ព័ត៌មានទាន់ហេតុការណ៍៖

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថ្មី​ព្រមាន​ដក​មន្ត្រី​ក្រោម​ឱវាទ​ដែល​ធ្វើ​ការងារ​អសកម្ម​

ចែករំលែក៖

​ខ​ត្ត​បន្ទាយ​មាន​ជ័យ​៖​ លោក​ វេ​ង​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថ្មី​ បាន​មាន​ប្រ​ធ្ងន់ៗ​ ដក​មន្ត្រី​ក្រោម​ឱវាទ​ចេញពី​តំណែង​ បើសិនជា​ធ្វើ​ការងារ​អសកម្ម​ ជា​ពិសេស​មិន​អនុវត្ត​តាម​ផែនការ​របស់​ដាក់​លើ​ប្រគល់​ឱ្យ​គ្មាន​ប្រសិទ្ធភាព​ដូច​ជា​លើ​ការងារ​កែទម្រង់​ស៊ី​ ជម្រៅ​របស់​គោលនយោបាយ​រាជរដ្ឋាភិបាល​ក​ម្ព​ជា​ជាដើម​ ហើយ​បន្ទាប់​ពី​រក​ឃើញ​ថា​ មន្ត្រី​នោះ​ពិតជា​អសកម្ម​ការងារ​មែន​នោះ​ ។​

​ការ​ព្រមាន​ដក​មន្ត្រី​ក្រោម​ឱវាទ​ពី​តំណែង​ពី​សំណាក់​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថ្មី​ ក្រោយ​ពី​លោក​បាន​ដក​តំណែង​មន្ត្រីជាន់ខ្ពស់​ពីរ​ទៅ​បី​នាក់​ក្នុង​រយៈពេល​លោក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ ក្រសួងកសិកម្ម​ជាង​១​ខែ​មកនេះ​ ដោយសារ​មន្ត្រី​ទាំងនោះ​ពិនិត្យ​ឃើញ​ថា​ បំពេញ​កិច្ច​ការងារ​មិន​បាន​ល្អ​ ។​

​ការ​ថ្លែង​បែប​នោះ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​ វេ​ង​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ ប្រ​ម៉ា​ញ់​ និង​នេសាទ​បាន​អញ្ជើញ​ចូលរួម​សំណេះសំណាល​សាកសួរ​សុខទុក្ខ​លើក​ដំបូង​ចំពោះ​ដ​មន្ត្រី​ រាជការ​នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​កាលពី​រសៀល​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ ។​

​លោក​ វេ​ង​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ បាន​មាន​ប្រសា​ស៍ទៀត​ថា​ មន្ត្រី​កសិកម្ម​ទាំងអស់​ត្រូវធ្វើ​ការងារ​ឱ្យ​ សកម្ម​បំផុត​ដើម្បី​បំរើ​ ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្ពស់​ និង​សាម​គ្គឺ​ផ្ទៃក្នុង​ឱ្យ​បាន​ល្អ​ ជា​ពិសេស​កុំ​លាភ​ពណ៌​គ្នា​ទៅ​ វិញ​ទៅ​មក​ក្នុង​គោលបំណង​ដើម្បី​កាច់​កុង​ និង​ជាន់ពន្លិច​គ្នា​បង្ក​ឱ្យ​ប៉ះពាល់​សតិអារម្មណ៍​និង​ដំណើរ​ការងារ​ក្នុង​អង្គភាព​ ។​

​លោក​ក៏​បាន​អំពាវ​ឱ្យ​មានការ​ទប់ស្កាត់​ និង​កុំ​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​ រាល់​ការ​នាំ​ចូល​សត្វ​បក្សី​ខុសច្បាប់​ និង​សាច់សត្វ​ មាន់​ខូចគុណភាព​ប​ង្កះ​ ពាល់​សុខភាព​ ដល់​ប្រជាពលរដ្ឋ​ ។​

​លោក​រដ្ឋមន្ត្រី​ ក៏​បាន​បើកចំហរ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​បើសិនជា​មាន​បញ្ញា​អ្វី​ ដែល​បង្ក​ប៉ះពាល់​សន្តិ​អារម្មណ៍មិនល្អ​ដែល​មានការ​គាបសង្កត់​ពី​មន្ត្រី​ថ្នាក់លើ​ក្រោម​ឱវាទ​សូម​ ទំនាក់ទំនង​ចូល​ប្រព័ន្ធ​ហ្វេ​សបុ​ករប​ស់លោក​ផ្ទាល់​ និង​ប្រពន្ធ​ហ្វ​សអាប់​ និង​ប្រព័ន្ធ​ឡាញ​ជា​ ដើម​ដើម្បី​លោក​ជ្រាប​ជា​ព័ត៌មាន​ហើយ​ ត្រួតពិនិត្យ​ និង​ចាត់​វិធាន​ ការ​ចំពោះ​មន្ត្រី​ណា​ដែល​គាបសង្កត់​មន្ត្រី​ថ្នាក់​ក្រោម​ ៕​ សំ​ វិច្ឆិកា​
​ ​
IMG_0808

IMG_0807

IMG_0806

IMG_0804

IMG_0803


ចែករំលែក៖