ព័ត៌មានទាន់ហេតុការណ៍៖

​បុរស​ម្នាក់​ចងក​ធ្វើ​អត្តឃាត​លើ​ផ្ទះ​សង្ស័យ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ​

ចែករំលែក៖

​ខេត្តពោធិ៍សាត់​៖​ ប្រទះ​ឃើញ​បុរស​ម្នាក់​ចងក​ធ្វើ​អត្តឃាត​នៅ​លើ​ផ្ទះ​ ត្រូវ​បាន​គេ​សង្ស័យ​បណ្ដាល​មក​ពី​ គាត់​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ​ ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៤០​នាទី​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ ត្រង់​ចំណុច​លើ​ផ្ទះ​ឈ្មោះ​ រី​ម​ ជី​ត​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ ស្ថិត​ក្នុងភូមិ​ប្រាសាទ​ ឃុំ​រំលេច​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ។​

​សមត្ថកិច្ច​ប្រាប់​ថា​ បុរស​រង​គ្រោះ​ឈ្មោះ​ ម៉ាក់​ សាលី​ ហៅ​ភា​ អាយុ​៣២​ឆ្នាំ​(​ខ្មែរ​ឥ​សា្ល​ម​)​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខាងលើ​បន្ត​ថា​ ជន​រង​គ្រោះ​យក​ខ្សែ​អង្រឹង​ ពណ៌​ស្លែ​ ចងក​ភ្ជួរ​ជាប់​នឹង​ធ្នឹម​លើ​ផ្ទះ​ ស្លាប់​លុតជង្គង់​លើ​ក្តារ​ផ្ទះ​បែរមុខ​ទៅ​ទិស​ខាងលិច​ ។​

​ប្រភព​បន្ត​ទៀត​ថា​ តាម​ការ​បំភ្លឺ​ពី​ក្រុម​សាច់ញាតិ​ប្រាប់​ថា​ ជន​រង​គ្រោះ​ គាត់​មាន​ជំងឺ​ដូច​ជា​ ថ្លើម​ លំពែង​ ក្រពះ​ ពោះវៀន​។​ល​។​ រ៉ាំរ៉ៃ​យូរ​ឆ្នាំ​ ព្យាបាល​មិនជា​សះស្បើយ​ ហើយ​ថ្មីៗ​នេះ​ គាត់​ទើបតែ​វះកាត់​ទៀត​ផង​ ម្យ៉ាង​ គាត់​ចេះ​តែ​ត្អូញត្អែរ​ថា​ មិន​ចង់​រស់​ កុំ​ឲ្យ​ក្រុម​គ្រួសារ​ខំ​មើល​ ខំ​ព្យាបាល​គាត់​ធ្វើ​អ្វី​ ។​

​ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​រួច​មក​ មិនឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ ថា​ជាប់​ពាក់ព័ន្ធ​ឃាតកម្ម​នោះ​ឡើយ​ ក៏​ ប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ សាច់ញាតិ​ចាត់ចែង​តាម​ប្រពៃណី​ ៕​ ប៉ឹម​ ពិន​

ses (4)

ses (3)

ses (2)

ses (1)


ចែករំលែក៖