ព័ត៌មានទាន់ហេតុការណ៍៖

​ម៉ូតូ​២​គ្រឿងពន្លះ​គ្នា​បណ្តាល​អោយ​ស្លាប់​២​នាក់​នៅ​ផ្លូវជាតិ​លេខ​៤

ចែករំលែក៖

​ភ្នំពេញ​:​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​ម៉ូតូ​២​គ្រឿង​ ពន្លះ​គ្នា​បណ្តាល​អោយ​បុរស​ម្នាក់​ស្លាប់​ភ្លាម​នៅ​កន្លែង​កើ​ហេតុ​ និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ តែ​ដោយសារ​តែ​រង់ចាំ​រថយន្ត​សង្គ្រោះ​យូរ​ពេក​ ជន​រង​គ្រោះ​បាន​ស្លាប់​រយះ​ពេល​១​ម៉ោង​ក្រោយមក​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ២០១៦​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ មុខ​យានដ្ឋាន​ទូច​ សុភាព​ ស្ថិត​ក្នុងភូមិ​ អូរ​ដឹ​ម​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ទី​១​ មានឈ្មោះ​ រិ​ទ្ធ​ គឹ​ម​ ជៀង​ អាយុ​ ២៧​ ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃ​បឹង​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ។​ ទី​២​ឈ្មោះ​ អៀង​ ឈុ​ន​ណាត​ អាយុ​ ១៩​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ ឃុំ​ទួល​ ស្រុក​ស្វាយ​រំពារ​ ខេត្តកំពង់ស្ពឺ​ ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា​ ហើយ​ត្រូវជា​សាច់ថ្លៃ​នឹង​គ្នា​ ។​

​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ បាន​ប្រាប់​អោយ​ដឹង​ថា​ ពេល​មេឃ​កំពុង​ភ្លៀង​ ដំបូង​គេ​ឃើញ​ ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ ហុងដា​ ឌ្រី​ម​ សេ​១២៥​ ស៊េរី​២០១២​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BS-3267​ បើក​ក្នុង​ល្បឿន​លឿន​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​ព្យាយាម​បើក​វ៉ា​រថយន្ត​នៅ​ខាង​មុខ​ ដោយ​ល្បឿន​លឿន​លាយឡំ​ដំណក់ភ្លៀង​មើលផ្លូវ​មិន​ច្បាស់​ បាន​បើក​មក​ជ្រុល​ចូល​ចំណែក​ផ្លូវ​ខាងឆ្វេង​ដៃ​ ខណៈនោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ម៉ាក​ Zoomer-X​ មិន​ចាំ​ស្លាក​លេខ​ មក​ទិស​ដៅ​ច្រាស់​គ្នា​ ពី​លិចទៅ​កើត​ បាន​បុក​គ្នា​ចំ​ពីមុខ​ចំហៀង​ខាងស្តាំ​នៃ​ម៉ូតូ​ជន​រង​គ្រោះ​ បណ្តាល​អោយ​ម៉ូតូ​ជន​រង​គ្រោះ​ទាំង​២​នាក់​ដួល​បោក​ក្បាល​នឹង​ថ្នល់​អូស​ទៅ​ជាង​៥០​ម៉ែត្រ​ រីឯ​ម៉ូតូ​ Zoomer-X​ ជិះ​ម្នាក់ឯង​របួសស្រាល​បាន​លើក​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់​ ។​

​ប្រភព​បន្ត​ថា​ ក្នុង​ហេតុការណ៍​នេះ​បណ្តាល​អោយ​ជន​រង​គ្រោះជា​អ្នកបើកបរ​ម៉ូតូ​ បាក់ជើង​ខាងស្តាំ​ បី​កំណាត់​ និង​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ភ្លាមៗ​ ចំណែក​បុរស​ម្នាក់​ទៀត​ ដែល​ជិះ​ពីក្រោយ​ បែកក្បាល​ហូរ​ឈាម​ធ្ងន់​ ភា្ល​ម​នោះ​ទៀត​ ក៏​មាន​ម៉ូតូ​ MSX​ មួយ​គ្រឿង​ទៀត​បើក​មក​ពី​ លិចទៅ​កើត​មើល​មិនឃើញ​ជន​រង​គ្រោះ​ដេក​នៅ​ថ្នល់​បាន​មក​បុក​ និង​កិន​ពីលើ​បន្ថែម​ទៀត​ ហើយ​ជិះ​ទៅ​បាត់​ ។​

​បន្ទាប់​ពី​កើតហេតុ​បាន​បន្តិច​ ក៏​មាន​រថយន្ត​ក្លី​និក​ឯកជន​មួយ​មក​ពី​ម្តុំ​ផ្សារ​ដេប៉ូ​ មក​ដល់​កន្លែង​កើតហេតុ​ តែ​មើលទៅ​សភាព​មិនសូវ​ស្រួល​ និង​ខ្លាច​ពេល​ដឹក​ទៅ​ស្លាប់​លើ​រថយន្ត​ពួក​គេ​ក៏​បាន​នាំ​គ្នា​ឡើង​រថយន្ត​វិញ​យ៉ាង​ប្រញាប់ប្រញាល់​ ទៅ​បាត់​ទាំង​ជន​រង​គ្រោះ​មិន​ទាន់​ស្លាប់​ដ​ង្ហើ​យ​ហៅ​សុំ​ការ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ​ ។​

​ជាក់ស្តែង​នៅ​កន្លែង​កើតហេតុ​ ប្រជា​ពលរ​ដ្ធ​បាន​ប្រតិកម្ម​និង​រិះគន់​ ជេរ​យ៉ាង​ខ្លាំងៗ​ចំពោះ​រថយន្ត​ក្លី​និក​ឯក​មួយ​នេះ​យ៉ាង​កប់ៗ​មាត់​តែ​ម្តង​ ដែល​បណ្តែតបណ្តោយ​អោយ​មនុស្ស​ស្លាប់​ម្នាក់​ទៀត​ ។​

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ធា​ន​ទៅ​សម្រួល​ចរាចរណ៍​ និង​ទាក់ទង​ទៅ​ជំនាញ​ មក​វាស់វែង​ ធ្វើ​កំណត់​ប្រគល់​សព​អោយទៅ​សាច់ញាតិ​ជន​រង​គ្រោះ​ដឹក​ទៅ​ស្រុក​កំណើត​រៀងខ្លួន​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ ៕​ សុខា​សែន​ជ័យ​

ye4w (3)

ye4w (2)

ye4w (1)


ចែករំលែក៖