ព័ត៌មានទាន់ហេតុការណ៍៖

​ស្រវឹងស្រា​ជិះ​ម៉ូតូ​ទៅ​ប៉ះ​កន្ទុយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​នៅ​ពីមុខ​ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ដោយ​ខ្លួនឯង​

ចែករំលែក៖

​ភ្នំពេញៈ​ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ដោយ​ខ្លួនឯង​ ព្រោះតែ​រូប​គាត់​ស្រវឹងស្រា​ឡើង​ជោគ​ជាំ​ ហើយ​ជិះ​ម៉ូតូ​លឿន​ទៅ​គៀរ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​នៅ​ពីមុខ​បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់​ ។​ ចំណែកឯ​ម៉ូតូ​ដែល​ត្រូវ​បាន​គៀរ​នោះ​រង​របួសស្រាល​រួច​លើក​ម៉ូតូ​ជិះ​បន្តដំណើរ​ទៅ​បាត់​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​ ក្រុមប្រឹក្សា​ អភិ​វ​ឌ្ឃ​ន៍​កម្ពុជា​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ (​ជាប់មាត់​ទន្លេ​)​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ។​

​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​កូ​រ៉ែ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ 1CB.9850​ បាន​ជិះ​ម៉ូតូ​ទាំង​ខ្លួន​ស្រវឹងស្រា​ឡើង​ជោគ​ជាំ​ ហើយ​បាន​ទៅ​គៀរ​កន្ទុយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​នៅ​ពីមុខ​បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​និង​ថ្នល់​របួសធ្ងន់​ ។​ ដោយឡែក​ឯ​ម៉ូតូ​ដែល​ត្រូវ​បុក​ពីក្រោយ​នោះ​ បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​ តែ​ម្ដង​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ផង​ដែរ​ ហើយ​ម៉ូតូ​របស់​ជន​រង​គ្រោះ​នោះ​ត្រូវ​សមត្ថកិច្ច​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ស្រះ​ចក​ ដើម្បី​រង់ចាំ​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​ ៕​ព្រែក​ជ័យ​

drd (2)

drd (1)


ចែករំលែក៖