ព័ត៌មានទាន់ហេតុការណ៍៖

​នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ នាំ​យក​អាវ​ភ្លៀង​ចែក​ជូន​កងទ័ពជើងទឹក​

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ​៖​ នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ នាំ​យក​អាវ​ភ្លៀង​ចែក​ជូន​កងទ័ពជើងទឹក​ព្រះ​សីហ​នុ​ ខណៈ​ដែល​រដូវវស្សា​ខិត​ជិត​ចូល​មក​ដល់​ ។​ លោកនាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ អគ្គមេបញ្ជាការ​រង​ និង​ជា​នាយសេនាធិការ​ចម្រុះ​កង​យោធពលខេមរភូមិន្ទ​ បាន​បន្ត​នាំ​យក​អាវ​ភ្លៀង​ ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ទៅ​ផ្តល់​ជូន​កងទ័ពជើងទឹក​ជា​បន្ត​ទៀត​។​

​ពិធី​ផ្តល់​អាវ​ភ្លៀង​ បាន​ធ្វើ​ឡើង​ កាលពី​ថ្ងៃ​ទី​២៣​ ខែ​ ឧសភា​ ឆ្នាំ​២០១៦​ នៅ​មូលដ្ឋាន​រាម​ ស្ថិត​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​ ឧត្តមសេនីយ៍ឯក​ យឿ​ង​ សុ​ខុន​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៣​ លោក​ យន្ត​ មីន​ គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ និង​មន្ត្រីជាន់ខ្ពស់​ក្នុង​កង​យោធពលខេមរភូមិន្ទ​ជា​ច្រើន​រូប​ទៀត​ ។​

​លោក​ នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​តេ​ជោ​ ហ៊ុន​ សែន​ និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ចំពោះ​នាយ​នា​វឹក​ ពល​នា​វឹក​ ដែល​កំពុង​បំពេញភារកិច្ច​ការពារ​បូរណភាព​ទឹកដី​តាម​បណ្ដា​កោះ​ និង​ឆ្នេរ​ ។​

​លោក​ គន់​ គី​ម​ បាន​រំលឹក​ដាស់តឿន​ដល់​កងកម្លាំង​កងទ័ពជើងទឹក​ទាំងអស់​ត្រូវ​បន្ត​ យកចិត្តទុកដាក់​ ភារកិច្ច​ស្នូល​របស់​ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់​ ក្នុង​នោះ​ ត្រូវ​បង្កើន​ការ​ថែទាំ​ជួសជុល​នាវា​ ការ​ហ្វឹកហ្វឺន​ពង្រឹងសមត្ថភាព​ឲ្យ​បានជា​ប្រចាំ​ ដើម្បី​រ៉ាប់រង​ភារកិច្ច​ការពារ​ខ្សែបន្ទាត់​ព្រំដែន​ ក៏​ដូច​ជា​ការ​ត្រៀមលក្ខណៈ​គ្រប់​បែប​យ៉ាង​ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ពី​គ្រោះ​មហន្តរាយ​ផ្សេងៗ​ ។​

​លោក​ឧត្តមនាវីឯក​ អ៊ុ​ក​ សីហា​ មេបញ្ជាការ​កងទ័ពជើងទឹក​មូលដ្ឋាន​រាម​ ជំនួស​មុខ​ឲ្យ​មេបញ្ជាការ​ និង​នាយ​នា​វី​ ពល​នា​វឹក​ បាន​គោរព​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​បាន​ឧបត្ថម្ភ​អាវ​ភ្លៀង​នា​ពេល​នេះ​ ព្រមទាំង​បាន​ប្ដេជ្ញា​ចិត្តការ​បូរណភាព​ទឹកដី​ ការ​សន្តិសុខ​នៅ​ក្នុង​លំហ​សមុទ្រ​ និង​ប្រឆាំង​ដាច់ខាត​ការ​ធ្វើ​បដិវត្ត​ពណ៌​ ៕​ ហេង​ សូ​រិ​យា​

index


ចែករំលែក៖