ព័ត៌មានទាន់ហេតុការណ៍៖

​ស្រវឹង​ជោកជាំ​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថ​ន្ដ​ហា​យ​ឡែ​ន​ឌ័​រ​រង​របួសធ្ងន់​

ចែករំលែក៖

​ភ្នំពេញៈ​ បុរស​ម្នាក់​ស្រវឹង​ជោកជាំ​ ជិះ​ម៉ូតូ​ឌ្រី​ម​សង់​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​គូទ​រថយន្ដ​ហា​យ​ឡែ​ន​ឌ័​រ​ ពីក្រោយ​បណ្ដាល​អោយ​រង​របួសធ្ងន់​ ហើយ​ត្រូវ​បាន​ម្ចាស់​រថយន្ដ​ខ​ល​ហៅ​រថយន្ដ​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​០០​នាទី​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្លូវ​លេខ​១៨២​កែង​និង​ផ្លូវ​លេខ​២២៣​ ស្ថិត​ក្នុង​សង្កាត់​ ផ្សារ​ដេប៉ូ​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ព័ត៌មាន​ជុំ​វ​ញ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​ C125.​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1AW.​ 1092.​ ជិះ​ម្នាក់ឯង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២​ ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ ។​

​ពេល​មក​ដល់​ចំណុច​កើតហេតុ​បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ដ​ហា​យ​ឡែ​ន​ឌ័​រ​ព​ណ៍​សរ​ពីក្រោយ​បណ្ដោយ​អោយ​ដួល​រង​របួសធ្ងន់​ ។​

​ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ដ​បាន​ឈប់​រថយន្ដ​ចុះ​មក​មើល​ជន​រង​គ្រោះ​និង​បាន​ហៅ​រថយន្ដ​សង្គ្រោះ​បន្ទាន់​អោយមក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​

​ក្រោយមក​ម្ចាស់​រថយន្ដ​ក៏​បាន​ឡើង​រថយន្ដ​ជិះ​ចេញពី​កន្លែង​កើតហេតុ​បាត់​ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​យក​ទៅ​ទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​ ផ្សារ​ដេប៉ូ​១​ ដើម្បី​រង​ចាំ​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​អោយមក​យក​ទៅ​វិញ​ ៕​ ព្រែក​ជ័យ​

aes (5)

aes (4)

aes (3)

aes (2)

aes (1)


ចែករំលែក៖