំ​សង្គ្រោះ​បឋម​សម្រាប់​អ្នកជំងឺ​ក្រោយ​ ពី​បាន​វាស់​សម្ពាធ​ឈាម​និង​ជីពចរ​ហើយ​បាន​ដាក់​អុក​ស៊ី​សែន​ រួច​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាម​ ។​

​លោកស្រី​ ឃឹម​ រ៉ា​នី​ ម្ចាស់​គ្លីនិក​ បាន​ និយាយ​ថា​ ជា​រឿង​អយុត្តិធម៌​មួយ​សម្រាប់​ គ្លីនិក​របស់​លោកស្រី​ នេះ​គ្រាន់តែ​ការ​ចុះ​ ផ្សាយ​របស់​សារព័ត៌មាន​។​ លោកស្រី​បន្ត​ ថា​ ការ​បិទ​គ្លីនិក​នេះ​ប៉ះពាល់​ដល់​កិត្តិយស​ របស់​គ្លីនិក​ បុគ្គលិក​និង​សេដ្ឋកិច្ច​របស់​លោក​ ស្រី​ ។​ លោកស្រី​ឲ្យ​ដឹង​ថា​ អ្នកជំងឺ​មាន​ សភាព​ធ្ងន់ធ្ងរ​ពេល​ចុះ​មក​ព្យាបាល​ទើប​ វេជ្ជបណ្ឌិត​របស់​មន្ទីរពេទ្យ​សម្រេច​ចាក់​ថ្នាំ​ពីរ​ម្ជុល​ និង​ដាក់​អុក​ស៊ី​សែន​ដើម្បី​បញ្ជូន​ អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ធំ​ ។​ លោកស្រី​បន្ត​ថា​ បើ​តាម​ការ​ពិនិត្យ​អ្នកជំងឺ​មាន​អាការ​ជំងឺ​ បេះដូង​ ។​

​លោកស្រី​បន្ត​ថា​ គាត់​(​ក្រសួង​)​ចុះ​មក​តើ​!​ ហើយ​ក៏​យើង​មាន​ផ្តល់​ឯកសារ​គ្រប់គ្រាន់​ឲ្យ​គាត់​ពាក់ព័ន្ធ​នឹង​ជំងឺ​ហ្នឹង​ ហើយ​ថា​ជំងឺ​ ហ្នឹង​យ៉ាងម៉េច​!​ តែ​នៅ​តែ​គាត់​ចេញ​សេចក្តី​ ប្រកាស​មក​បិទ​យើង​។​ តើ​បង​ជា​អ្នកគ្រូ​ពេទ្យ​ ម្នាក់​បង​មាន​ទឹកចិត្ត​ចង់​ជួយ​មនុស្ស​ទៀត​អត់​គឺជា​រឿង​អយុត្តិធម៌​បំផុត​ គ្រួសារ​រង​គ្រោះ​គេ​ថា​បង​ចាក់​ថ្នាំ​ឲ្យ​គេ​ស្លាប់​តែ​បណ្តាញ​ សារព័ត៌មាន​ដែល​ចុះ​ផ្សាយ​អត់​មាន​ទទួល​ការ​បកស្រាយ​ពី​បង​ទេ​ យក​ទៅ​សរសេរ​ គ្រាន់តែ​អ្នកជំងឺ​ឈឺចង្កេះ​ដើរ​ចូល​មក​ចាក់​ថ្នាំ​២​ម្ជុល​ស្លាប់​ ។​ តាម​ក្រសួង​តាម​មន្ទីរ​ ទាំងអស់​អត់​មាន​យក​ព័ត៌មាន​ពិត​ពី​បង​ណាមួយ​ អត់​មាន​យក​ព័ត៌មាន​ពិត​ពី​អ្នក​ ជំងឺ​ពិត​ណាមួយ​ទេ​ ឃើញ​ព័ត៌មាន​បង្ហោះ​ ចុះ​មក​បិទ​បង​គឺ​គេ​បិទ​បង​តាម​បណ្តាញសារព័ត៌មាន​ ។​

​គ្លីនិក​របស់​លោកស្រី​ ឃឹម​ រ៉ា​នី​ ត្រូវ​ បាន​អនុញ្ញាត​ពី​ក្រសួង​ និង​បើក​ដំណើរការ​ តាំងពី​ឆ្នាំ​២០០០​ ។​

​ការ​បកស្រាយ​របស់​ម្ចាស់​គ្លីនិក​ឃឹម​ រ៉ា​នី​ ហាក់ដូចជា​មិន​សម​ល្មមទៅ​នឹង​អ្វី​ដែល​ ស្ត្រី​ម្នាក់​បាន​បាត់បង់​ស្វាមី​ជាទី​ស្រលាញ់​ ក្រោយ​រៀប​អាពាហ៍ពិពាហ៍​បាន​រយៈពេល​ ២៨​ថ្ងៃ​នោះ​ ។​ ទុក្ខ​ខ្លោចផ្សា​នឹង​ស្ថិត​នៅ​ ក្នុង​អារម្មណ៍​របស់​ស្ត្រី​ម្នាក់​អស់​មួយ​ជីវិត​ ក្រោម​លេស​នៃ​ការ​មិន​ទទួលខុសត្រូវ​របស់​ ម្ចាស់​គ្លីនិក​ ឃឹម​ រ៉ា​នី​ ។​ ជា​ការ​ពិត​ពេទ្យ​ ណា​ក៏​ដូច​ជា​ពេទ្យ​ណា​ដែរ​ គ្មាន​នរណា​ ប្រាថ្នា​ចង់​ឲ្យ​អ្នកជំងឺ​ស្លាប់​នៅ​ក្នុង​ទីកន្លែង​ របស់​ខ្លួន​ទេ​ ។​ ប៉ុន្តែ​សួរ​ថា​ តើ​គ្លីនិក​ ឃឹម​ រ៉ា​នី​ បាន​ធ្វើ​អ្វី​ទៅ​តាម​ជំនាញ​,​ វិជ្ជាជីវៈ​ និង​ សមត្ថភាព​គ្រប់គ្រាន់​ដែរ​ឬទេ​?​

​បុរស​ដែល​រង​គ្រោះ​រហូត​ដល់​បាត់បង់​ អាយុជីវិត​មិនមែន​ជា​អ្នកជំងឺ​ធ្ងន់ធ្ងរ​ដែល​ត្រូវ​បញ្ជូន​មក​ពី​ចម្ងាយ​នោះ​ទេ​ ។​ ប៉ុន្តែ​អាច​ និយាយ​បាន​ថា​ ជា​កំហុស​ណាមួយ​របស់​ គ្រូពេទ្យ​នៅ​ក្នុង​គ្លីនិក​ ឃឹម​ រ៉ា​នី​ ដោយ​ការ​ មិន​យកចិត្តទុកដាក់​ ឬ​សមត្ថភាព​អន់​ខ្សោយ​។​ ការ​ដែល​ម្ចាស់​គ្លីនិក​ ឃឹម​ រ៉ា​នី​ មិន​ព្រម​ ទទួលស្គាល់​ការ​ពិត​គឺជា​ការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ ពិសេស​ អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​គ្លីនិក​របស់​ខ្លួន​។​ ម្ចាស់​គ្លីនិក​នេះ​គួរតែ​មើល​សារ​ដ៏​សោក​ សង្រេង​របស់​ស្ត្រី​ម្នាក់​ដែល​បាត់​ប្តី​ជា​រៀង​ រហូត​បន្ទាប់​ពី​បាន​រៀប​អាពាហ៍ពិពាហ៍​ត្រឹម​ តែ​រយៈពេល​២៨​ថ្ងៃ​នោះ​ ។​ វា​ជា​រឿង​ខ្លោច​ ផ្សា​និង​សោកសង្រេង​រក​អ្វី​មក​ប្រៀបផ្ទឹម​ ពុំ​បាន​ឡើយ​ ។​

​ផ្ទុយ​ពី​សេចក្តី​សោកសង្រេង​នេះ​បែរជា​ ម្ចាស់​គ្លីនិក​ ឃឹម​ រ៉ា​នី​ បកស្រាយ​របៀប​គ្មាន​ ការ​ទទួលខុសត្រូវ​ទៅ​វិញ​ ។​ ត្រូវ​ទទួល​ ស្គាល់​ពី​ការ​ពិត​ ឬ​ពី​ចំណុចខ្លាំង​,​ ចំណុច​ ខ្យោ​យ​របស់​ខ្លួន​ឡើង​វិញ​ ។​

​ករណី​នេះ​ដែរ​ការ​សម្រេច​របស់​ក្រសួង​ សុខាភិបាល​ញុ​ាំ​ង​ឲ្យ​មានការ​គាំទ្រ​យ៉ាង​ ច្រើន​ពី​មជ្ឈដ្ឋាន​នានា​រាប់​ទាំង​អ្នក​ដែល​ ធ្លាប់​ផុងខ្លួន​ខាត​លុយកាក់​ដោយសារ​គ្លីនិក​ កាប់ឆៅ​នេះ​មួយ​ផង​ ។​ ដូច្នេះ​វា​ជា​រឿង​ ត្រឹមត្រូវ​ដែល​ក្រសួងសុខាភិបាល​សម្រេច​ បិទ​គ្លីនិក​ឃឹម​ រ៉ា​នី​នេះ​ ហើយ​គ្លីនិក​នេះ​ត្រូវ​ ប្រឈម​នឹង​បណ្តឹង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ នោះ​ទៀត​ផង​ ៕​ ហេង​ សូ​រិ​យា​

Untitled-1 copy


ចែករំលែក៖