ព័ត៌មានទាន់ហេតុការណ៍៖

​បាញ់​១​គ្រាប់​ផ្អើល​ប្រជាពលរដ្ឋ​ទាំង​យប់​ដោយសារ​រឿង​ទិញ​ទូរ​ស័​ព្ធ​ចុច​ពិល​មួយ​គ្រឿង​

ចែករំលែក៖

​ភ្នំពេញ​:​ បុរស​ម្នាក់​ទៅ​ទិញ​ទូរស័ព្ទ​ ម៉ាក​ Nokia​ ចុច​ពិល​ ក្នុង​តំលៃ​២០​ដុល្លារ​ពី​កន្លែង​លក់​យីហោ​ លី​ហ្សា​ នៅ​ម្តុំ​ផ្សារ​ QMI​ ហើយ​មានការ​ធានា​ពី​ម្ចាស់​អ្នកលក់​ទូរស័ព្ទ​ រយះ​ពេល​២​ថ្ងៃ​ បើក​ថ្ម​មិន​កាន់​ និង​ម៉ាស៊ីន​មិនល្អ​ អាច​ប្តូរ​វិញ​បាន​ តែ​ដល់​ពេល​ទៅ​ប្តូរ​ អ្នកលក់​មិន​ប្តូរ​អោយ​ បាន​ប៉ះ​ពាក្យ​សំដី​គ្នា​ រហូត​ដល់​ផ្ទុះអាវុធ​ចំនួន​១​គ្រាប់​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ ៧​ និង​១០​នាទី​ ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ​ យីហោ​ លី​ហ្សា​ ហ្វូ​ន​សប​ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ។​

​ជន​រង​គ្រោះជា​អ្នកទិញ​ទូរស័ព្ទ​ មានឈ្មោះ​ សុខ​ ចៀន​ អាយុ​២០​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់​នៅ​ម្តុំ​កន្លែង​កើតហេតុ​ មានស្រុក​កំណើត​នៅ​ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។​

​រីឯ​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ដែល​បាញ់បោះ​សេរី​នោះ​មានឈ្មោះ​ គង់​ ប្រុស​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ ជា​យោធា​ធ្វើការ​នៅ​ កងទ័ព​ឆ​ត្រ័​យោង​៩១១​ កំ​បូល​ ។​

​តាម​ប្រភព​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​២​ថ្ងៃ​ រូបគេ​បាន​ទិញ​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក​ Nokia​ ចុច​ពិល​ តំលៃ​២០​ដុល្លា​ពី​ហាង​លក់​ទូរស័ព្ទ​ យីហោ​ លី​ហ្សា​ ហ្វូ​ន​សប​ ខាងលើ​ហើយ​បាន​និយាយ​គ្នា​ត្រឹមត្រូវ​ថា​ ធានា​ម៉ាស៊ីន​និង​ថ្ម​រយះ​ពេល​២​ថ្ងៃ​ បន្ទាប់​ពី​ប្រើ​រយះ​ពេល​២​ថ្ងៃ​(​ដល់​ថ្ងៃ​កើតហេតុ​)​ ដោយ​ទូរស័ព្ទ​មិន​កាន់​ថ្ម​ហើយ​រូបគេ​ បាន​មក​សុំ​ប្តូ​ទូរស័ព្ទ​ផ្សេង​ ។​

​ជន​រង​គ្រោះ​បន្ត​ថា​ ដូរ​អោយ​ទូរស័ព្ទ​តំលៃ​ដដែល​ក៏​បាន​ រឺ​ស៊េរី​ទាប​ជាង​នឹង​ទៀត​ក៏​បាន​ ប៉ុន្តែ​អ្នកលក់​ទូរស័ព្ទ​មិន​ព្រម​ ប្តូរ​អោយ​ទោះជា​យ៉ាងណា​ក៏​ដោយ​

​ទើបបាន​ប៉ះ​ពាក្យ​សំដី​គ្នា​ រហូត​ដល់​ថ្នាក់​ប្រើ​ដៃជើង​ និង​អ្នកលក់​ទូរស័ព្ទ​ខឹង​បាន​ដក​កាំភ្លើង​មក​ភ្ជង់​រូបគេ​ តែ​ត្រូវ​រូបគេ​ក្រ​វៀសដៃ​ចេញ​ បណ្តាល​អោយ​ផ្ទុះ​១​គ្រាប់​ឡើង​លើ​ បង្ករ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែ​រត់​ជាន់​ជើង​គ្នា​។​

​ក្រោយ​ពេល​កើតហេតុ​កំលាំង​ប៉ូ​លី​ស​ប៉ុស្តិ​ចោម​ចៅ​ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ តែ​ជន​បាញ់បោះ​សេរី​នោះ​បាន​រត់គេច​បាត់​ទៅ​ហើយ​ តែ​ដោយសារ​ជន​បាញ់បោះ​ជា​យោធា​ ទើប​ប្រគល់​អោយ​កំលាំង​ អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ធ្វើ​កំណត់ហេតុ​និង​ស្រាវជ្រាវ​រក​ជនល្មើស​បាញ់បោះ​នោះ​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ ៕​ សុខា​សែន​ជ័យ​

svf (5)

svf (4)

svf (3)

svf (2)

svf (1)


ចែករំលែក៖