ព័ត៌មានទាន់ហេតុការណ៍៖

​ស្ត្រី​វ័យ​ចំណាស់​ ខឹង​កូនចៅ​ យក​ក្រមា​ចងក​សម្លាប់​ខ្លួន​

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ​៖​ ស្ត្រី​ចំណាស់​ម្នាក់​ ដោយសារ​តែ​មូលហេតុ​ខឹង​នឹង​កូនចៅ​ បាន​ដាច់​ចិត្ត​យក​ក្រមា​ចង​ ក​ សម្លាប់​ខ្លួន​នឹង​មែក​ដើមឈើ​ក្រោយ​ផ្ទះ​ក្បែរ​មាត់​ព្រែក​ ហើយ​សាកសព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ស្ថិត​នៅ​ចំណុច​ក្រុម​ទី​៥​ ភូមិ​ត្រពាំង​គា​ ឃុំ​ជើងគោ​ ស្រុក​ព្រៃ​នប​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ សព​ជន​រង​គ្រោះ​ឈ្មោះ​ ស្រី​ ឯម​ ភេទ​ស្រី​ អាយុ​៧៣​ឆ្នាំ​ ។​ សាកសព​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​ឡើង​រឹង​ឆ្កើ​តទៅ​ហើយ​ បាន​ន័យ​ថា​ ជន​រង​គ្រោះ​បាន​ចងក​ ស្លាប់​អស់​ជា​ច្រើន​ម៉ោង​ មុនគេ​ប្រទះ​ឃើញ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថាស​ពស្ត្រី​រង​គ្រោះ​ ក្រោយ​ពី​ក្រុម​សមត្ថកិច្ច​ជំនាញ​បាន​ត្រួតពិនិត្យ​ កោសល្យវិច័យ​រួច​បាន​ស​ន្និ​ដ្ឋា​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចង​ ក​ ពិតមែន​ ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​មនុស្សឃាត​នោះ​ទេ​ ៕​ ឆ្លាម​ សមុទ្រ​

fe


ចែករំលែក៖