ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាកសិករម្នាក់ភ្ជួរដីប្រទះឃើញគ្រាប់កាំភ្លើង១២កេះ ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាកសិករម្នាក់ប្រទះឃើញគ្រាបកាំភ្លើង់នៅក្នុងដីចំនួន១២កេះ ខណៈគាត់កំពុងភ្ជួរដីស្រែនឹងត្រាក់ទ័រ ក៏រាយការណ៍ជូនសមត្ថកិច្ច មកទទួលយកទៅរក្សាទុក។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចទំនប់អូរលើ ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា គ្រាប់កាំភ្លើង់ទាំងអស់ មានចំនួន១២កេះ ក្នុងនោះគ្រាប់កាំភ្លើងប្រភេទ១២-៧មានចំនួន១១កេះ ស្មើនឹងចំនួន៩៣៥គ្រាប់ នៅមានគុណភាព៥០ភាគរយ ដោយឡែក១កេះទៀតជាប្រភេទគ្រាប់កាំភ្លើងអាកា ប៉ុន្តែគេមិនបានបញ្ជាក់អំពីចំនួននោះទេ ហើយខូចគុណភាពទាំងអស់ ។

ប្រភពបន្តថា គ្រាប់កាំភ្លើងអស់នេះសមត្ថកិច្ចបានទទួលយកពីប្រជាកសិករម្នាក់ឈ្មោះ អាំង សុខសាន្ត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ខណៈគាត់យកត្រាក់ទ័រទៅភ្ជួរដីស្រែ លុះដល់កន្លែងដីទួល (ដំបូក) ក៏របើកមកលើតែម្តង ។

ប្រភពបន្តទៀតថា គ្រាប់កាំភ្លើងទាំងនេះ អាចទាហានខ្មែរក្រហមកប់លាក់ទុកកាលពីសម័យសង្គ្រាម ព្រោះតំបន់អស់នេះ សុទ្ធសឹងជាតំបន់សមរភូមិក្តៅហើយ វត្ថុតាងគ្រាប់កាំភ្លើងទាំងអស់ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ៕ ប៉ឹម ពិន

sew (4)

sew (3)

sew (2)

sew (1)


ចែករំលែក៖